ស្ថាប័នធំៗចំនួន៤ រួមគ្នាបង្កើតព្រឹត្តិការណ៍បរិច្ចាកឈាមក្រោមប្រធានបទ «រួមគ្នាសង្គ្រោះជីវិត»

ភ្នំពេញ ៖ «រួមគ្នាសង្គ្រោះជីវិត» ជាប្រធានបទនៃព្រឹត្តិការណ៍បរិច្ចាកឈាមដោយស្ម័គ្រចិត្តដែលរៀបចំឡើងវិស័យធនាគារ និងហិរញ្ញវត្ថុទាំងមូល នាំដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ធនាគារជាតិនៃកម្ពុជា (NBC) សមាគមធនាគារនៅកម្ពុជា (ABC) និងសហការជាមួយសហភាពសហព័ន្ធយុវជនរាជាធានីភ្នំពេញ (UYFC) ព្រមទាំងសាធារណជនទូទៅដែលមានបំណងបរិច្ចាកឈាមផងដែរ ដែលកម្មវិធីនេះនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅអគារខេមរានី វិថីវិចិត្រសិល្បៈ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រាប់ឱ្យដឹងថា ៖ នេះជាលោកទី២ហើយដែលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រៀបចំព្រឹត្តិការណ៍ចូលរួមបរិច្ចាកឈាមដើម្បីចូលរួមចំណែកសកម្មភាពមនុស្សធម៌សម្រាប់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា ជាពិសេស អ្នកដែលមានគ្រោះថ្នាក់ និងមានតម្រូវការឈាមក្នុងពេលសង្គ្រោះអាយុជីវិត ខណៈដែលព្រឹត្តិការណ៍លើកដំបូងត្រូវបានធ្វើឡើងកាលពីអំឡុងឆ្នាំ២០២២។

លោកបន្តឱ្យដឹងថែមទៀតថា សម្រាប់កម្មវិធីបរិច្ចាកឈាមដោយស្ម័គ្រចិត្តដែលរៀបចំឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA)លើកទី២ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ ជាពិសេស មានចូលរួមពីសំណាក់ធនាគារជាតិនៃកម្ពុជា (NBC) សមាគមធនាគារនៅកម្ពុជា (ABC) សហភាពសហព័ន្ធយុវជនរាជាធានីភ្នំពេញ (UYFC) ព្រមទាំងសាធារណជនទូទៅ សរុបប្រមាណ ៦០០នាក់។

លោក កាំង តុងងី បានបញ្ជាក់ថា ៖ «សម្រាប់ព្រឹត្តិការណ៍ដែលនឹងប្រព្រឹត្តនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ ក្រៅពីគោលបំណងចង់ប្រមូលឈាមដែលទទួលបានពីការបរិច្ចាកជួយដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមសម្រាប់សង្គ្រោះដល់អ្នកដែលមានគ្រោះថ្នាក់ និងមានតម្រូវការឈាមក្នុងពេលសង្គ្រោះអាយុជីវិត សមាគមក៏មានបំណងលើកកម្ពស់ការយល់ដឹងពីសាធារណជន និងអ្នកពាក់ព័ន្ធទាក់ទងទៅនឹងអត្ថប្រយោជន៍ ក៏ដូចជាភាពចាំបាច់ពីការបរិច្ចាកឈាម»។

ភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍នៃការបរិច្ចាកឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមដែលនឹងប្រព្រឹត្តទៅដូចកាលបរិច្ឆេទខាងលើនេះ លោក កាំង តុងងី បានបញ្ជាក់ ថាចំពោះយុទ្ធនាការមួយនេះ វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា គ្រោងនឹងរៀបចំឱ្យមានជារៀងរាល់ឆ្នាំ ដើម្បីចូលរួមក្នុងសកម្មភាពមនុស្សធម៌ផង ចូលរួមចែករំលែកផលលំបាកជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមផង ជាពិសេស ចូលរួមជួយសង្គ្រោះជីវិតមនុស្សផង។

គួរបញ្ជាក់ដែរថា សម្រាប់ការចូលរួមបរិច្ចាកឈាមដោយស្ម័គ្រចិត្តពីសំណាក់ស្ថាប័នធំៗទាំង៤ខាងលើនេះរួមមាន ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)ចំនួន ២០០នាក់, ធនាគារជាតិនៃកម្ពុជា (NBC)ចំនួន ១០០នាក់, សមាគមធនាគារនៅកម្ពុជា (ABC)ចំនួន ១០០នាក់, សហភាពសហព័ន្ធយុវជនរាជាធានីភ្នំពេញ (UYFC) ចំនួន ១៥០នាក់ និងសាធារណជនទូទៅប្រមាណ ៥០នាក់ ។

បញ្ជាក់ ៖ សម្រាប់សាធារណជនទូទៅដែលមានបំណងចូលរួមបរិច្ចាកឈាមនៅក្នុងព្រឹត្តិការណ៍អាចចុះឈ្មោះតាមរយៈ

https://forms.gle/uBaZL4Ekg6pKd7ZT6


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)