ផលិតផលធានារ៉ាប់រងអាយុជីវិតថ្មី “​​Manulife Premier”​ ​ជម្រើសដ៏ល្អស័ក្តិសមដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុរបស់​ប្រជាជនកម្ពុជា​

ភ្នំពេញ ៖ នៅរាជធានីភ្នំពេញ​ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ – ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែល​ជាក្រុមហ៊ុន​ធា​នា​រ៉ាប់​រង​​អាយុជីវិតអន្តរ​ជាតិដំបូងបង្អស់​នៅកម្ពុជា ​បានសម្ពោធជាផ្លូវការនូវផលិតផលធានារ៉ាប់រងអាយុជីវិតថ្មី​មួយដែលមានឈ្មោះថា «Manulife Premier»។

ផលិតផលធានារ៉ាប់រងអាយុជីវិត «Manulife Premier» ​ត្រូវបានបង្កើតឡើងដើម្បីជួយប្រជាជនកម្ពុជាដែលជាសហគ្រិន ម្ចាស់សហគ្រាសធុនធំ និងមធ្យម និងអ្នកមានចំណូលខ្ពស់ឲ្យមានស្ថិរភាពផ្នែកហិរញ្ញវត្ថុ ពង្រីកគោលដៅហិរញ្ញវត្ថុ និងរៀបចំមរតកហិរញ្ញវត្ថុសម្រាប់គ្រួសារ និងកូនចៅជំនាន់ក្រោយ តាមរយៈអត្ថប្រយោជន៍ពិសេសៗរបស់ផលិតផលធានារ៉ាប់រងអាយុជីវិតនេះដូចខាងក្រោម

ការរៀបចំមរតក​ទាន់ពេលដែលស្ថានភាពហិរញ្ញវត្ថុល្អ៖ ទទួលបានកិច្ចការពាររយៈពេលវែង​ (រហូតដល់ ១៥ ឆ្នាំ) និងការបង់បុព្វលាភធានារ៉ាប់រងរយៈពេលខ្លី (៥ ឆ្នាំ) ដោយមិនបារម្ភអំពីការបន្តបង់បុព្វលាភធានារ៉ាប់រង​បន្ទាប់ពីឆ្នាំទី ៥ ទៅ

អត្ថប្រយោជន៍ជាសាច់ប្រាក់សរុបសម្រាប់ព្យាបាល​ជំងឺធ្ងន់ធ្ងររហូតដល់​ ៦២ ស្ថានភាពជំងឺ (ច្រើនជាងនៅក្នុងប្រទេស)

ការកំណត់ទំហំទឹកប្រាក់ធានារ៉ាប់រងបានរហូតដល់​ ១ លានដុល្លារអាមេរិក សម្រាប់អតិថិជនដែលចង់បានការការពារខ្ពស់ ​​

ជម្រើសទទួលយកនូវអត្ថប្រយោជន៍លើការសន្សំដោយការទូទាត់ជាទឹកប្រាក់សរុប ឬដោយការទូទាត់ជាដំណាក់កាល

ការផ្តល់ការការពារសម្រាប់អ្នកត្រូវបានធានារ៉ាប់រងដែលមានអាយុចាប់ពី ៣០ ថ្ងៃ​រហូតដល់ ៦០ ឆ្នាំ ​

ទន្ទឹមនឹងនេះ​ «Manulife Premier» ក៏ជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់អតិថិជនដែលជាសហគ្រិន ម្ចាស់សហគ្រាសធុនធំ និងមធ្យម និងអ្នកមានចំណូលខ្ពស់ ក្នុងការការពារនូវនិរន្តរភាពអាជីវកម្មនាថ្ងៃអនាគត ដោយប្រាកដថាអាជីវកម្មរបស់ខ្លួននៅតែអាចបន្ត ទោះបីជាមានហេតុអកុសណាមួយកើតឡើងប៉ះពាល់ដល់អាយុជីវិតក៏ដោយ។

ថ្លែងក្នុងកម្មវិធីសម្ពោធជាផ្លូវការ លោក​ ចាន់ រដ្ឋា​ អគ្គ​នាយក​​ ​​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា មានប្រសាសន៍ថា៖ “នៅក្រុមហ៊ុន មេនូឡាយហ្វ៍ ​យើងមានគោលដៅដ៏ច្បាស់លាស់ក្នុងការកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ និងកាន់តែប្រសើរឡើងជូន​គ្រួសារកម្ពុជា ហើយផលិតផលថ្មីនេះ គឺជាសក្ខីភាពឆ្លុះបញ្ជាំងពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការសម្រេច​បេសកកម្មនេះ”។ ​”ការបង្កើតផលិតផលថ្មី «Manulife Premier» ​ នេះគឺផ្តល់នូវការការពារដ៏ទូលំទូលាយ និងកាន់តែប្រសើរជាងមុន។​ ចំពោះលោកអ្នកដែលកំពុងស្វែងរកអំណោយដ៏មានតម្លៃមិនអាចកាត់ថ្លៃបានដើម្បីបន្សល់ទុកជាមរតកសម្រាប់គ្រួសារ និងកូនចៅជំនាន់ក្រោយ «Manulife Premier» នេះហើយគឺជាអំណោយដ៏ស័កិ្តសមថ្លៃថ្លាបំផុត។

