ធនាគារពិភពលោកលើកឡើងពីបញ្ហាកំពុងកើតឡើង ៣ ដែលរារាំងដល់កំណើនសេដ្ឋកិច្ចសកល

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNN បានរាយការណ៍ពីការព្យាករណ៍របស់ធនាគារពិភពលោកថា កំណើនសេដ្ឋកិច្ចសកលអាចកើនឡើង ២,៦ ភាគរយដែលកើនឡើងពីការព្យាករណ៍លើកមុន ២,៤ ភាគរយ ប៉ុន្តែ​សេដ្ឋកិច្ចសកលបន្តប្រឈមនឹងបញ្ហាមួយចំនួន។

លោក Indermit Gill ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកបានលើកឡើងថា កំណើនសេដ្ឋកិច្ចសកលហាក់ដូចជាកំពុងនៅលើផ្លូវឆ្ពោះទៅរកស្ថិរភាព បន្ទាប់ពីការចលាចលដែលបណ្តាលមកពីការរាតត្បាត ជម្លោះ អតិផរណា និងការរឹតបន្តឹងរូបិយវត្ថុក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ទោះជាយ៉ាងណាក្តី កំណើននៅមានកម្រិតទាបជាងមុនឆ្នាំ ២០២០ ហើយប្រទេសសេដ្ឋកិច្ចក្រីក្របំផុតរបស់ពិភពលោកគឺកាន់តែគួរឱ្យព្រួយបារម្ភ។ ខាងក្រោមនេះគឺជាហានិភ័យ ៣ ដែលធនាគារពិភពលោកមើលឃើញ ៖

១. អត្រាការប្រាក់ខ្ពស់៖ ធនាគារពិភពលោករំពឹងថា អតិផរណាពិភពលោកនឹងថយចុះមកត្រឹម ៣,៥ ភាគរយនៅឆ្នាំនេះ និង ២,៩ ភាគរយក្នុងឆ្នាំ ២០២៥ ប៉ុន្តែល្បឿននៃការធ្លាក់ចុះយឺតជាងការរំពឹងទុក។ អត្រាការប្រាក់ពិភពលោកជាមធ្យមអាចមានអត្រា ៤ ភាគរយនៅឆ្នាំ ២០២៥ និង ២០២៦។ ក្នុងសប្តាហ៍ថ្មីៗនេះ ធនាគារកណ្តាលអ៊ឺរ៉ុប និងធនាគារកាណាដាបានកាត់បន្ថយអត្រាការប្រាក់សំខាន់ៗរបស់ពួកគេរួចហើយ ប៉ុន្តែធនាគារ​កណ្តាល​អាមេរិក​មិន​ទាន់​ធ្វើ​តាម​នៅ​ឡើយ​ទេដោយ​រក្សា​អត្រា​ការ​ប្រាក់របស់ខ្លួន​នៅដដែលក្នុងអត្រា ៥,២៥ ភាគរយដល់ ៥,៥០ ភាគរយ។ គេមើលឃើញថា ធនាគារកណ្តាលអាម៉េរិកប្រហែលមិនទាន់បន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុនោះទេ លុះត្រាតែអតិផរណាខិតទៅជិតគោលដៅរបស់ខ្លួន ២ ភាគរយ។ ដូច្នោះហើយ អត្រាការប្រាក់ខ្ពស់សម្រាប់រយៈពេលយូរនឹងធ្វើឲ្យលក្ខខណ្ឌហិរញ្ញវត្ថុសកលកាន់តែតឹងតែង និងកំណើនកាន់តែខ្សោយនៅក្នុងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ ។

