អ្នករកស៊ីគួរស្វែងយល់ពីចំណុចទាំង ៦ នេះ ដើម្បីចៀសវាងបំណុលច្រើនលើសលប់

ភ្នំពេញ ៖ ជាធម្មតា ការប្រកបរបរអាជីវកម្ម ឬនិយាយសាមញ្ញថា ការរកស៊ីរមែងតែងជួបប្រទះនូវបញ្ហាជាច្រើន ពិសេសប្រភពទុន ប៉ុន្តែបើប្រើប្រាស់កម្ចីពីច្រើនប្រភពនោះ វាអាចធ្វើឱ្យម្ចាស់អាជីវកម្មធ្លាក់ចូលទៅក្នុងបំណុលច្រើនលើសលប់ និងពិបាកក្នុងការដោះស្រាយ។ ដូច្នេះហើយ អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ង៉ែត ជូ បានលើកឡើងពីមូលហេតុចម្បងចំនួន ៦ ដែលនាំឱ្យបំណុលមានបំណុលច្រើនលើសលប់ ហើយម្ចាស់អាជីវកម្ម ឬអ្នករកស៊ីគួរចៀសវាងចំណុចទាំង ៦ នេះ ដើម្បីកុំឱ្យធ្លាក់ចូលក្នុងអន្ទាក់បំណុល។

លោក ង៉ែត ជូ បានលើកឡើងថា ក្រៅពីការធ្លាក់ចុះនៃចំណូលដោយសារបញ្ហាសេដ្ឋកិច្ច ឬការគ្រប់គ្រងអាជីវកម្មមិនបានល្អ មូលហេតុចម្បងៗដែលនាំឱ្យបំណុលមានបញ្ហាគឺ៖

១) ការប្រើប្រាស់បំណុលមិនចំគោលដៅក្នុងការបង្កើនចំណូល។

២) ការប្រើបំណុលដែលមានថ្លៃដើមខ្ពស់ (រួមទាំងការប្រាក់ និងកំរៃសេវាដទៃទៀត)។

៣) ការខ្ចីបុលពីច្រើនប្រភព ជាពិសេសកម្ចីក្រៅផ្លូវការ (រួមបញ្ចូលទាំងតុងទីន និងការទិញផ្ទះបង់រំលស់ជាមួយបុរី)។

៤) ការប្រើបំណុលរយៈពេលខ្លីដើម្បីវិនិយោគរយៈពេលវែង។

៥) ការខ្ចីបុលច្រើនហួសលទ្ធភាពសង។

៦) មិនបានកត់ត្រា ឬគ្រប់គ្រងចំណូល-ចំណាយឱ្យបានច្បាស់លាស់។

ដើម្បីចៀសវាងបំណុលច្រើនលើសលប់ លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានណែនាំថា អតិថិជនត្រូវរៀបចំផែនការណ៍ឱ្យបានច្បាស់ និងប្រើប្រាស់កម្ចីអោយត្រូវតាមគោលដៅ ដើម្បីធានាបាននូវជោគជ័យក្នុងការប្រើប្រាស់ឥណទាន (កម្ចី)។ លោកបានថ្លែងថា កម្ចីត្រូវតាមគោលដៅ គឺជាការប្រើប្រាស់ឱ្យត្រូវតាមផែនការណ៍ដែលបានគ្រោងទុក ដូចជាយកទៅបង្កើតមុខរប ពង្រីកមុខរប ឬទិញសំភារៈចាំបាច់ណាមួយក្នុងគោលបំណងបង្កើនប្រាក់ចំណូល ឬកាត់បន្ថយការចំណាយ។ ការប្រើប្រាស់កម្ចីត្រូវតាមគោលដៅ នឹងជួយឱ្យអតិថិជនបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពគ្រួសារ ជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាការកាត់បន្ថយភាពក្រីក្រ៕


[ads-global layout_id=2 position_id=2 ads_size=2]

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

១១សាខាក្នុងទីក្រុងភ្នំពេញ ប្រេនដែលបង្កើតឡើងដោយគំនិតកូនខ្មែរ ធីភីស៊ី ភីហ្សា(The Pizza Cambodia) បានចាប់ដំណើរការហើយនៅថ្ងៃនេះ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/05/2026

១១សាខាក្នុងទីក្រុងភ្នំពេញ ប្រេនដែលបង្កើតឡើងដោយគំនិតកូនខ្មែរ ធីភីស៊ី ភីហ្សា(The Pizza Cambodia) បានចាប់ដំណើរការហើយនៅថ្ងៃនេះ

កម្ពុជា កំពុងប្រែក្លាយពីការដាំដុះដំឡូងមីខ្នាតតូច ទៅជាឧស្សាហកម្មរកប្រាក់កម្រៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

