សៀមរាប ៖ ក្រៅពីជាតំបន់ទេសចរណ៍ដ៏ល្បីរន្ទឺនៅទូទាំងពិភពលោក សៀមរាបក៏ជាខេត្តមានសក្ដានុពលផ្នែកម្ហូបអាហារផងដែរ ដែលអាចចងចិត្តបណ្តាភ្ញៀវទេសចរជាតិ និងអន្តរជាតិចម្រុះជាតិសាសន៍តាមរយៈប្រចាំភូមិសាស្ត្រជាច្រើន ដោយក្នុងនោះក្រៅពីមានជ្រូកអាំងកូលេន នំបញ្ចុកព្រះដាក់ មាន់ប្រាសាទបាគង ហើយក្នុងនោះក៏មានមុខម្ហូបងៀតក្របីសៀមរាបដែលកំពុងមានប្រជាប្រិយភាពខ្លាំងពីសំណាក់អ្នកទទួលទានទាំងក្នុង និងក្រៅតំបន់ផងដែរ។

លោក កែវ រតនៈ ជាម្ចាស់អាជីវកម្មលក់ងៀតក្របីមួយកន្លែងមានទីតាំងនៅក្រុងសៀមរាបផ្ទាល់ បានមានប្រសាសន៍ប្រាប់ AMS ឱ្យដឹងថា បច្ចុប្បន្ននេះ អតិថិជនដែលមកគាំទ្រងៀតក្របីរបស់លោកមានការកើនឡើងច្រើនគួរសមដែលអាចលក់បានដល់ទៅ១០០គីឡូក្រាមក្នុងមួយថ្ងៃក៏មាន។
លោកបញ្ជាក់ថា ៖
“សព្វថ្ងៃខ្ញុំលក់បានចាប់ពី ៦០គីឡូទៅ ៨០គីឡូសាច់ស្រស់ តែពេលប្រលាក់ហើយពេលហាលស្ងួតស្រក់ទម្ងន់នៅសល់ប្រហែលជា ៤០-៥០គីឡូក្រាម ហើយពេលខ្លះគេកម្មង់ច្រើនអាចដល់ជាង១០០គីឡូក៏មាន”

លោកបន្តថា ៖
“បច្ចុប្បន្នយើងមានលក់ងៀតក្របី ងៀតគោ ងៀតក្រពើ និងងៀតផ្សេងៗទៀត។ ដោយឡែក ចំពោះងៀតក្របី យើងអាចលក់រាយងៀតឆៅតម្លៃ ៦៥ ០០០រៀលក្នុង១គីឡូក្រាម ឯងៀតឆ្អិន ១ប្រអប់តម្លែ១ម៉ឺនរៀល និងបោះដុំសម្រាប់អ្នកយកទៅលក់បន្តតម្លៃ ៦០ ០០០រៀល ក្នុង១គីឡូក្រាមផងដែរ”

