គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត រៀបចំកម្មវិធីអបអរសាទរ និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនកូនៗរបស់អតិថិជនដែលបានប្រើប្រាស់ “គណនីក្មេងឆ្លាត” ​

ភ្នំពេញ ៖​ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក នាថ្ងៃទី៣ និងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំ កម្មវិធីអបអរសាទរ និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនកូនៗរបស់អតិថិជនដែលបានប្រើប្រាស់ “គណនីក្មេងឆ្លាត” ​របស់អម្រឹត ដែលទទួលបាននិទ្ទេស A និង B ក្នុងការប្រលងបាក់ឌុបសម្រាប់ឆ្នាំសិក្សា(២០២៣-២០២៤) កន្លងមកនេះ​ ។​ 

អម្រឹត បានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនកូនៗរបស់អតិថិជនចំនួន ៦៣រូប (២៣រូប និទ្ទេស A និង ៤០រូប និទ្ទេស B ) ក្នុងម្នាក់ចំនួន ១ ០០០​ដុល្លារ សម្រាប់កូនអតិថិជនដែលប្រើប្រាស់ “គណនីក្មេងឆ្លាត” ទទួលបាននិទ្ទេស A និងចំនួន ៧០០​ដុល្លារ សម្រាប់និទ្ទេសB ។ កម្មវិធីនេះនឹងប្រព្រឹត្តនៅក្នុងតំបន់ចំនួន​៦ ដែលជាតំបន់ប្រតិបត្តិការបស់អម្រឹត។ កម្មវិធីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០២៤ ប្រព្រឹត្តទៅនៅតំបន់ ភ្នំពេញ ព្រៃវែង និងសៀមរាប ចំណែកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅនៅតំបន់បាត់ដំបង កំពត និងខេត្តកំពង់ចាម ។

“គណនីក្មេងឆ្លាត” គឺជាគណនីសន្សំរួមគ្នារវាងមាតាបិតាឬអាណាព្យាបាល និងបុត្រធីតា ដោយផ្តល់ជូនភាពបត់បែនខ្ពស់សម្រាប់មាតាបិតាក្នុងការកំណត់គោលដៅសន្សំ និងចំនួនទឹកប្រាក់ត្រូវបង់ប្រចាំខែ ស្របតាមតម្រូវការផ្ទាល់ខ្លួន និងលទ្ធភាពជាក់ស្ដែងរបស់អតិថិជន ។ លើសពីនេះទៅទៀត ម្ចាស់គណនីនឹងត្រូវបានការពារដោយកញ្ចប់ធានារ៉ាប់រងអាយុជីវិតឥតគិតថ្លៃ ក្នុងទឹកប្រាក់ ៤.០០០ ដុល្លារ ក្នុងអំឡុងពេលសន្សំប្រាក់នេះ ព្រមទាំងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តជាសាច់ប្រាក់ហូតដល់ ១.០០០ ដុល្លារសម្រាប់បុត្រធីតាដែលទទួលបាននិទ្ទេស A និងចំនួន ៧០០​ដុល្លារ សម្រាប់និទ្ទេសB ក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(ថ្នាក់ទី១២)។    ​​​​​​

នេះគឺជាឆ្នាំទី៤ ដែលអម្រឹតបានបង្កើត “គណនីក្មេងឆ្លាត” ជាមួយនឹងគោលបំណងចូលរួមបំពេញក្តីស្រមៃរបស់អតិថិជនដែលជាមាតាបិតាក្នុងការរៀបចំគម្រោងអនាគតការសិក្សារបស់កូនៗនៅថ្នាក់មហាវិទ្យាល័យរយៈពេល៤ឆ្នាំ។​ អម្រឹតពិតជាមានមោទកភាពជាទីបំផុតដែលបានចូលរួមដំណើរជាមួយអតិថិជនក្នុងរយៈពេល៤ឆ្នាំមកនេះ។​

មកដល់បច្ចុប្បន្ន អតិថិជនជាង ៤ម៉ឺននាក់ បាននិងកំពុងប្រើប្រាស់ “គណនីក្មេងឆ្លាត”   ដែលនៅក្នុងនោះអតិថិជនជាស្រ្តីមានចំនួន ជិត៣ម៉ឺននាក់ ។ អម្រឹត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អតិថិជនទាំងអស់សម្រាប់ការគាំទ្រ និងទំនុកចិត្តប្រើប្រាស់ “គណនីក្មេងឆ្លាត” ។ ឆ្ពោះទៅមុខ អម្រឹត ប្តេជ្ញាបន្តរួមចំណែកបំពេញក្តីស្រមៃរបស់មាតាបិតារៀបចំគម្រោងអនាគតការសិក្សារបស់កូនៗ!

គួរបញ្ចាក់ផងដែរថា នេះឆ្នាំទី២ ដែលអម្រឹត បានរៀបចំកម្មវិធី​អបអរសាទរ និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនកូនៗរបស់អតិថិជនដែលបានប្រើប្រាស់ “គណនីក្មេងឆ្លាត” ​។ កម្មវិធីលើកទី១នៅក្នុងឆ្នាំ​២០២៣ អម្រឹតបានផ្តល់ជូននូវប្រាក់រង្វាន់លើកទឹកចិត្តជូនកូនៗអតិថិជន “គណនីក្មេងឆ្លាត” ចំនួន២១រូប ដែលទទួលបាននិទ្ទេស  A និង B  ដែលចំណាយប្រាក់ឧបត្ថម្ភចំនួន ១៦.៨០០ដុល្លារ ។ 

អំពី អម្រឹត

បច្ចុប្បន្ន អម្រឹតមានមោទនភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១0 នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុង បម្រើអតិថិជនជាង ៦00.000 នាក់ ដែលជាកសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។ អម្រឹត មានទ្រព្យសកម្មជិត ២ពាន់លានដុល្លារអាមេរិក និងមានប្រាក់បញ្ញើជាង ១ពាន់លានដុល្លារ ។ អម្រឹត គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Advans Group ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យមីក្រូហិរញ្ញវត្ថុ មានប្រតិបត្តិការនៅ០៨ ប្រទេស ក្នុងពិភពលោក ។ បន្ថែមលើនេះ អម្រឹតមានភាគទុនិក (ម្ចាស់ភាគហ៊ុន) សំខាន់ចំនួន២ទៀតគឺ សារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (ហៅកាត់ថា IFC) ដែលជាបុត្រសម្ព័ន្ធផ្នែកវិនិយោគ របស់ធនាគារ ពិភពលោក និងធនារគារវិនិយោគនៃប្រទេសហូឡង់(ហៅកាត់ថាFMO)៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន


Leave a Reply

Your email address will not be published.Required fields are marked *