World Bank បានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលពី ៣ ភាគរយមកត្រឹម ១,៧ ភាគរយ

បរទេស៖​ យោងទៅតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា ការព្យាករណ៍ចុងក្រោយបំផុតរបស់ធនាគារពិភពលោក World Bank បានបង្ហាញថា សេដ្ឋកិច្ចពិភពលោកអាចនឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនៅក្នុងឆ្នាំនេះ។

នៅក្នុងឆ្នាំ​២០២៣​ នេះ កំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានទាយថានឹងកើនឡើងត្រឹមតែ ១,៧ ភាគរយតែប៉ុណ្ណោះ ដែលជាការថយចុះយ៉ាងខ្លាំងពី ៣ ភាគរយ ក្រោយការព្យាករណ៍កាលពីខែមិថុនាកន្លងទៅនេះ។ ការធ្លាក់ចុះនេះបណ្តាលមកពីកត្តាមួយចំនួនដូចជា សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ផលប៉ះពាល់នៃការរាតត្បាតកូវីដ-១៩ និងអត្រាការប្រាក់ខ្ពស់ ដែលសុទ្ធសឹងតែជាបញ្ហាប្រឈមដ៏សំខាន់ៗ។

ប្រធានធនាគារពិភពលោក លោក David Malpass បាននិយាយថា ៖ ការធ្លាក់ចុះនេះនឹងមានលក្ឋណៈទូលំទូលាយ ហើយកំណើននៃប្រាក់ចំណូលនៅស្ទើរតែគ្រប់ផ្នែកនៃពិភពលោកទំនងជាមានភាពខ្សោយ។ សហរដ្ឋអាមេរិក តំបន់ចាយប្រាក់អឺរ៉ូ និងចិន ដែលជាប្រទេសសេដ្ឋកិច្ចដ៏មានឥទ្ធិពលបំផុតទាំង៣ របស់ពិភពលោក អាចនឹងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ និងរឹតតែធ្វើឱ្យប្រទេសក្រីក្រប្រឈមនឹងបញ្ហាកាន់តែធ្ងន់ធ្ងរ។

អតិផរណាខ្ពស់ គឺជាហេតុផលចម្បងមួយដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបការលំបាក ដោយសារការឡើងថ្លៃតម្លៃអាហារ និងថាមពលជាសកលកាលពីឆ្នាំមុន ពីព្រោះសង្រ្គាមបាននាំបានប៉ះពាល់ដល់សន្តិសុខស្បៀង និងការដកខ្លួនចេញរបស់លោកខាងលិចចេញពីការនាំចូលឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី។ វិបត្តិថាមពលបាននាំឱ្យផលិតកម្មសកលមានតម្រូវការខ្ពស់ អាជីវកម្មរងផលប៉ះពាល់ និងប្រជាពលរដ្ឋចាំបាច់ត្រូវតែកាត់បន្ថយការប្រើប្រាស់ហ្គាស។

ធនាគារកណ្តាលនៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសកំពុងដំឡើងអត្រាការប្រាក់ជាការឆ្លើយតបទៅនឹងបញ្ហានេះ ក្នុងគោលបំណងធ្វើឱ្យសេដ្ឋកិច្ចរបស់ពួកគេចុះត្រជាក់បន្តិច និងបន្ធូរបន្ថយសម្ពាធដែលជំរុញឱ្យតម្លៃកើនឡើង។ ប្រទេសទាំងនេះព្យាយាមដោះស្រាយបញ្ហាការឡើងថ្លៃតម្លៃរស់នៅ ខណៈដែលព្យាយាមមិនធ្វើឱ្យសេដ្ឋកិច្ចរបស់ពួកគេធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច។

ធនាគារពិភពលោកបាននិយាយផងដែរថា៖ កម្ចីប្រាក់ក្នុងអត្រាការប្រាក់ខ្ពស់បានរារាំងដល់ការវិនិយោគអាជីវកម្ម ហើយក្រុមហ៊ុនជាច្រើនកំពុងជួបបញ្ហាជាមួយបំណុលរបស់ពួកគេ។ បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក៏កំពុងតែប្រឈមនឹងបញ្ហាយ៉ាងខ្លាំងដោយសារអត្រាការប្រាក់ខ្ពស់របស់សហរដ្ឋអាមេរិក ដែលត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀតនៅថ្ងៃខាងមុខ។ ស្របពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតនៅក្រោមសម្ពាធ គោលនយោបាយរដ្ឋាភិបាលនៃប្រទេសជាច្រើន បានចេញវិធានការក្នុងការជំរុញការវិនិយោគ ការបង្កើតការងារ ការដោះស្រាយបម្រែបម្រួលអាកាសធាតុ ការដោះស្រាយបំណុលនៅប្រទេសក្រីក្រ និងប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ។

ទោះជាយ៉ាងណាក្តី ធនាគារពិភពលោកនៅតែរំពឹងថា ការឡើងថ្លៃទំនិញជាតម្លៃសកលនឹងថយចុះពី ៧,៦ ភាគរយក្នុងឆ្នាំ២០២២ មកត្រឹម ៥,២ ភាគរយនៅឆ្នាំនេះ និងសង្ឈឹមថាតម្លៃថាមពលនឹងធ្លាក់ចុះផងដែរ។ តម្លៃដំណាំក៏ត្រូវបានព្យាករណ៍ថាអាចនឹងធ្លាក់ចុះ ៥ ភាគរយនៅឆ្នាំនេះ បើទោះបីជាតម្លៃវាធ្លាប់កើនឡើងដល់ ១៣ ភាគរយកាលពីឆ្នាំមុនក៏ដោយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​