លោកបានបន្តថា ៖
“ដោយឡែក ចំពោះអតិថិជនដែលតែងតែមកជួយគាំទ្រ និងជក់ចិត្តជាមួយរសជាតិសាច់ងៀតក្របីវិញ ត្រូវបានម្ចាស់អាជីវកម្មរូបនេះប្រាប់ឱ្យដឹងថា មានទាំងអតិថិជននៅក្នុងនៅតំបន់ ដែលជាអ្នករស់នៅ និងលក់ដូរនៅក្នុងខេត្តសៀមរាបផ្ទាល់ ហើយក៏មានមកពីតាមបណ្ដាខេត្តផ្សេងៗផងដែរ ដោយសារតែងៀតក្របីសៀមរាបនេះមានលក្ខណៈពិសេស រសជាតិឆ្ងាញ់ មិនរឹង មិនស្វិតខ្លាំង គុណភាពសាច់ហាលស្ងួតល្អ ហើយបានអនាម័យត្រឹមត្រូវថែមទៀតផង”
គួរបញ្ជាក់ដែរថា លោក រតនៈ បានចាប់ផ្តើមអាជីវកម្មនេះកាលពីដើមឆ្នាំ២០១៧ ដោយចំណាយដើមទុនត្រឹមតែជាង ១០០ដុល្លារ ក្នុងការជួលមុខផ្ទះគេសម្រាប់ដាក់ចង្រ្កានអាំងសាច់មួយកូនគ្រែតូចប៉ុណ្ណោះ។ លុះក្រោយមក ដោយសារតែមានការគាំត្រពីអតិថិជនច្រើនឡើងៗ លោកក៏ចាប់ផ្តើមបែកគំនិតពង្រីកអាជីវកម្មផលិតសាច់ងៀតក្របីម្ដងបន្តិចៗ រហូតមានភាពរីកចម្រើន និងមានទ្រង់ទ្រាយធំដូចសព្វថ្ងៃ។
យ៉ាងណាក៏ដោយ បើទោះជាបច្ចុប្បន្នអាជីវកម្មមួយនេះមានភាពរីកចម្រើនយ៉ាងឆាប់រហ័សក៏ដោយ ប៉ុន្តែផលលំបាក និងភាពប្រឈមក៏នៅតែមាន ជាពិសេសពាក់ព័ន្ធទៅនឹងបញ្ហាដើមទុន ដោយសារត្រូវចំណាយទាំងថ្លៃជួលទីទាំង និងវត្ថុធាតុដើមផ្សេងៗទៀតផងដែរ ខណៈដែលក្ដីប្រាថ្នារបស់លោកនៅថ្ងៃអនាគត ចង់ពង្រីកអាជីវកម្មឱ្យបានធំជាងនេះ និងមានស្តង់ដារត្រឹមត្រូវ អាចផលិតជាប្រភេទសាច់ងៀតឆៅ និងសាច់ងៀតឆ្អិត វេចខ្ចប់ក្នុងកញ្ចប់តូចៗ ដែលអាចដាក់លក់បាននៅតាមម៉ាត និងតាមតូបចាប់ហួយ ក៏ដូចជាតាមភូមិ តាមស្រុកទូទៅឱ្យកាន់តែទូលំទូលាយ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រុស្ស៊ី ព្រមានជាថ្មីដល់ជនបរទេស និងអ្នកការទូត ឲ្យឆាប់ចាកចេញពីទីក្រុងគៀវ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/10/2026
បរទេស ៖ ក្រុងមូស្គូស នៅប្តាហ៍នេះបានថ្លែងថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនឹងបន្តបើកការវាយប្រហារសងសឹកខ្លាំងក្លាបន្ថែមទៀតទៅលើគោលដៅយោធានានានៅក្នុងប្រទេសអ៊ុយក្រែន។ នៅក្នុងអត្ថបទដែលត្រូវបានចេញផ្សាយដោយ Novinata បានឱ្យដឹងថា ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីព្រមានសាជាថ្មីដល់បណ្តាជនបរទេស និងបុគ្គលិកនៃបេសកកម្មការទូតនានា ដាច់ខាតកុំឱ្យស្នាក់នៅ ឬធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ក៏ដូចជាកុំឱ្យបន្តស្នាក់នៅជិតទីតាំងយោធាក្នុងតំបន់គោលដៅ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីបានចង្អុលបង្ហាញថា ដើម្បីឆ្លើយតបទៅនឹងអ្វីដែលក្រុងមូស្គូបានកំណត់ថាជាសកម្មភាពភេរវកម្មដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ប្រឆាំងប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរុស្ស៊ីនាពេលកន្លងមក កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនឹងនៅតែបន្តវាយប្រហារលើគោលដៅយោធាក្នុងក្រុងគៀវ និងទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែន។ ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ទៀតថា

ក្រុមការងារគម្រោង ICCAP ប្រជុំបើកដំណើរការគម្រោងជំនួយបច្ចេកទេសសម្រាប់គ្រឹះស្ថាន ខេមា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 06/10/2026
ក្រុមការងារក្នុងគម្រោងបរិយាបន្នហិរញ្ញប្បទានអាកាសធាតុសម្រាប់សហគមន៍ងាយរងគ្រោះនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (ICCAP) ជួបប្រជុំបើកដំណើរការគម្រោងជំនួយបច្ចេកទេសសម្រាប់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅការិយាល័យកណ្ដាលរបស់ គ្រឹះស្ថាន ខេមា





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content