ភ្នំពេញ ៖ ទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាក្នុងឆ្នាំ២០២១ បានកើនឡើង ១៧% (ដល់ ៤០,១ ទ្រីលានរៀល ស្មើនឹង ៩,៨ ពាន់លានដុល្លារអាមេរិក) ធៀបនឹងឆ្នាំ២០២០ ដែលក្នុងនោះឥណទានអតិថិជនបានកើនឡើង ២៥,៦% (ដល់ ៣៤,៦ ទ្រីលានរៀល ស្មើនឹង ៨,៥ ពាន់លានដុល្លារអាមេរិក) ជាមួយនឹងគណនីចំនួន ២ លានគណនី។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ធនាគារជាតិនៃកម្ពុជា។

ឥណទានទាំងនេះបានផ្តល់ទៅកាន់វិស័យសំខាន់ៗក្នុងសេដ្ឋកិច្ចរួមមាន ៖ ក្រុមគ្រួសារ ៣៣,៣% (មានកំណើន ២,៨%) ពាណិជ្ជកម្ម និងជំនួញ ២១,៨% (មានកំណើន ១៩,៩%) កសិកម្ម ១៨,៨% (មានកំណើន ១៣,៦%) សេវាកម្ម ១៤,១% (មានកំណើន ០,៥%) ដឹកជញ្ជូន ៥,៥% (មានកំណើន ១,៥%) សំណង់ ៣,៨% (មានកំណើន ៨,១%) កម្មន្តសាល ១,៥% (មានកំណើន ៧៩,៨%) និងផ្សេងៗ ១,២% (ថយចុះ -២១,៣%)។

ទន្ទឹមនេះ ប្រាក់បញ្ញើវិស័យមីក្រូហិរញ្ញវត្ថុកើន ២០,២% ដល់ ១៧,៧ ទ្រីលានរៀល (ស្មើនឹង ៤,៣ ពាន់លានដុល្លារអាមេរិក) ដោយមានគណនីចំនួន ២,៨ លានគណនី។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានបណ្តាញប្រតិបត្តិការគ្របដណ្តប់ទូទាំងប្រទេស ដែលមានការិយាល័យចំនួន ១ ១៩៩ ទីតាំង និងបានធ្វើទំនើបកម្មលើសេវាកម្មរបស់ខ្លួន ដូចជា ឥណទាន ប្រាក់បញ្ញើ ការផ្ទេរប្រាក់ ធនាគារចល័ត និងការដក និងដាក់ប្រាក់តាមម៉ាស៊ីន ATM ជាដើម ដែលធ្វើឱ្យអតិថិជនមានលទ្ធភាពប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការបានកាន់តែច្រើន។ អត្រាការប្រាក់បញ្ញើជាមធ្យមរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជារៀល និងជាដុល្លារអាមេរិកបានថយចុះមក ៧,១៩% និង ៦,៩២% រៀងគ្នា ធៀបនឹងឆ្នាំ២០២០ (៧,៥៩% និង ៧,៤៤%)។ ទន្ទឹមនេះ អត្រាការប្រាក់ឥណទានជាមធ្យមជារៀល និងដុល្លារអាមេរិកក៏មានការថយចុះផងដែរពី ១៧,១៣% និង ១៥,២៦% នៅឆ្នាំ២០២០ មក ១៦,៧២% និង ១៤,៧២% រៀងគ្នា៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន- កម្ពុជា សហការគ្នារកដំណោះស្រាយបញ្ហាបរិស្ថាននៅក្នុងតំបន់ និងជាសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
ក្រសួងបរិស្ថានកម្ពុជា ជាមួយនឹងក្រសួងបរិស្ថានជប៉ុន បានព្រមព្រៀងគ្នាឈានដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ទៅលើកិច្ចការអនុវត្ត និងស្វែងរកដំណោះស្រាយបញ្ហាបរិស្ថានទាំងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងសកលលោក
ប៊ុលហ្គារី ទទួលបានរថពាសដែក Stryker បច្ចេកវិទ្យាថ្មីជាច្រើនគ្រឿង ដើម្បីធ្វើទំនើបកម្មវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
បច្ចុប្បន្ន ប៊ុលហ្គារី បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រឹង និងធ្វើពិពិធកម្ម ក៏ដូចជាធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួនឱ្យកាន់តែខ្លាំងជាងមុនក្រោមការរៀបចំខ្ទង់ចំណាយជាកញ្ចប់យ៉ាងច្រើនសន្ធឹកសន្ធាប់




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content