ប៉ារីស ៖ ក្រុមអ្នកផលិតស្រាសាំប៉ាញ (Champagne) ជាច្រើនកាលពីដើមសប្តាហ៍កន្លងទៅនេះបានអះអាងថា ទំហំនៃការលក់ស្រាសាំប៉ាញ កាលពីឆ្នាំកន្លងទៅបានកើនឡើងរហូតដល់កំណត់ត្រាចាស់ដែលធ្លាប់មានកាលពីឆ្នាំ២០១៩ក្នុងពេលដែលពិភពលោកទាំងមូលកំពុងសម្ងំគេចចេញពីវិបត្តិកូវីដ។

ក្រុមអ្នកផលិតស្រាដែលភាគច្រើនជាក្រុមហ៊ុនក្នុងប្រទេសបារាំងធ្លាប់បានធ្វើការព្យាករណ៍រួចមកហើយថា ចំនួនលក់នៅក្នុងឆ្នាំ២០២១ នឹងអាចបំបែកកំណត់ត្រា ហើយជាលទ្ធផលការលក់ Champagne មានចំនួនដល់ទៅ ៥,៧ពាន់លានដុល្លារ ពោលគឺកើនឡើងក្នុងអត្រាដល់ទៅ ១៤ភាគរយ ច្រើនជាងកម្រិតដែលធ្លាប់មានកាលពីមុនសម័យវិបត្តិកូវីដទៅទៀត។

ទោះបីជាយ៉ាងណាក្តី សកម្មភាពធ្វើអាជីវកម្មស្រាសាំប៉ាញនេះបានធ្លាក់ចុះយ៉ាងខ្លាំងកាលឆ្នាំ២០២០នៅពេលដែលកូវីដកំពុងវាយប្រហារលើកដំបូង ដែលគ្រានោះទាំងបារ ភោជនីយដ្ឋាន ព្រមទាំងកម្មវិធីជួបជុំទាំងឡាយត្រូវបានបិទស្ទើគ្រប់ទីកន្លែង។
តួលេខជាផ្លូវការនេះក៏បានបង្ហាញដែរថា ការនាំចេញស្រាកាលពីឆ្នាំ២០២១ ចំពោះស្រាកម្រិត ០,៧៥លីត្រ មានរហូតទៅដល់ ១៨០លានដប កើនឡើង ៣៧ភាគរយធៀបពីឆ្នាំ២០២០ និងលើសចំនួនកាលពីឆ្នាំ២០១៩ ប្រមាណជា១៥ភាគរយ ខណៈដែលគិតត្រឹមទីផ្សារប្រទេសបារាំងប៉ុណ្ណោះ ទំហំស្រាកម្រិតនេះមានការកើនឡើងប្រមាណជាង២៥ភាគរយ ធៀបទៅនឹងឆ្នាំ២០២០ ប៉ុន្តែស្មើទៅនឹងចំនួនកាលពីឆ្នាំ២០១៩ ឬប្រមាណទៅដល់១៤០លានដប។

ទីផ្សារអាមេរិក គឺជាអ្នកដែលប្រើប្រាស់ស្រាសាំប៉ាញច្រើនជាងគេបំផុតរបស់សកលលោកក្រៅពីទីផ្សារបារាំង ដែលជាអ្នកផលិតដោយផ្ទាល់ ពោលគឺកើនឡើងប្រមាណ ៣១ភាគរយធៀបទៅនឹងឆ្នាំ២០១៩ ឬក្នុងចំនួនប្រមាណជា៣៤លានដប។ ក្រៅពីនោះគេសង្កេតឃើញថា ប្រទេសអង់គ្លេសជាទីផ្សារនាំចូលស្រាសាំប៉ាញធំជាងគេទី២ប្រមាណជា ២៩លានដប កើនឡើងតែ៧ភាគរយធៀបទៅនឹងឆ្នាំ២០១៩ ហើយបន្ទាប់មកជាប្រទេសអាល្លឺម៉ង់ប្រមាណជា១៥លានដប កើនឡើងប្រមាណជា២៨ភាគរយ ខណៈដែលប្រទេសអូស្ត្រាលីបាននាំចូលប្រមាណជា១២លានដបធៀបទៅនឹងឆ្នាំ២០១៩កើនឡើងដល់ទៅ៥៣ភាគរយ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 11/09/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីបរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content