២. ភាពតានតឹងភូមិសាស្ត្រនយោបាយ៖ ធនាគារពិភពលោកលើកឡើងថា ហានិភ័យបណ្តាលមកពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស បានរារាំងកំណើនពិភពលោកដោយការជំរុញតម្លៃប្រេង និងថ្លៃដឹកជញ្ជូនឡើងថ្លៃ។ ការឡើងចុះនៃតម្លៃ​ប្រេងជាមធ្យមកចន្លោះ ៨០ ទៅ ​៩០ ដុល្លារ​ក្នុង​មួយបារ៉ែល។ លើសពីនេះ ការវាយប្រហារលើនាវាដឹកកុងតឺន័រនៅសមុទ្រក្រហមដែលជាផ្លូវពាណិជ្ជកម្មដ៏សំខាន់បំផុតមួយរបស់ពិភពលោកបានជំរុញការកើនឡើងនៃថ្លៃចំណាយ និងនាំឱ្យមានការពន្យារពេលដឹកជញ្ជូន។ បន្ទាប់ពីមានសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ក្នុងខែតុលា ក្រុមឧទ្ទាម Houthi ដែលមានមូលដ្ឋាននៅយេម៉ែនបានវាយប្រហារដោយប្រើយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចរាប់សិបគ្រឿងលើនាវាពាណិជ្ជកម្មដែលកំពុងធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម។ ជាលទ្ធផល ក្រុមហ៊ុនដឹកជញ្ជូនធំៗជាច្រើនបានឈប់ប្រើប្រាស់ព្រែកជីកស៊ុយអេ ហើយជំនួសមកវិញដោយការបញ្ជូននាវាទៅជុំវិញ Cape of Good Hope នៅអាហ្វ្រិកខាងត្បូង។ ការរំខានដល់ការដឹកជញ្ជូនបានបង្កើនថ្លៃដើមនៃការដឹកជញ្ជូនទំនិញពីផ្លូវចិនមួយចំនួនទៅអឺរ៉ុបប្រហែល ៤០០ ភាគរយ និងបង្កើនរយៈពេលដឹកជញ្ជូនពី ១០ ទៅ ១៥ ថ្ងៃ ខណៈដែលអត្រានៃការដឹកប្រេងសម្រាប់គោលដៅមួយចំនួនបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំ។ ជាលទ្ធផល ការកើនឡើងនៃជម្លោះប៉ះពាល់ដល់អាជីវកម្មសកល និងអារម្មណ៍របស់អ្នកប្រើប្រាស់ផងដែរ ដែលធ្វើឱ្យមានសម្ពាធលើតម្រូវការ និងកំណើន។

