អាជីវកម្មបរិយាបន្នចំនួន ៤ ដែលជួយដល់កសិករខ្នាតតូចនៅប្រទេសឥណ្ឌា

បរទេស ៖ យោងតាមប្រភពពីគណៈកម្មការសេដ្ឋកិច្ច និងសង្គមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (ESCAP) របស់អង្គការសហប្រជាជាតិបានបង្ហាញពីអាជីវកម្មបរិយាបន្នចំនួន ៤ ជាគំរូនៅក្នុងប្រទេសឥណ្ឌា ដែលរួមចំណែកដល់វិស័យកសិកម្មរបស់ឥណ្ឌាប្រកបដោយនិរន្តរភាព សមភាព និងវិបុលភាព។

ស្របពេលដែលអាជីវកម្មបរិយាបន្នទាំងនោះបន្តរីកចម្រើន និងច្នៃប្រតិដ្ឋ ពួកគេមិនត្រឹមតែលើកកំពស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រួសត្រាយផ្លូវសម្រាប់អនាគតដ៏ត្រចះត្រចង់សម្រាប់កសិកម្មឥណ្ឌាផងដែរ។ ជាមួយនឹងការគាំទ្រ និងការវិនិយោគ អាជីវកម្មទាំងនេះមានសក្តានុពលក្នុងការជំរុញការផ្លាស់ប្តូរយ៉ាងទូលំទូលាយ និងផ្លាស់ប្តូរជីវិតមនុស្សរាប់លាននាក់នៅទូទាំងប្រទេស។ យ៉ាងណាក៏ដោយ ទោះបីជាវិស័យកសិកម្មគឺជាបេះដូងនៃប្រទេសឥណ្ឌា ប៉ុន្តែកសិករខ្នាតតូចមានចំណែកប្រហែល ៧០ នៅក្នុងឧស្សាហកម្មបានប្រឈមមុខនឹងឧបសគ្គធំមួយ គឺលទ្ធភាពទទួលបានកម្ចី និងធនធានពីស្ថាប័នផ្លូវការនៅមានកម្រិត។ ផ្ទុយទៅវិញ ពួកគេត្រូវបង្ខំចិត្តងាកទៅរកកម្ចីក្រៅផ្លូវការ ដែលមានអត្រាការប្រាក់ខ្ពស់ហួសហេតុ។ ការពឹងផ្អែកលើហិរញ្ញវត្ថុក្រៅផ្លូវការនេះបង្កឱ្យមានការជំពាក់បំណុលដ៏ធ្ងន់ធ្ងរ និងប៉ះពាល់ដល់កម្រិតសមត្ថភាពរបស់ពួកគេក្នុងការចូលរួមបណ្តាក់ទុនដែលអាចបង្កើនប្រាក់ចំណូល។ មិនត្រឹមតែប៉ុណ្ណោះ ភាគច្រើនកសិកស្ត្រីមិនត្រូវបានរាប់បញ្ចូលក្នុងផ្នែកហិរញ្ញវត្ថុនោះទេ ដោយពួកគេប្រឈមមុខនឹងលទ្ធភាពទាបក្នុងការទទួលបានឥណទាន ខណៈដែលពួកគេខ្វះចំណេះដឹងទាក់ទងនឹងសេវាកម្មហិរញ្ញវត្ថុ និងការគ្រប់គ្រងផងដែរ។

ខុសគ្នាពីបណ្តាអាជីវកម្មដូចដែលបានលើកឡើងខាងលើនេះ អាជីវកម្មបរិយាបន្ន Dvara E-Registry ដែលអាជីវកម្ម Agri FinTech ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ បានផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុ សេវាកម្មកសិកម្ម និងការវិភាគ ស្របតាមតម្រូវការរបស់កសិករដែលខ្វះខាតដោយផ្តោតលើការពង្រឹងសមត្ថភាពរបស់កសិករតាមរយៈអង្គការកសិករផលិតករ (FPOs)។ លើសពីនេះ កសិករជាង ៦១ ០០០ នាក់ ដោយក្នុងនោះមានស្ត្រី ១៥ ០០០ នាក់បានចុះឈ្មោះនៅក្នុង Dvara E-Registry រួចហើយ។

