ភ្នំពេញ ៖ ដើម្បីចៀសវាងពីការចាញ់បោកជនខិលខូចមួយចំនួនដែលផ្តល់កម្ចីតាមអនឡាញខុសច្បាប់ក្នុងរូបភាពផ្សេងៗ អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានលើកឡើងថា បងប្អូនដែលត្រៀមប្រើប្រាស់កម្ចី និងចង់ប្រើប្រាស់កម្ចីត្រូវពិនិត្យ ឬពិភាក្សាជាមួយគ្រឹះស្ថានផ្តល់កម្ចីផ្លូវការ ដែលមានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជាត្រឹមត្រូវ។

លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានលើកឡើងថា កម្ចីអនឡាញមិនមែនសុទ្ធតែខុសច្បាប់ទាំងអស់នោះទេ ក៏មានគ្រឹះស្ថានខ្លះដែលមានអាជ្ញាបណ្ណស្របច្បាប់ត្រឹមត្រូវ និងមានកម្ចីអនឡាញផងដែរ ប៉ុន្តែគ្រាន់តែថា ការអនុវត្តកម្ចីអនឡាញជាក់ស្តែងមិនមានច្រើននោះទេពីគ្រឹះស្ថានផ្តល់កម្ចីផ្លូវការ។
លោកបានថ្លែងបន្តថា ៖
“ប្រសិនបើបងប្អូន (អតិថិជនទូទៅ) ត្រូវការប្រើប្រាស់កម្ចី ទី១ ត្រូវដឹងឱ្យច្បាស់ថា តើស្ថាប័នផ្តល់កម្ចីមានឈ្មោះអ្វីឱ្យពិតប្រាកដ និងមានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ឬអត់។ ជាទូទៅ គ្រប់គ្រឹះស្ថានផ្លូវការ គឺគេតម្រូវឱ្យគាត់ដាក់តាំងអាជ្ញាបណ្ណ ដែលចេញដោយធនាគារជាតិនៃកម្ពុជានៅគ្រឹះស្ថានរបស់គាត់ ឬក៏នៅពេលផ្សព្វផ្សាយតាមបណ្តាញអនឡាញ ឬបណ្តាញសង្គមជាដើម”

លោកបានឱ្យទៀតថា ៖
“ទី២ គឺយើងត្រូវសួរព័ត៌មានឱ្យច្បាស់ពីស្ថាប័នផ្តល់កម្ចី ដូចជាអាស័យដ្ឋាន លេខទំនាក់ទំនងផ្លូវការ ព័ត៌មានលម្អិតនៃលក្ខខណ្ឌកម្ចីនីមួយៗ។ យើងត្រូវដឹងព័ត៌មាន និងលក្ខខណ្ឌរបស់ស្ថាប័នផ្តល់កម្ចីឱ្យបានច្បាស់លាស់ ទើបយើងងាយស្រួលក្នុងការរកដំណោះស្រាយ នៅពេលមានបញ្ហាអ្វីមួយកើតឡើង”
លោក តុងងី បានថ្លែងដូច្នេះ ៖
“ក្នុងករណី បងប្អូនមិនច្បាស់ថា គ្រឹះស្ថានដែលបងប្អូនត្រៀមប្រើប្រាស់កម្ចី មិនមានអាជ្ញាបណ្ណទេ គឺបងប្អូនកុំប្រើប្រាស់កម្ចីពីគ្រឹះស្ថាននោះអី។ មួយវិញទៀត យើងត្រូវរកគ្រឹះស្ថានផ្តល់កម្ចីណា ដែលមានទីតាំងច្បាស់លាស់ មានប្រវិត្តច្បាស់លាស់ និងមានអាជ្ញាប័ណ្ណត្រឹមត្រូវ”
កាលពីពេលកន្លងទៅថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលទទួលបានអាជ្ញាបណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជា រួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ គ្រឹះស្ថានឥណទានជនបទ គឺជាប្រភេទគ្រឹះស្ថានស្របច្បាប់ និងផ្លូវការដែលអាចផ្តល់ឥណទាន និងសេវាពាក់ព័ន្ធផ្សេងទៀតដល់ក្រុមហ៊ុន សហគ្រាស និងឯកត្តជន។ គ្រឹះស្ថានទាំងនេះស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ហើយអតិថិជនរបស់គ្រឹះស្ថានទាំងនេះក៏ត្រូវបានការពារដោយច្បាប់ផងដែរ។
កន្លងមកធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញថាមានជនខិលខូចមួយចំនួនបានផ្សព្វផ្សាយយ៉ាងបើកចំហ និងផ្តល់ឥណទានដល់ប្រជាពលរដ្ឋតាមរូបភាពផ្សេងៗជាច្រើន ដូចជា ប្រព័ន្ធអនឡាញ បណ្តាញសង្គម ការផ្សព្វផ្សាយតាមខិត្តបណ្ណ និងការបិតផ្សាយតាមទីកន្លែងសាធារណៈនានាជាដើម។ ការផ្តល់ឥណទានដោយក្រុមហ៊ុន ឬបុគ្គលដែលគ្មានអាជ្ញាបណ្ណទាំងនេះ គឺជាសកម្មភាពល្មើសនឹងច្បាប់ជាធរមាន ជាពិសេស ច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
អាស្រ័យហេតុនេះ ដើម្បីចៀសវាងពីការបោកប្រាស់ក្រោមរូបភាពណាមួយ ឬផលវិបាកផ្សេងៗពីការទទួលបានឥណទានកផ្លូវការ និងដើម្បីរក្សាស្ថិរភាព ក៏ដូចជាជំនឿទុកចិត្តរបស់សាធារណជនក្នុងប្រព័ន្ធធនាគារ ធនាគារជាតិនៃកម្ពុជាសូមស្នើដល់សាធារណជនទាំងអស់មេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត និងសូមលើកទឹកចិត្តឱ្យប្រើប្រាស់តែសេវារបស់គ្រឹះស្ថានផ្លូវការតែប៉ុណ្ណោះ។ ធនាគារជាតិនៃកម្ពុជា សូមថ្កោលទោសចំពោះការផ្សព្វផ្សាយព័ត៌មាន និងការផ្តល់ឥណទានក្រៅផ្លូវការខុសច្បាប់គ្រប់រូបភាព។ ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជាកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុន ឬបុគ្គលដែលធ្វើសកម្មភាពល្មើសនានាតាមនីតិវិធីច្បាប់ជាធរមាន៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content