រុក្ខជាតិផ្អាវ ជារុក្ខជាតិដុះក្នុងព្រៃដែលអាចផ្តល់កម្រៃបន្ថែមដល់ប្រជាសហគមន៍

សៀមរាប៖ ផ្អាវ ជារុក្ខជាតិម្យ៉ាងដែលមានបន្លា និងមានលក្ខណៈបែកជាគុម្ពដូចឫស្សីដែរ ដែលកូនផ្អាវខ្ចីៗគេអាចយកទៅច្នៃធ្វើជាបន្លែសម្រាប់ម្ហូបបានច្រើនមុខ។ ជាមួយគ្នានេះ ដោយសារតែរសជាតិរបស់រុក្ខជាតិផ្អាវមានភាពទាក់ទាញបានជំរុញឱ្យប្រជាកសិករមួយចំនួននៅខេត្តសៀមរាប នាំគ្នារុករកកូនរុក្ខជាតិផ្អាវយកមកដាក់លក់ដើម្បីរកប្រាក់ចំណូលបន្ថែមពីការធ្វើស្រូវនារដូវវស្សា។

អ្នកស្រី ម៉ាឡែន ដែលកំពុងអង្គុយដាក់លក់ចុងផ្អាវម្នាក់ស្ថិតនៅភូមិខ្នារ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានប្រាប់ AMS ឱ្យដឹងថា ៖ ការលក់ចុងផ្អាវនេះភាគច្រើននៅរដូវវស្សាដែលជារដូវសម្បូរផ្អាវដុះ ហើយការលក់នេះដែរក៏សូវមិនទៀងទាត់នោះដែរ ដែលថ្ងៃខ្លះរកបានច្រើន ហើយថ្ងៃខ្លះរកបានតិច ប៉ុន្តែចំណូលដែលលក់បានគ្រប់គ្រាន់នឹងចាយប្រចាំថ្ងៃដែរ។ 

អ្នកស្រីបន្តថា ៖

“ចុងផ្អាវនេះយើងលក់បានពី ១៥០០-២០០០រៀល ក្នុងមួយចុង ដែលផ្អាវនេះយើងទិញបន្តពីអ្នកដែលគេរកនៅតាមដីដែលមានដុះជាគុម្ពៗ ហើយកាប់យកតែចុងផ្អាវ ដោយទុកគល់ឱ្យវាលូតលាស់បន្តដូចឫស្សីដែរ។ សម្រាប់ការលក់វិញ មិនអាចកំណត់ថាលក់បានប៉ុន្មានចុងនោះទេក្នុងមួយថ្ងៃ វាអាស្រ័យលើបរិមាណផ្អាវដែលរកបានផង និងចំនួនអ្នកដែលធ្វើដំណើរឆ្លងកាត់តំបន់នេះផងដែរ។”

សម្រាប់អតិថិជនដែលនិយមទិញចុងផ្អាវភាគច្រើនជាអ្នករស់នៅក្នុងភូមិ និងអ្នកធ្វើដំណើរឆ្លងកាត់ដែលធ្លាប់ស្គាល់ ដោយគេទិញយកទៅស្លដូចជា​សម្លកកូរ ម្ជូរ ឬធ្វើជាជ្រក់ផ្អាវជាដើម។

ក្រៅពីផ្អាវ អ្នកស្រីក៏មានលក់បន្លែបន្ទាប់បន្សំផ្សេងទៀតដូចជា ទំពាំង ខ្ជាយ ដែលជាដំណាំអាចរកបានជិតៗផ្ទះយកមកដាក់លក់នៅក្នុងតូបមុខផ្ទះ ដើម្បីទាក់ភ្នែកអ្នកធ្វើដំណើរដែលជិះឆ្លងកាត់ឱ្យមកជួយចូលទិញ។

គួរបញ្ជាក់ដែរថា រុក្ខជាតិផ្អាវ ក្រៅពីដណ្ដូលខ្ចីៗដែលគេនិយមយកទៅស្លជាសម្លបានយ៉ាងឆ្ងាញ់ពិសានោះ គេក៏អាចយកដើមវាធ្វើជាឱសថសម្រាប់ព្យាបាលជំងឺរបេង ដោយឡែកសម្រាប់ឫសរបស់វាគេអាចយកធ្វើជាឱសថជួយរក្សាគក៌ ខណៈដែលស្លឹករបស់វាគេប្រើសម្រាប់ខ្ចប់ ឬវេចនំ ចាក់ធ្វើជាមួក ប្រក់ដំបូល ជញ្ជាំងផ្ទះ និងធ្វើជាកន្ទេលផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់