មិនត្រឹមតែប៉ុណ្ណោះ ភាគច្រើនៃកសិករចិញ្ចឹមគោយកទឹកដោះទទួលរងយ៉ាងខ្លាំងពីផលិតភាពទឹកដោះទាប ដោយសារកត្តាមួយចំនួនដូចជា ពូជខ្សោយ, ចំណីគ្មានគុណភាព, និងកង្វះចំណេះដឹងទាក់ទងនឹងការអនុវត្តការគ្រប់គ្រងទឹកដោះគោប្រកបដោយគុណភាព។ លើសពីនេះ ផលិតភាពទាបនៅក្នុងវិស័យនេះរារាំងដល់ប្រាក់ចំណូលរបស់កសិករ និងរារាំងការប្រកួតប្រជែងរបស់ពួកគេ ខណៈដែលមនុស្សជាច្រើនខ្វះការបណ្តុះបណ្តាលជាផ្លូវការនៅក្នុងផ្នែកសំខាន់ៗដូចជា ការថែទាំសុខភាពសត្វ ការអនុវត្តការយកទឹកដោះគោ និងចំណេះដឹងទីផ្សារ។

ដោយឡែក អាជីវកម្មបរិយាបន្ន Sids Farm ក៏បានចូលរួមចំណែកជួយដល់កសិករផងដែរតាមរយៈការផ្តល់ជូននូវសេវាកម្មដូចជា បង្កើនសមត្ថភាព ការបណ្តុះបណ្តាលក្នុងការគ្រប់គ្រងទឹកដោះគោ ការទិញដោយផ្ទាល់ និងការរួមបញ្ចូលកសិករទៅក្នុងខ្សែសង្វាក់តម្លៃរបស់ពួកគេ។ តាមរយៈវិធីសាស្រ្តនេះ Sids Farm គាំទ្រកសិករចិញ្ចឹមគោយកទឹកដោះខ្នាតតូចជាង ៤ ៥០០ នាក់ ដោយផ្តល់ជំនួយសំខាន់ទៅកាន់ពួកគេក្នុងការថែទាំសត្វ ទំនាក់ទំនងហិរញ្ញវត្ថុ និងការចូលទៅក្នុងទីផ្សារ។

មួយក្នុងចំណោម៤នៃអាជីវកម្មបរិយាបន្នដែលបានចូលរួមជួយដោះស្រាយបញ្ហា និងភាពប្រឈមរបស់កសិករក្នុងវិស័យកសកម្មនៅឥណ្ឌា Cornext ដែលជាប្រភេទក្រុមហ៊ុន AgriTech ក៏បានជួយដោះស្រាយបញ្ហាឱនភាពផ្នែកចំណីដែលកសិករចិញ្ចឹមគោយកទឹកដោះប្រឈមមុខ។ កង្វះខាតចំណីគុណភាពនៅឥណ្ឌាបានបង្កជាបញ្ហាប្រឈមយ៉ាងសំខាន់ចំពោះវិស័យផលិតទឹកដោះគោ។ មិនត្រឹមតែប៉ុណ្ណោះ ឱនភាព​នេះ​​នាំ​ឱ្យ​តម្លៃ​ចំណី​ឡើង​ថ្លៃ​ធ្វើ​ឱ្យ​បន្ទុក​ហិរញ្ញវត្ថុរបស់​កសិករកាន់តែធ្ងន់ធ្ងរ។ យ៉ាងណាក៏ដោយ ទោះបីជាមានបច្ចេកវិទ្យា baling និងដំណោះស្រាយ silage ក៏ដោយ ដោយសារតែការចំណាយច្រើនហួសហេតុ ទំហំធំ និងបញ្ហាផ្នែកដឹកជញ្ជូន ពួកគេនៅតែមិនអាចចូលទៅជួយដោះស្រាយដល់កសិករខ្នាតតូចដោយផ្ទាល់នៅឡើយ។ ដូច្នោះហើយ Cornext បានរៀបចំបច្ចេកវិទ្យាវេចខ្ចប់ និងការផលិតចំណីរបស់ខ្លួនដើម្បីជួយកសិករ កាត់បន្ថយការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ និងដើម្បីអាចចូលទៅដល់កសិករខ្នាតតូចនៅតំបន់ដាច់ស្រយាល។ តាមរយៈការផ្តល់ដំណោះស្រាយសមស្របដល់កសិករដើម្បីកែលម្អបច្ចេកទេសថែរក្សាចំណីរបស់ពួកគេ ក្រុមហ៊ុនបានគ្រប់គ្រងកសិករចិញ្ចឹមគោយកទឹកដោះ ១៦ ០០០ នាក់នៅក្នុងប្រទេសឥណ្ឌា ហើយអាចជួយបង្កើនផលិតភាពការផលិតទឹកដោះ និងការផ្តល់អត្ថប្រយោជន៍បន្ថែមទៀតដល់កសិករដែលខ្វះខាត។

