ភ្នំពេញ ៖ វិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជានៅបន្តមានសន្ទុះកើនឡើងដែលជំរុញឱ្យផ្សារមូលបត្រកម្ពុជាមានទស្សនវិស័យ និងការព្យាករណ៍ល្អក្នុងឆ្នាំ២០២២នេះ ដោយក្រុមហ៊ុនចំនួន ៨ នឹងបោះផ្សាយមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលនៅផ្សារមូលបត្រកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ស្តីពី “សមិទ្ធផលរបស់ផ្សារមូលបត្រកម្ពុជាឆ្នាំ២០២១ និងទស្សនវិស័យឆ្ពោះទៅឆ្នាំ២០២២” បានឱ្យដឹងថា ជាមួយនឹងការលើកទឹកចិត្តផ្នែកពន្ធដែលរំពឹងថានឹងបន្តនៅក្នុងឆ្នាំ២០២២ បានព្យាករណ៍ថានឹងមានមូលបត្រកម្មសិទ្ធិចំនួន៥ និងមូលបត្របំណុលចំនួន៣ ចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ហើយតម្លៃជួញដូរនឹងបន្តកើនឡើង ស្របពេលដែលមានមូលបត្រកាន់តែច្រើនចុះបញ្ជីជួញដូរក្នុងទីផ្សារ។

ផ.ម.ក បានឱ្យដឹងថា ដើម្បីពង្រីក និងពន្លឿនការអភិវឌ្ឍទីផ្សារមូលធននៅប្រទេសកម្ពុជា យុទ្ធសាស្ត្រស្នូលគឺធ្វើយ៉ាងណាត្រូវបង្កើនការផ្គត់ផ្គង់ និងតម្រូវការនៅក្នុងទីផ្សារ។
ផ.ម.ក បានឱ្យដឹងទៀតថា ដើម្បីបង្កើនការផ្គត់ផ្គង់ផលិតផលមូលបត្រនៅក្នុងផ្សារមូលបត្រកម្ពុជា បានផ្តោតលើយុទ្ធសាស្ត្រទី១ បង្កើនចំនួនការចុះបញ្ជីមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល ដែលមានស្រាប់ដោយផ្តោតសំខាន់លើសហគ្រាសធនតូច និងមធ្យម មកពីវិស័យបច្ចេកវិទ្យា ទូរគមនាគមន៍ សេវាថែទាំសុខភាព ភស្តុភា និងអាហារ និងភេសជ្ជៈ ដែលកំពុងតែមានកំណើន និងទី២ គឺការបង្កើតប្រភេទផលិតផលមូលបត្រថ្មី ដើម្បីចុះបញ្ជីនៅក្នុងទីផ្សារដែលផលិតផលថ្មីៗ ដែលគ្រោងនឹងបង្កើតឡើងនៅក្នុងឆ្នាំ២០២២នេះ មានដូចជាមូលបត្របំណុលរដ្ឋាភិបាល គម្រោងវិនិយោគរួម (CIS) ក្រុមហ៊ុនចុះបញ្ជីលក់ភាគហ៊ុន ដែលមានស្រាប់ដោយមិនចាំបាច់បោះផ្សាយភាគហ៊ុនថ្មី ការចុះបញ្ជីក្រុមហ៊ុន រួមជាមួយផលិតផលថ្មីៗផ្សេងទៀត។
ផ.ម.ក បានឱ្យដឹងថា ដូចគ្នានេះផងដែរ ផ្សារមូលបត្រកម្ពុជាបានរៀបចំនូវយុទ្ធសាស្ត្រ ដើម្បីបង្កើននូវផ្នែកតម្រូវការ ឬផ្នែកជួញដូរដោយក្នុងឆ្នាំ២០២២នេះ ផ.ម.ក នឹងផ្តោតសំខាន់លើយុទ្ធសាស្ត្រ ទី១សម្រួល និងបន្ថែមមុខងារលើប្រតិបត្តិការជួញដូរផាត់ទាត់ និងទូទាត់ឱ្យកាន់តែងាយស្រួល និងប្រព្រឹត្តទៅដោយរលូន។
ក្នុងកិច្ចកែលម្អឱ្យប្រសើរឡើងនេះ ផ.ម.ក មានគម្រោងណែនាំមុខងារប្រតិបត្តិការថ្មីៗដូចជាកម្មវិធីទូរស័ព្ទសម្រាប់ជួញដូរមូលបត្រ ការបើកគណនីអនឡាញ ការជួញដូរដោយមិនចាំបាច់មានសាច់ប្រាក់គ្រប់គ្រាន់ (Margin Trading) ការសម្របសម្រួលការទូទាត់ជារូបិយបណ្ណបរទេស ការពន្លឿនការទូទាត់មូលបត្របំណុលពី T+ ២ មកT+១ ការទទួលស្គាល់ភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រដ៏បូងបង្អស់ជាសមាជិករបស់ផ្សារមូលបត្រកម្ពុជា និងការបង្កើតបណ្តាញវិនិយោគិនកម្ពុជា។ ទី២ ធ្វើឱ្យទិន្នន័យភាគហ៊ុនរបស់ប្រទេសកម្ពុជាមាននៅលើវេទិកាព័ត៌មានហិរញ្ញវត្ថុសកល។ ទី៣. ពង្រឹងបណ្ដាញព័ត៌មាន និងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ ពិសេសប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងបរទេស រួមទាំងទីផ្សារភាគហ៊ុនបរទេសចម្បងៗទាំងឡាយ។ ទី៤ រៀបចំព្រឹត្តិការណ៍តាមប្រព័ន្ធអ៊ីនធឺណិត និងសាធារណៈដើម្បីលើកកម្ពស់ការយល់ដឹងអំពីទីផ្សារ និងទី៥ គាំទ្រដល់ការបង្កើត និងផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវវិភាគមូលបត្រទៅដល់វិនិយោគិន។ ផ្សារមូលបត្រកម្ពុជាធ្វើការដើម្បីធានាឱ្យបាននូវបរិយាកាសជួញដូរដោយមានភាពយុត្តិធម៌ និងតម្លាភាព ដើម្បីរក្សានូវទំនុកចិត្ត និងផលប្រយោជន៍របស់អ្នកវិនិយោគទាំងក្នុងស្រុក និងបរទេសទាំងអស់៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឥណ្ឌាបារម្ភ ពាណិជ្ជកម្មអាម៉េរិក-ចិនធូរស្រាល អាចធ្វើឱ្យខ្លួនខាតឱកាសសេដ្ឋកិច្ច និងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/10/2026
ឥណ្ឌាកំពុងបារម្ភថា ការធូរស្រាលនៃភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិន អាចធ្វើឱ្យខ្លួនខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច និងខកខានឱកាសវិនិយោគសំខាន់ៗ

គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី នៅតាមតំបន់គោលដៅទូទាំងប្រទេស
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 05/10/2026
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី ដើម្បីធានាលើការគ្រប់គ្រងការប្រើប្រាស់ដីធ្លីនៅតាមតំបន់គោលដៅទូទាំងប្រទេស និងណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមនានា រួមទាំងរំលេចអំពីវិស័យកសិឧស្សាហកម្មជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម

កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content