ភ្នំពេញ ៖ បញ្ជាទូទាត់សងប្រាក់អេឡិចត្រូនិកសំដៅដល់ការបញ្ជាធនាគារឲ្យធ្វើការសងប្រាក់ ឬទាញយកប្រាក់ក្នុងចំនួនដែលបានកំណត់ចេញពីគណនីដែលបានចង្អុលបង្ហាញឲ្យទៅ ឬសម្រាប់អ្នកទទួលប្រាក់ ឬឲ្យទៅគណនីរបស់អ្នកទទួលប្រាក់ និងរួមទាំងការកែប្រែណាមួយនៅលើបញ្ជាទូទាត់សងប្រាក់អេឡិចត្រូនិកផងដែរ។

បញ្ជានោះអាចមានកំណត់ថ្ងៃប្រសិទ្ធភាព ប៉ុន្តែមិនត្រូវស្ថិតនៅក្រោមលក្ខខណ្ឌណាមួយក្រៅពីអ្វីដែលធនាគារផ្តើមប្រតិបត្តិការបានព្រមព្រៀងអនុវត្តឡើយ។ ភាគីនៃបញ្ជាទូទាត់សងប្រាក់ អេឡិចត្រូនិក រួមមាន អ្នកផ្ញើ និងធនាគារទទួល។
បញ្ជាទូទាត់សងប្រាក់អេឡិចត្រូនិកមានប្រតិបត្តិការចំនួនបីប្រភេទ ៖
ការផ្ទេរឥណទាន (Credit Remittance) ៖ ការផ្ទេរឥណទានត្រូវបានប្រើសម្រាប់ការទូទាត់សងប្រាក់ដែលផ្តើមឡើងដោយអ្នកសងប្រាក់(Payer) ទៅអ្នកទទួលផល ។ ធនាគារពាណិជ្ជផ្តល់សេវាផ្ទេរឥណទានតាមរយៈ សាខា ម៉ាស៊ីនទូទាត់ដោយស្វ័យប្រវត្តិ (ATM) អ៊ីនធើណែត កុំព្យូទ័រ និងទូរស័ព្ទចល័ត។

ឥណទានផ្ទាល់ (Direct Credit) ៖ ការទូទាត់សងប្រាក់តាមរយៈឥណទានផ្ទាល់ផ្តើមឡើងដោយអ្នកសងប្រាក់តែម្នាក់ទៅអ្នកទទួលផលមួយឬច្រើននាក់តាមចំនួនប្រាក់ និងពេលវេលាដែលបានកំណត់ ។ ឥណទានផ្ទាល់ត្រូវបានប្រើជាទូទៅសម្រាប់ការបើកប្រាក់បៀវត្សរ៍។
ឥណពន្ធផ្ទាល់ (Direct Debit) ៖ ឥណពន្ធផ្ទាល់មានពីរទម្រង់គឺប្រភេទឥណពន្ធផ្ទាល់ដោយបង្ខំនិងដោយសំណើ។
ឥណពន្ធផ្ទាល់ដោយបង្ខំ ជាការទាមទារឲ្យទូទាត់សងប្រាក់នៅពេលអ្នកទទួលផលបង្ហាញបញ្ជានេះទៅអ្នកសងប្រាក់។ ឥណពន្ធផ្ទាល់ដោយសំណើ ជាទម្រង់មួយនៃសារបញ្ជាទូទាត់សងប្រាក់ដែលមិនមានផ្ទុកតម្លៃ (Non Value Payment Order Message)។ ឥណពន្ធផ្ទាល់នេះត្រូវបានទទួលយកក្រោមរូបភាពជាសំណើ និងដំណើរការគ្រាន់តែជាសារជូនដំណឹងសម្រាប់ទូទាត់សងប្រាក់ប៉ុណ្ណោះ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content