ក្រៅពីបញ្ហាខាងលើដែលត្រូវបានដោះស្រាយ គេសង្កេតឃើញនៅមានបញ្ហាផ្សេងទៀត ដោយបើទោះបីជាឥណ្ឌាមានភាពសម្បូរបែបទៅដោយគ្រឿងទេសក៏ដោយ ប៉ុន្តែនេះមិនមានន័យថា វាបានជួយបង្កើនប្រាក់ចំណូលសម្រាប់កសិករខ្នាតតូចដែលជាអ្នកដាំដុះនោះទេ។ ប្រសិនបើវិធីសាស្រ្តធ្វើកសិកម្មឡើងវិញត្រូវបានអនុវត្តនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាពជាងនេះ កសិករនឹងទទួលបានផលចំណេញផ្នែកសេដ្ឋកិច្ច និងបរិស្ថាន។ យ៉ាងណាមិញ ការផ្លាស់ប្តូររបរកសិកម្មលក្ខណៈគ្រួសារតច្រើនជំនាន់វាមិនមែនជាកិច្ចការងាយស្រួលនោះទេ។ សូម្បីតែក្មេងជំនាន់ក្រោយដែលមានបំណងធ្វើដូច្នេះក៏នៅខ្វះការបណ្តុះបណ្តាលចំណេះដឹង និងសេវាកម្មនៅក្នុងដំណាក់កាលក្រោយផលិតកម្ម ដែលនឹងផ្តល់ឱ្យពួកគេនូវប្រាក់ចំណូលកាន់តែប្រសើរសម្រាប់ការខិតខំនៅឡើយ។

ជាការឆ្លើយតប និងដោះស្រាយបញ្ហានេះ ក្រុមហ៊ុន Jayanti Herbs & Spices បានផ្តោតលើការលើកកម្ពស់ការដាំដុះគ្រឿងទេសប្រកបដោយនិរន្តរភាព ការបង្កើតឡើងវិញ ផ្តល់ការបណ្តុះបណ្តាល ការគាំទ្រ និងការទិញពីកសិករដោយផ្ទាល់ ដែលជាគន្លឹះក្នុងការបង្កើនទីផ្សារ និងប្រាក់ចំណូលរបស់កសិករខ្នាតតូចទាំងនោះ។ មិនត្រឹមតែប៉ុណ្ណោះ តាមវិធីសាស្ត្រទាំងនេះអាចធ្វើឲ្យសង្វាក់ផ្គត់ផ្គង់នឹងកាន់តែមាននិរន្តរភាព ហើយគ្រឿងទេសដែលដាំដុះនឹងសមស្របតាមស្តង់ដារទីផ្សារអន្តរជាតិ ដោយផ្តល់ឱ្យកសិករទាំងនេះនូវលទ្ធភាពទទួលបានទីផ្សារកាន់តែប្រសើរឡើង តម្លៃកាន់តែខ្ពស់។

ទោះជាយ៉ាងណាក្តី លទ្ធភាពទទួលបានហិរញ្ញវត្ថុនៅតែជាបញ្ហាប្រឈមសម្រាប់អាជីវកម្មបរិយាបន្នដែលមានគោលបំណងពង្រីកប្រតិបត្តិការរបស់ពួកគេ។ ប្រសិនបើមានការពិភាក្សាពីភាគីពាក់ព័ន្ធច្រើននៅក្នុងវិស័យអាជីវកម្មបរិយាបន្ននេះ វាអាចដើរតួជាកត្តាជំរុញសម្រាប់អាជីវកម្មទាំងនេះក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកវិនិយោគ អង្គការ និងក្រុមគាំទ្រនានា ដែលនឹងជួយឱ្យអាជីវកម្មរបស់ពួកគេកាន់តែរីកចម្រើន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន