ក្រសួងនិងស្ថាប័នចំនួន៤ បានរួមគ្នាពង្រឹងការការពារបរិស្ថាន និងការរស់នៅប្រកបដោយចីរភាពនៅកម្ពុជា

ភ្នំពេញ ៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថាន ជាមួយអាជ្ញាធរមីន ជាមួយក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងធម្មការនិងសាសនា ត្រូវបានចុះហត្ថលេខារួមគ្នា ដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ដ្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្រ្ដីក្រសួងធនធានទឹកនិងឧតុនិយម ឯកឧត្ដម ចាយ បូរិន រដ្ឋមន្រ្ដីក្រសួងធម្មការនិងសាសនា និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ តំណាងក្រសួង ស្ថាប័ន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើននាក់ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ការចុះអនុស្សរណៈ ជាមួយក្រសួង ស្ថាប័នទាំង៣ ក្នុងថ្ងៃតែមួយ បានបង្ហាញយ៉ាងច្បាស់ពីសុខដុមនីយកម្ម ក៏ដូចជាសាមគ្គីភាពលើគ្រប់វិស័យនៅកម្ពុជា រវាងក្រសួងនិងស្ថាប័នរបស់រាជរដ្ឋាភិបាល និងបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងការអនុវត្តគោលនយោបាយជាតិ ជាពិសេសការចូលរួមពង្រឹងការការពារបរិស្ថាន និងធនធានធម្មជាតិ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងបន្ថែមថា សុវត្ថិភាពពីមីន ការគ្រប់គ្រងធនធានទឹក ការការពារទីជម្រាល ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការអប់រំសីលធម៌ និងការចូលរួមរបស់សង្គមពី សាសនា សុទ្ធតែមានទំនាក់ទំនងគ្នា និងត្រូវការកិច្ចសហការអន្តរវិស័យ និងបានឆ្លើយតបនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានរៀបចំឡើង អនុលោមស្របទៅតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានគូសបញ្ជាក់ពីបេសកកម្ម និង ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងវិស័យបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នា របស់ប្រជាពលរដ្ឋទូទៅ សំដៅឈានឆ្ពោះទៅកាន់ ការអភិវឌ្ឍប្រទេសឱ្យមាន«ភាពស្អាត» «ភាពបៃតង» និង «ចីរភាព» ។

សូមបញ្ជាក់ថា ការចុះអនុស្សរណៈ ជាមួយក្រសួងនិងស្ថាប័នទាំង៤ គឺជាការបោះជំហានថ្មីមួយទៀត ដើម្បីសម្រេចបានគោលដៅធានានូវចីរភាពបរិស្ថាន ក្នុងនោះ៖

អនុស្សរណៈទី១៖ ក្រសួងបរិស្ថាន ជាមួយ អាជ្ញាធរមីន នឹងសហប្រតិបត្តិការបោសសម្អាត តំបន់រងផលប៉ះពាល់ដោយសារមីន និង សំណល់ជាតិផ្ទុះពីសង្គ្រាមក្នុងតំបន់ការពារធម្មជាតិ។ តាមរយៈអនុស្សរណៈនេះ ស្ថាប័នទាំងពីរនឹងសហការចែករំលែកទិន្នន័យ ផែនទីកំណត់ អត្តសញ្ញាណ កំណត់អាទិភាពតំបន់រងផលប៉ះពាល់ សម្របសម្រួលប្រតិបត្តិការស្រាវជ្រាវ បោសសម្អាត រំដោះផ្ទៃដី និងការកៀរគរធនធានបច្ចេកទេស និងហិរញ្ញវត្ថុ ជាដើម។

អនុស្សរណៈទី២៖ ក្រសួងបរិស្ថាន ជាមួយក្រសួងធនធានទឹកនិងឧតុនិយម នឹងសហប្រតិបត្តិការគ្នា ដោយផ្តោតលើការ ដាំដើមឈើ ការការពារ និងស្តារទីជម្រាល តំបន់ដីសើម និងប្រព័ន្ធអេកូឡូស៊ីពាក់ព័ន្ធ ការគ្រប់គ្រង ធនធានទឹក ប្រកបដោយនិរន្តរភាព និងការរួមចំណែកកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ កិច្ចសហប្រតិបត្តិការនេះ មានសារៈសំខាន់ចំពោះសន្តិសុខទឹក ភាពធន់នឹងការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ និងការរស់នៅ របស់ប្រជាពលរដ្ឋ។ គោលដៅចម្បងនៃកិច្ចសហប្រតិបត្តិការនេះ គឺការរក្សាសមតុល្យរវាងតម្រូវការទឹក សម្រាប់ប្រជាពលរដ្ឋ កសិកម្ម ឧស្សាហកម្ម និងសេដ្ឋកិច្ច ជាមួយតម្រូវការទឹកសម្រាប់ប្រព័ន្ធអេកូឡូស៊ី តំបន់ដីសើម និងជីវៈចម្រុះ។