៣. នយោបាយ និងពាណីជ្ជកម្ម៖ ហានិភ័យក៏កើតចេញពីការផ្លាស់ប្តូរនៃការដឹកនាំរបស់រដ្ឋាភិបាលមួយចំនួនផងដែរនៅឆ្នាំនេះ។ ការបោះឆ្នោតសំខាន់ៗបានកើតឡើង ឬគ្រោងនឹងប្រព្រឹត្តទៅនៅក្នុងប្រទេសឥណ្ឌា ម៉ិកស៊ិក សហរដ្ឋអាមេរិក បារាំង និងចក្រភពអង់គ្លេស ខណៈដែលភាព​តានតឹង​ពាណិជ្ជកម្ម​កំពុង​ផ្ទុះឡើង​រវាង​ប្រទេសសេដ្ឋកិច្ច​សកល​ធំៗ​មួយចំនួន​របស់​ពិភពលោក។ កាលពីខែមុន ប្រទេសចិនបានប្រឆាំងដាច់ខាតនឹងការយកពន្ធថ្មីរបស់សហរដ្ឋអាមេរិកលើការនាំចូលរថយន្តអគ្គិសនីរបស់ចិនតម្លៃ ១៨ ពាន់លានដុល្លារ និងផលិតផលផ្សេងទៀត ដោយព្រមានថារបាំងពាណិជ្ជកម្មនឹងប៉ះពាល់ដល់ទំនាក់ទំនងរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរកាន់តែធ្ងន់ធ្ងរ។ លើសពីនេះ សហភាពអឺរ៉ុបមានផែនការដាក់ពន្ធបន្ថែមលើរថយន្តអគ្គិសនីដែលនាំចូលពីចិនចន្លោះពី ១៧,៤ ភាគរយទៅ ៣៨,‌១ ភាគរយ ខណៈដែលអត្រាពន្ធបច្ចុប្បន្នមាន ១០ ភាគរយ។ ថ្មីៗនេះផងដែរ ប្រទេសតួគីក៏បានប្រកាសផងដែរថា ខ្លួននឹងដាក់ពន្ធបន្ថែម ៤០ ភាគរយលើការនាំចូលយានយន្តពីប្រទេសចិនដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី ៧ ខែកក្កដា ដើម្បីការពារហានិភ័យដែលអាចកើតឡើងនៅក្នុងសមតុល្យគណនីចរន្តរបស់ខ្លួន និងការពារក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក។ ជាការឆ្លើយតប ប្រទេសចិនបានចោទប្រកាន់ថា ការដាក់ពន្ធគយបន្ថែមនេះបំពានច្បាប់ពាណិជ្ជកម្មអន្តរជាតិ ហើយបានពិពណ៌នាការស៊ើបអង្កេតនេះថាជាកិច្ចការពារនិយម។ របាយការណ៍របស់ធនាគារពិភពលោក បង្ហាញថា ការបង្កើនភាពមិនប្រាកដប្រជាទាក់ទងនឹងគោលនយោបាយពាណិជ្ជកម្មនឹងបង្កភាពតានតឹងលើទស្សនវិស័យពាណិជ្ជកម្ម និងសកម្មភាពសេដ្ឋកិច្ច៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្នុងរយៈពេល​ប្រមាណជិត​កន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ខាតបង់ថវិកាប្រមាណ ​២៥០​លានដុល្លារហើយក្នុងការ​ទប់ស្កាត់​ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

មេដឹកនាំ​ប៊ុលហ្គារី​ ៖ ​អឺរ៉ុប​អាច​រស់​បាន​ដោយ​គ្មាន​រុស្ស៊ី​ គ្រាន់តែលំបាក​ខ្លាំង​បើ​ធ្វើសត្រូវ​ជាមួយ​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/09/2026

បើ​ទោះ​បីជា​គ្មានរុស្ស៊ី ក៏អឺរ៉ុប​អាច​រស់នៅ​បាន​ដែរ គ្រាន់តែមិន​អាច​ឈរ​ជើង​បាន​យូរ​អង្វែង​ប៉ុណ្ណោះ​ប្រសិនបើ​ជ្រើសរើស​ធ្វើជា​សត្រូវ​ជាមួយ​រុស្ស៊ី​​

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

ពី​អាជីវកម្ម​គ្រួសារ​ ​ទៅ​សិប្បកម្ម​កែច្នៃ​​សាច់​ ១ ​តោន​ក្នុង​មួយ​ថ្ងៃ​៖ ​«​ជីលីណា​» ​ចង់​ឈាន​ទៅ​ទីផ្សារ​អន្តរជាតិ​

ជំនួញ, ព្រឹត្តិការណ៍

• 07/09/2026

​ចាប់ផ្តើម​ពី​អាជីវកម្ម​គ្រួសារ​កាលពី​ឆ្នាំ​២០១៦​ សិប្បកម្ម​កែច្នៃ​សាច់​ស្រស់​ក្នុង​ស្រុក​ ​«​ជីលីណា​» ​(​Chilyna​)​ ​បាន​វិវត្ត​ខ្លួន​ក្លាយជា​សិប្ប​កម្ម​ផ្លូវការ ​និង​អាច​ផលិត​សាច់​កែច្នៃ​រហូតដល់​ ១​ តោន​ក្នុង​មួយ​ថ្ងៃ​ ​ខណៈ​ម្ចាស់​សិប្បកម្ម​កំពុង​មាន​មហិច្ឆតា​ពង្រីក​ការ​ផលិត ​ដើម្បី​ឈាន​ទៅកាន់​ទីផ្សារ​អន្តរជាតិ

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង