ភ្នំពេញ ៖ រាជរដ្ឋាភិបាលជប៉ុនបានបន្តផ្ដល់ថវិកាជំនួយបន្ទាន់ក្នុងទឹកប្រាក់ 36.9 លានដុល្លារដល់សហរដ្ឋអាមេរិកដែលជាជំនួយឥតសំណងបន្ទាន់ទៅដល់អង្គការយូនីសេហ្វ UNICEF ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ដើម្បីកែលម្អការគ្រប់គ្រងប្រព័ន្ធត្រជាក់សម្រាប់ទុកដាក់វ៉ាក់សាំងក្នុងប្រទេសចំនួន12ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-19។
ថវិកាជិត1លានដុល្លារនៃថវិកាសរុបនឹងត្រូវដកមកប្រើប្រាស់ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងកូវីដ-19 ជាពិសេសដើម្បីបង្កើនសមត្ថភាពនៃប្រព័ន្ធត្រជាក់តាមរយៈការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារ មធ្យោបាយដឹកជញ្ជូន និងផ្តល់ការបណ្ដុះបណ្ដាលបុគ្គលិកសុខាភិបាល។ សមត្ថភាពនៃប្រព័ន្ធដែលត្រូវរក្សាទុកក្នុងសីតុណ្ហភាពត្រជាក់មានសារសំខាន់យ៉ាងខ្លាំងសម្រាប់ការដឹកជញ្ជូនវ៉ាក់សាំង ដើម្បីរក្សាប្រសិទ្ធភាពរាប់បញ្ចូលទាំងវ៉ាក់សាំងកូវីដ-19។
នៅក្នុងអំឡុងខែធ្នូ ឆ្នាំ2020 ផ្នែកមួយនៃការរៀបចំត្រៀមវ៉ាក់សាំងនេះ រដ្ឋាភិបាលកម្ពុជាយូនីសេហ្វ និងដៃគូដទៃទៀត បានវាយតម្លៃពីសមត្ថភាពខ្សែចង្វាក់នៃការរក្សាទុកវ៉ាក់សាំងក្នុងសីតុណ្ហភាពត្រជាក់របស់ប្រទេស។ ការវាយតម្លៃបានកំណត់វិស័យដែលថវិកាថ្មីនេះនឹងជួយពង្រឹង។ ដូច្នេះជំនួយនេះនឹងជួយពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជានៅពេលដែលខ្លួនចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងធំបំផុតនិងលឿនបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ វាមានសារៈសំខាន់ណាស់ក្នុងការធានាថាការចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ-19 មិនធ្វើឱ្យហួសកម្រិតសមត្ថភាព ដើម្បីឱ្យប្រទេសកម្ពុជាបន្តទទួលបានអត្ថប្រយោជន៍នៅពេលដែលជំងឺរាតត្បាតបានចប់។
ការទទួលបាននូវការចាក់វ៉ាក់សាំងដោយស្មើភាព និងឆាប់រហ័ស គឺជាបញ្ហាប្រឈមទូទៅមួយសម្រាប់សហគមន៍អន្តរជាតិ នៅពេលដែលវាធ្វើការឆ្ពោះទៅរកគោលដៅនៃការមានវ៉ាក់សាំងការពារជំងឺកូវីដ-19 នៅពាសពេញពិភពលោក។ ដើម្បីចូលរួមក្នុងការសម្រេចគោលដៅនេះប្រទេសជប៉ុនបានចូលរួមវិភាគទានចំនួន200 លានដុល្លារអាមេរិកដល់មូលនិធិ COVAX ពិភពលោកដែលជាយន្ដការអន្ដរជាតិដឹកនាំដោយ Gavi, CEPI, the World Health Organisation (WHO) និងUNICEF ដើម្បីធានា និងពន្លឿនការទទួលថ្នាំបង្ការដោយសមធម៌ ដែលកំពុងមានវិវឌ្ឍន៍នៅទូទាំងពិភពលោក ។
លោក Mikami Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាបានមានប្រសាសន៍ថា ៖
“ការចាក់វ៉ាក់សាំងមានសារៈសំខាន់ដូចវ៉ាក់សាំងខ្លួនឯងដែរ។ រដ្ឋាភិបាលជប៉ុនប្តេជ្ញាគាំទ្រដល់ការកែលំអកម្មវិធីចាក់វ៉ាក់សាំងនៅទូទាំងប្រទេសកំពុងអភិវឌ្ឍន៍។ បទពិសោធន៍យូរអង្វែងរបស់យូនីសេហ្វ ក្នុងការធ្វើការជាមួយរដ្ឋាភិបាលកម្ពុជាលើកម្មវិធីចាក់វ៉ាក់សាំង គឺជាមូលហេតុដែលយើងមានទំនុកចិត្តយ៉ាងមុតមាំថាជំនួយនេះនឹងជះឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំងទៅលើការចាក់វ៉ាក់សាំងនេះ។ យើងនឹងបន្តសហការជាមួយទាំងយូនីសេហ្វនិងរដ្ឋាភិបាលកម្ពុជារហូតដល់យើងអាចនិយាយបានថា យើងបានរួមគ្នា និងបានជាសះស្បើយពីការរីករាលដាលនៃជំងឺកូវីដ-19”
ក្នុងនាមជាអ្នកទិញវ៉ាក់សាំងធំជាងគេបំផុតនៅលើពិភពលោក យូនីសេហ្វត្រូវបានជ្រើសរើសជាទីភ្នាក់ងារលទ្ធកម្ម និងផ្គត់ផ្គង់ឈានមុខគេសម្រាប់ COVAX ។ នៅក្នុងប្រទេសកម្ពុជា យូនីសេហ្វនិងអង្គការសុខភាពពិភពលោកបានចំណាយពេល 3 ទសវត្សជាភ្នាក់ងារបច្ចេកទេសដឹកនាំក្រសួងសុខាភិបាលក្នុងការពង្រឹងកម្មវិធីចាក់ថ្នាំបង្ការថ្នាក់ជាតិដែលផ្តល់អត្ថប្រយោជន៍ដល់កុមាររាប់លាននាក់ជារៀងរាល់ឆ្នាំ។
លោកស្រី Foroogh Foyouzat តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលរដ្ឋាភិបាលជប៉ុនបោះជំហានម្តងទៀតក្នុងការគាំទ្រដល់ប្រទេសកម្ពុជានៅពេលនេះដែលត្រូវការជំនួយជាពិសេសគឺករណីជំងឺកូវីដ-19 កំពុងតែកើនឡើង។ លោកស្រីបានបញ្ជាក់ថា ជំងឺរាតត្បាតជាសកល មិនដឹងពីព្រំដែនទេ ហើយវ៉ាក់សាំងត្រូវតែមានដល់ប្រជាជនដែលមានហានិភ័យខ្ពស់បំផុតពីវីរុស។ ថវិកាដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននឹងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការជួយយើងក្នុងការបន្តគាំទ្រដល់រដ្ឋាភិបាលកម្ពុជា ជាមួយនឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19 ខណៈពេលត្រូវពង្រឹងប្រព័ន្ធសុខាភិបាល ដែលនេះគឺជាជំហានក្នុងផ្លូវថ្ម គ្រួស ដ៏លំបាកមួយនៅក្នុងការឆ្ពោះទៅរកការងើបឡើងវិញពីវិបត្តិនេះ៕

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ















Account
Security
Favourite Content