អនុស្សរណៈទី៣៖ ក្រសួងបរិស្ថានជាមួយ ក្រសួងធម្មការនិងសាសនា នឹងសហប្រតិបត្តិការរួមគ្នា ផ្តោតលើការអភិរក្ស កិច្ចគាំពារបរិស្ថាន ការលើកកម្ពស់សីលធម៌បរិស្ថាន និងការអភិវឌ្ឍវិស័យធម្មការ និងសាសនាប្រកបដោយចីរភាព។ កិច្ចសហប្រតិបត្តិការនេះ អាចជំរុញឱ្យវត្តអារាម និងស្ថាប័នសាសនា ក្លាយជាគំរូនៃទីកន្លែងស្អាត និងបៃតង តាមរយៈការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការញែកនិងគ្រប់គ្រងសំរាម ការដាំនិងថែទាំដើមឈើ ការសន្សំទឹកនិងថាមពល ការការពារសត្វព្រៃ និងជីវៈចម្រុះ និងការចូលរួមក្នុងសកម្មភាពស្តារបរិស្ថាននៅមូលដ្ឋាន។

សូមបញ្ជាក់ថា នៅក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានប្រកាសនិងផ្តល់ជូនធុងសំរាមទៅគ្រប់វត្តអារាម រួមជាមួយព្រះវិហារ នៃសហគមន៍សាសនានានានៅទូទាំងប្រទេសកម្ពុជា។ ឯកឧត្តមបានប្រគល់ធុងសំរាម ជូនឯកឧត្ដម ចាយ បូរិន រដ្ឋមន្រ្ដីក្រសួងធម្មការនិងសាសនា ជានិមិត្តរូបផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ព្រះមហាក្សត្រ ស្ដេចយាងសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/08/2026

វិមានសាមគ្គីភាព នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាត្រូវបានចាត់ទុកថា ការឆ្លុះបញ្ចាំងនូវយុគសម័យរុងរឿងរបស់​កម្ពុជា ដែលមានមូលដ្ឋានកើតចេញពីគ្រឹះនៃសន្តិភាព ឯកភាពជាតិ និងកម្លាំងសាមគ្គីភាពជាតិដ៏រឹងមាំ

ជប៉ុន កំពុងខ្វះខាតធនធានរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីចិនរឹតបន្តឹងលើការនាំចេញពីប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

បណ្តាក្រុមហ៊ុនជប៉ុនជាច្រើនកំពុងប្រឈមមុខនឹងកង្វះខាតរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ ដែលនឹងបន្តអូសបន្លាយយ៉ាងហោចណាស់រហូតដល់ឆ្នាំ២០២៧ ដោយសារតែចិនរឹតបន្តឹងលើការនាំចេញ

ចិន ​បង្ហាញក្ដីបារម្ភ​ខ្លាំង​ ខណៈ​ជប៉ុន​មានលទ្ធភាព​អាចផលិត​នុយក្លេអ៊ែរ​បាន​រាប់​ពាន់​គ្រាប់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/08/2026

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ បាន​សម្តែង​ក្ដី​បារម្ភ​ចំពោះ​សមត្ថភាព​នុយក្លេអ៊ែរ​ដែល​កំពុង​កើនឡើង​ ​និង​ការ​ផ្លាស់ប្តូរ​គោលជំហរ​ក្នុង​វិស័យ​ការពារ​ជាតិ​របស់​ក្រុង​តូក្យូ ​​ប្រទេស​ជប៉ុន ចង់ផលិតអាវុធនុយក្លេអ៊ែរ

បច្ចេកវិទ្យា​ AI ​កំពុង​ស្រូប​ទាញ​ទុន​រាប់​ទ្រីលាន​ដុល្លារ ​បង្ក​ក្តី​បារម្ភ​ពី​ហានិភ័យ​ហិរញ្ញវត្ថុ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/08/2026

ក្តី​បារម្ភ​ជុំវិញ​កំណើន​បែប​ពពុះ​ផុយ​ស្រួយ​ ​(​កំណើន​ពពុះ​ស្រួយ​)​ ​ផ្នែក​ហិរញ្ញវត្ថុ ​ក្នុង​វិស័យ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​កំពុង​ក្លាយជា​សំណួរ​ដ៏​សំខាន់​ ​ខណៈ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នៅ​សហរដ្ឋ​អាមេរិក​គ្រោង​ចំណាយ​ថវិកា​ ​១​,​១​ ទ្រី​លាន​ដុល្លារ ​ចាប់​ពី​ឆ្នាំ​ ​២០២៦ ​ដល់​ឆ្នាំ​ ​២០​២៩ ​ហើយ​ការ​វិនិយោគ​លើ​វិស័យ​ AI ​ទូទាំង​ពិភពលោក​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើន​លើស ២​,​៥​ ទ្រី​លាន​ដុល្លារ