កម្ពុជា កំពុងប្រែក្លាយការដាំដុះដំឡូងមី ទៅជាឧស្សាហកម្មរកប្រាក់កម្រៃ ដើម្បីការជំរុញសេដ្ឋកិច្ចជនបទ និងលើក​កម្ពស់វិស័យកសិកម្ម

វិស័យឯកជនគាំទ្រការចុះបញ្ជីវិនិយោគតាមរយៈការប្រើត្រា និងហត្ថលេខាអេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/05/2026

បណ្តាអ្នកវិនិយោគក្នុងស្រុកដែលជាវិស័យឯកជន បានសម្តែងការសាទរ និងគាំទ្រចំពោះការសម្រេចរបស់រាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ជាសេនាធិការ ក្នុងការដាក់ឱ្យប្រើប្រាស់ហត្ថលេខា និងត្រាអេឡិចត្រូនិក (e-stamp & e-signature)

អាម៉េរិក ត្រៀមសាកល្បងអាវុធឡាស៊ែរប្រឆាំងដ្រូន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/05/2026

ក្រសួងការពារជាតិសហរដ្ឋអាម៉េរិក បានសម្រេចជ្រើសរើសមូលដ្ឋានទ័ពក្នុងស្រុកចំនួន ៥ ទីតាំង ដើម្បីអនុវត្តកម្មវិធីសាកល្បងបច្ចេកវិទ្យាប្រឆាំងដ្រូនកម្រិតខ្ពស់​សំដៅពង្រឹងសន្តិសុខមាតុភូមិ និងជាការទប់ទល់ទៅនឹងការគំរាមកំហែងតាមផ្លូវអាកាស

វិស័យកសិកម្មរំពឹងថានឹងមានកំណើន ១,៣% សម្រាប់រយៈពេលមធ្យម ២០២៧-២០២៩

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

វិស័យកសិកម្ម​នៅកម្ពុជា ត្រូវបានព្យាករថានឹងមានកំណើនជាមធ្យមប្រមាណ ១,៣ ភាគរយ សម្រាប់រយៈពេលមធ្យម ២០២៧-២០២៩

ការបិទព្រំដែនកម្ពុជា-ថៃ ជំរុញទំហំពាណិជ្ជកម្ម កម្ពុជា-សិង្ហបុរី មានកំណើនជាង ២២០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

ការដោះដូរទំនិញកម្ពុជា-សិង្ហបុរី ​នៅក្នុងរយៈពេល ៤ ខែ ​(មករា-មេសា) ​ឆ្នាំ២០២៦ សម្រេច​បានជាង​ ៧៧៥ លានដុល្លារ ​កើនឡើងជាង ២២០% ​ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំ២០២៥

មានដីត្រឹមតែ៣០០០ម៉ែត្រការ៉េរ កសិករ​មួយគ្រួសារ ដាំដុះ​បន្លែចម្រុះ និងចិញ្ចឹម​សត្វ អាច​រក​ចំណូលបានជិត​១ពាន់​ដុល្លារ​ក្នុងមួយខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

កសិករ​មួយគ្រួសារ បានចែករំលែកពីបទពិសោធន៍នៃការ​ធ្វើកសិកម្ម​ចម្រុះ ( កសិអេកូឡូស៊ី ) នៅលើផ្ទៃដីសរុប​ត្រឹមតែ ០,៣ហិកតា​ ​អាចរកចំណូល​បាន​ជិត​ ​១០០០​ដុល្លារអាម៉េរិក សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ

តម្លៃប្រេងឡើងថ្លៃបន្តិច បន្ទាប់ពីអាម៉េរិកអះអាងថា ចិនយល់ព្រមទិញប្រេងពីខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

នៅថ្ងៃសុក្រនេះ តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ១,៤៩% ឬ ១០៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ១,៥៥ ភាគរយ ឬ ១០២,៧៤ ដុល្លារក្នុងមួយបារ៉ែល

កម្ពុជា ដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/05/2026

កម្ពុជា ដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ហើយ

ផលិតផលថ្មីពី អិលអូអិលស៊ី បើក “គណនីសន្សំតាមផែនការ” អាចទទួលបានអត្រាការប្រាក់ខ្ពស់ហួសពីការរំពឹង រហូតដល់ 6.25% ក្នុងមួយឆ្នាំ!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/05/2026

អិលអូអិលស៊ី សូមណែនាំផលិតផលសន្សំថ្មីសន្លាង “គណនីសន្សំតាមផែនការ” ដែលត្រូវបានរចនាឡើងដើម្បីជួយអតិថិជនគ្រប់រូប សម្រេចគោលដៅហិរញ្ញវត្ថុបានយ៉ាងមានប្រសិទ្ធភាព តាមរយៈការសន្សំប្រាក់ដែលមានភាពបត់បែនទៅតាមលំហូរសាច់ប្រាក់របស់អតិថិជនជាក់ស្តែង

[ads-global layout_id=2 position_id=4 ads_size=2]

[ads-global layout_id=2 position_id=5 ads_size=2]