លោក​ ចាន់ រដ្ឋា​​ បានបន្ថែមទៀតថា៖ “ខ្ញុំមានមោទកភាពជាខ្លាំងចំពោះក្រុមការងារដែលខិតខំប្រឹងប្រែង និងមានចក្ខុវិស័យវែងឆ្ងាយ រួមគ្នាបង្កើតផលិតផលនេះឡើងឲ្យក្លាយជាជម្រើសដ៏ល្អស័ក្ដិសមបំផុតដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុរបស់​អតិថិជនដែលកំពុងមានតម្រូវការនៅក្នុងប្រទេសកម្ពុជា”។

គួរបញ្ជាក់ផងដែរថា គម្រោង «Manulife Premier» មានរួមបញ្ចូលរួចជាស្រេចនូវការបញ្ចុះតម្លៃ ៥% ទៅ ៨%​ ​សម្រាប់គម្រោងដែលមានទឹកប្រាក់ធានារ៉ាប់រងចាប់ពី ២៥ ០០០ ដុល្លារអាមេរិកឡើងទៅ។ មិនត្រឹមតែប៉ុណ្ណោះ អតិថិជនរបស់គម្រោងនេះនឹងមានសិទ្ធិចូលជាសមាជិកភាពក្នុង Manulife Prestige Club ដោយទទួលបាននូវបទពិសោធន៍អំពីការផ្តល់ជូនពិសេស និងសេវាកម្មអាទិភាពពីក្រុមហ៊ុន មេនូឡាយហ្វ៍ ផងដែរ។

សម្រាប់ព័ត៌មាន​​​លម្អិត​ពី​​អត្ថ​ប្រយោជន៍​នានារបស់គម្រោងថ្មីនេះ សូមចូលទៅកាន់ https://www.manulife.com.kh/en/products/save/manulife-premier.html ឬទាក់ទងមកលេខ​ទូរសព្ទឥតគិតថ្លៃ ១៨០០ ២១១ ២១១ ដើម្បីទទួលការប្រឹក្សាដោយឥតគិតថ្លៃ។​   

ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពី​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា  សូម​​តាម​ដាន​ទំ​ព័រហ្វេសប៊ុក «Manulife Cambodia»  តាម​រយៈ www.facebook.com/ManulifeKH ឬ ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.manulife.com.kh។

ទំនាក់ទំនងសម្រាប់អ្នកសារព័ត៌មាន         

កញ្ញា ជា វិជាន​                                        

ប្រធានផ្នែកទំនាក់ទំនង

​ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា                                                            

+៨៥៥-៩៦ ២៨២-៩៧៩១                                 

vichean_chea@manulife.com


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា គ្រោងបើកដំណើរការពិព័រណ៍ Cambodia Expo Series 2026 នាចុងខែក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

បើមិនមានអ្វីប្រែប្រួលនោះទេ ព្រឹត្តិការណ៍តាំងពិព័រណ៍ Cambodia Expo Series 2026 នឹងត្រូវរៀបចំឡើងនាចុងខែសីហាខាងមុខនេះ ដែលជាស៊េរីពិព័រណ៍ និងសន្និសីទអន្តរជាតិដ៏ធំបំផុតមួយនៅកម្ពុជា

Fed រក្សាអត្រាការប្រាក់ដដែលជាលើកទី ៥ ចំពេលអតិផរណាមិនទាន់ធូរស្រាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​) ​សម្រេចចិត្ត​រក្សា​អត្រា​ការ​ប្រាក់​ដដែល​ក្នុង​កម្រិត​ចន្លោះ​ពី​ ​៣,៥​ ​ភាគរយ​ ​ដល់​ ​៣,៧៥​ ​ភាគរយ​ ​ដែល​ជា​ការ​រក្សា​ក្នុង​កម្រិត​ដដែល​នេះ​ជា​លើក​ទី ​៥​ ​ជាប់​ៗ​គ្នា​មក​ហើយ

ក្រសួង​ទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ រួមគ្នាផ្សព្វផ្សាយ​ពីសក្ដានុពលទេសចរណ៍​​ក្នុងរដូវកាល​បៃតង​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំវេទិកា​ធុរកិច្ច​ទេសចរណ៍ ក្រោមការផ្សព្វផ្សាយ​ពីសក្ដានុពល​វិស័យ​ទេសចរណ៍ និងការ​វិនិយោគក្នុងខេត្តមួយនេះ

អាម៉េរិក បិទការនាំចូលរ៉ូបូតទំនើបៗ និងឧបករណ៍បំប្លែងថាមពលអគ្គិសនីពីបរទេស ជាពិសេសពីប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

អាម៉េរិក បានហាមឃាត់ការនាំចូលរ៉ូបូតបែបទំនើបៗ និងឧបករណ៍បំប្លែងថាមពលអគ្គិសនីពីបរទេស ជាពិសេសពីប្រទេសចិន ដោយសារក្តីបារម្ភផ្នែកសន្តិសុខជាតិ

រដ្ឋាភិបាលបន្តថែទាំវិនិយោគិនដែលមានស្រាប់ ខណៈជំរុញការទាក់ទាញវិនិយោគថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បន្ត​យកចិត្តទុកដាក់​លើ​ការ​ថែទាំ​ និង​ផ្តល់​ការ​គាំទ្រ​ដល់​គម្រោង​វិនិយោគ​ដែល​មាន​ស្រាប់ ​ខណៈ​បន្ត​ខិតខំ​ទាក់ទាញ​វិនិយោគិន​ថ្មី​ៗ​ ​ដើម្បី​ជំរុញ​ការ​ពង្រីក​ទុន​វិនិយោគ​ ​និង​ការ​រីកចម្រើន​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​

ចិន និងឥណ្ឌា ផ្តើមពាណិជ្ជកម្មទ្វេភាគីឡើងវិញ ក្រោយអាក់ខានជាច្រើនឆ្នាំដោយសារភាពតានតឹងតាមព្រំដែន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

បើមិនមានអ្វីប្រែប្រួលនោះទេ នៅត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ មហាអំណាចចិន និងឥណ្ឌា នឹងផ្តើមធ្វើពាណិជ្ជកម្មជាមួយគ្នាសាជាថ្មីក្រោយអាក់ខានអស់រយៈពេលចិត៦ឆ្នាំ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គ្មានការកាត់ក្រសួង ស្ថាប័នទេ តែត្រូវពង្រឹងតួនាទីខ្លួនឱ្យបានល្អ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃណ្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលគ្មានគម្រោងកាត់ក្រសួង ស្ថាប័ន បញ្ចូលគ្នានោះទេ តែត្រូវពង្រឹងតួនាទីខ្លួនឱ្យបានល្អ

នាយក​រដ្ឋមន្ត្រី​ប៊ុល​ហ្គារី ​​គាំទ្រ​លោកស្រី​ ​Iliana​ ​Yotova​ ​ជា​បេក្ខភាព​ប្រធានាធិបតី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/07/2026

នាយក​រដ្ឋមន្ត្រី​ប៊ុល​ហ្គារី ​លោក​ ​Rumen​ ​Radev​ ​បាន​ប្រកាស​កាលពី​ថ្ងៃទី​ ២៨​ ​ខែកក្កដា ​ថា​ ​គណបក្ស​ ​Progressive​ ​Bulgaria​ ​(​PB​) ​របស់​លោក​ ​នឹង​គាំទ្រ​លោកស្រី​ ​Iliana​ ​Yotova​ ​ឱ្យ​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​ក្នុង​ការ​បោះឆ្នោត​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ​ ២០២៦​ ​ខាងមុខ

ទីផ្សារ​ភាគហ៊ុន​អាស៊ីធ្លាក់ចុះ​ខ្លាំង ​ខណៈ​អ្នកវិនិយោគ​បារម្ភ​​ចំពោះ​អនាគត​ ​AI​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

ទីផ្សារ​ភាគហ៊ុន​នៅ​ទូទាំង​តំបន់​អាស៊ី​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ ​ជាពិសេស​នៅ​ទីក្រុង​សេអ៊ូល ​និង​ទីក្រុង​តូក្យូ ​ដោយសារ​ការ​ធ្លាក់ចុះ​យ៉ាង​គំហុក​នៃ​ភាគហ៊ុន​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ​និង​បន្ទះ​ឈីប ​ខណៈ​អ្នកវិនិយោគ​កំពុង​បង្ហាញ​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ចំពោះ​អនាគត​នៃ​វិស័យ​បញ្ញា​សិប្បនិម្មិត​ ​(​AI​)

កូនខ្មែរវិនិយោគជាង ៥ លានដុល្លារ បង្កើតរោងចក្រផលិតមី រំពឹងជំនួសផលិតផលនាំចូល

ជំនួញ, ព្រឹត្តិការណ៍

• 29/07/2026

អ្នកវិនិយោគជនជាតិខ្មែរមួយរូបបានបោះទុនជាង ៥ លានដុល្លារអាម៉េរិក បង្កើតរោងចក្រផលិតមីនៅខេត្តកំពង់ស្ពឺ ដោយរំពឹងថានឹងជួយបង្កើនការផលិតក្នុងស្រុក និងជំនួសផលិតផលមីនាំចូលពីក្រៅប្រទេស