តម្លៃមាសបន្តកើនឡើងដល់ ៤ ៥១៤ ដុល្លារក្នុងមួយអោន ឬ ៥ ៤៤០ ដុល្លារក្នុងមួយតម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

តម្លៃ​មាស​បាន​បន្ត​កើនឡើង​សម្រាប់​សប្តាហ៍​ទី ​៣ ​ជាប់​ៗ​គ្នា​ ​ដោយ​សារ​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ប្រាក់​ដុល្លារ​អាម៉េរិក​ ​និង​ការ​ធ្លាក់ចុះ​នៃ​អត្រា​ផល​តប​ស្នង​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាម៉េរិក​ ​ខណៈ​ក្រសួង​រតនាគារ​អាម៉េរិក​បង្កើន​ការ​ទិញ​ប័ណ្ណ​បំណុល​រយៈពេល​វែង​ត្រឡប់​ចូល​វិញ

បើកចំហជើងមេឃ ! ការលើកលែងទិដ្ឋាការ ជាសំណើយុទ្ធសាស្ត្រគន្លឹះថ្មី ជួយជំរុញទេសចរណ៍ និងអាកាសចរណ៍កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

បើកចំហជើងមេឃ ! ក្រសួងទេសចរណ៍ រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន កំពុងបើកកិច្ចពិភាក្សា និងស្វែងរកវិធានការគន្លឹះលើការលើកលែងទិដ្ឋាការសម្រាប់ទីផ្សារទេសចរណ៍សក្តានុពល

កម្មវិធី​ ​«​Race Across the ​World​»​ ​ជ្រើសរើស​កម្ពុជា​ ​បង្ហាញ​សម្រស់ ​និង​បេតិកភណ្ឌ​ទៅកាន់​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

​កម្ម​វិធី​ ​«​Race Across the ​World​» ​បាន​ជ្រើសរើស​ប្រទេស​កម្ពុជា ជា​គោលដៅ​មួយ​ក្នុង​ដំណើរការ​ប្រកួត ​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ ​ជា​ឱកាស​ដ៏​មាន​តម្លៃ​សម្រាប់​បង្ហាញ​សម្រស់​ ​បេតិកភណ្ឌ​ ​វប្បធម៌ ​និង​ភាព​កក់ក្តៅ​របស់​ប្រជាជន​កម្ពុជា​ ​ទៅកាន់​ទស្សនិកជន​ជុំវិញ​ពិភពលោក​

NBC​-​UN​៖​ ១៦ ​ក្នុង​ចំណោម​សកម្មភាព​អាទិភាព​ ​២២ ស្តី​ពី​មីក្រូ​ហិរញ្ញវត្ថុ​ ​ត្រូវ​បាន​អនុវត្ត​ពេញលេញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 21/08/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​និង​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​នៅ​កម្ពុជា​ ​បាន​រៀបចំ​កិច្ច​ពិគ្រោះយោបល់​កម្រិត​ខ្ពស់​លើក​ទី​៤​ ​ស្តីពី ​«​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​» ​ដោយ​បង្ហាញ​ថា​ ​សកម្មភាព​អាទិភាព​ ១៦ ​ក្នុង​ចំណោម​ ​២២ ​ដែល​បាន​អនុម័ត​កាលពី​ឆ្នាំ​២០២៤​ ​ត្រូវ​បាន​អនុវត្ត​ពេញលេញ

វិនិយោគិនមកពីប្រទេស​ចំនួន៣ ស្វែងយល់ពីសក្ដានុពល​ និង​ឱកាស​វិនិយោគ​នៅកម្ពុជា​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

វិនិយោគិនមកពីប្រទេស​ជប៉ុន សិង្ហបុរី​​ និង​រដ្ឋបាល​ស្វយ័ត​ហុងកុងនៃសាធារណរដ្ឋ​ប្រជា​មានិតចិន បានមកស្វែងយល់ពីសក្ដានុពល និង​កាលនុវត្តភាព​លើការវិនិយោគនៅក្នុងប្រទេស​កម្ពុជា

សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​ អ.ប.ព ត្រៀម​ចុះ​ M​OU ​ពង្រឹង​តម្លាភាព ​និង​ទំនុកចិត្ត​វិនិយោគិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

សភាពាណិជ្ជកម្ម​កម្ពុជា​ ​(​ស.ព.​ភ​) ​និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ​(​អ.ប.ព​) ​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ​(​MOU​)​ ​ស្តីពី​ ​«​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​អំពើ​ពុករលួយ​» ​ដើម្បី​ពង្រឹង​កិច្ច​សហការ​រវាង​ភាគី​ទាំង​ពីរ ​លើក​កម្ពស់​តម្លាភាព ​និង​បង្កើន​ទំនុកចិត្ត​របស់​ធុរជន ​និង​វិនិយោគិន

Leave a Reply

Your email address will not be published.Required fields are marked *