ធនាគារជាតិនៃកម្ពុជា ៖ AI ដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងប្រសិទ្ធភាព និងប្រតិបត្តិការរបស់ប្រព័ន្ធមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) បាន និងកំពុងចូលរួមជាមួយរាជរដ្ឋាភិបាលយ៉ាងសកម្មក្នុងការទប់ស្កាត់ និងគ្រប់គ្រងផលវិបាកដែលអាចកើតចេញពីការប្រែប្រួលអាកាសធាតុជាសកល ដោយក្នុងនោះ NBC បានចូលរួមក្នុងគំនិតផ្តួចផ្តើមនៃការអនុវត្តហិរញ្ញប្បទានបៃតង រួមមានដូចជា ការគាំទ្រលើការដាក់ចេញនូវគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាព ការរៀបចំសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និងក្រសួងបរិស្ថាន រួមទាំងសមាគមធនាគារនៅកម្ពុជា ដើម្បីចែករំលែកព័ត៌មាន និងបង្កើតគំនិតផ្តួចផ្តើមសម្រាប់ការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងការបណ្តុះបណ្តាល និងការកសាងសមត្ថភាពទៅលើហិរញ្ញវត្ថុប្រកបដោយចីរភាព និងការការពារហានិភ័យដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។

នេះជាការថ្លែងរបស់ ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ក្នុងពិធីលៀងសាយភោជននៃអង្គសន្និសីទមីក្រូហិរញ្ញវត្ថុកម្ពុជាប្រចាំឆ្នាំ២០២៤ ស្តីពី និរន្តរភាព និងបរិយាបន្នមីក្រូហិរញ្ញវត្ថុ «បច្ចុប្បន្នភាព និងដំណើរវិវឌ្ឍន៍នៃវិស័យ» នៅមជ្ឈ​មណ្ឌលសន្និបាត និងសណ្ឋាគារ សុខាសៀមរាប នាល្ងាចថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅនេះ។

បន្ថែមពីនេះ ឯកឧត្តមទេសាភិបាលរង បានគូសរំលេចថា៖

« ធនាគារជាតិនៃកម្ពុជា បាន និងកំពុងគាំទ្រចំពោះការរីកចម្រើនបច្ចេកវិទ្យា ជាពិសេស បញ្ញាសិប្បនិម្មិត ឬ AI ដោយហេតុថា បច្ចេកវិទ្យាទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងប្រសិទ្ធភាព និងប្រតិបត្តិការរបស់ប្រព័ន្ធមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ ទន្ទឹមនឹងអត្ថប្រយោជន៍ដ៏សម្បូរបែបទាំងនេះ បច្ចេកវិទ្យាក៏បានពាំនាំនូវហានិភ័យមួយចំនួន រួមមាន៖ ហានិភ័យបច្ចេកវិទ្យា ហានិភ័យក្រមសីលធម៌ ដូចជា ការចែករំលែកព័ត៌មានមិនពិត ឬការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបម្រើផលទុច្ចរិត ដែលមានការឆបោកតាមប្រព័ន្ធអនឡាញ ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ជាដើម»។

ទាក់ទងនឹងបញ្ហាទាំងនេះ ឯកឧត្តម ស៊ុំ សន្និសិទ្ធ បានលើកឡើងថា៖ កន្លងមកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានខិតខំពង្រឹងសមត្ថភាពបច្ចេកវិទ្យានានា ដើម្បីធានាបាននូវប្រព័ន្ធមីក្រូហិរញ្ញវត្ថុដែលមានសុវត្ថិភាព និងអាចគ្រប់គ្រងបាន។ ម្យ៉ាងទៀត សមាគមមីក្រូហិរញ្ញវត្ថុបានសហការជាមួយនឹងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធក្នុងការទប់ស្កាត់កុំឱ្យឧក្រិដ្ឋជនប្រើប្រាស់ប្រព័ន្ធមីក្រូហិរញ្ញវត្ថុកម្ពុជា ដើម្បីសម្អាតប្រាក់គ្រប់ទម្រង់ និងប្រព្រឹត្តបទល្មើសផ្សេងៗ។

ពាក់ព័ន្ធសន្និសីទនេះ ឯកឧត្តមទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា តាមរយៈអង្គសន្និសីទប្រចាំឆ្នាំ២០២៤នេះ បានបង្ហាញឱ្យឃើញនូវសមិទ្ធផលការងារជាច្រើន ដែលសមាគមបាន និងកំពុងអនុវត្ត រួមមាន៖ ការចែករំលែកព័ត៌មាន និងបទពិសោធ កិច្ចពិភាក្សាគ្នាក្នុងការកំណត់ និងដោះស្រាយនូវរាល់បញ្ហាប្រឈមនានា សំដៅពង្រឹងប្រសិទ្ធភាពប្រតិបត្តិការរបស់គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ការបង្កើតយន្តការដោះស្រាយបណ្តឹង ការលើកកម្ពស់កិច្ចការពារអតិថិជន ការសម្រប​ទៅនឹងបច្ចេកវិទ្យាថ្មីៗ ប្រកបដោយនវានុវត្តន៍ ការរៀបចំទិសដៅរួមសម្រាប់អនុវត្តនាឆ្នាំខាងមុខ ជាពិសេសការពង្រឹងសាមគ្គីភាពពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

គួរជម្រាបដែរថា ៖ ភាពរីកចម្រើននៃវិស័យមីក្រូហិរញ្ញវត្ថុអាចសម្រេចទៅបាន គឺដោយសារមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ។ ក្នុងន័យនេះ ឯកឧត្តមនៅតែជឿជាក់យ៉ាងមុតមាំថា គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ នឹងនៅតែបន្តកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ និងបន្តពង្រឹងកិច្ចសហការថ្មីៗបន្ថែមទៀត ដើម្បីធានាឱ្យបាននូវវិស័យមីក្រូហិរញ្ញវត្ថុមួយដែលមានការអភិវឌ្ឍ ប្រសិទ្ធភាព នវានុវត្តន៍ និងភាពរីកចម្រើន ដែលនឹងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយនិរន្តរភាព និងបរិយាបន្ន។

ក្នុងនាមធនាគារជាតិនៃកម្ពុជា សូមកោតសរសើរចំពោះការអនុវត្តការងារ និងកិច្ចសហការយ៉ាងល្អកន្លងមករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ជាពិសេស ការដឹកនាំរបស់ក្រុមប្រឹក្សាភិបាលសមាគម និងគណៈគ្រប់គ្រងសមាគមនាពេលកន្លងមក។ សមាគម បានពុះពារការលំបាកយ៉ាងច្រើនរហូតកសាងបាននូវសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាមួយដែលមានធនធានប្រកបដោយវិជ្ជាជីវៈ និងនិរន្តរភាព ដើម្បីរួមគ្នាបន្តដំណើរអភិវឌ្ឍវិស័យនេះទៅមុខទៀត ប្រកបដោយភាពធន់ និងបរិយាបន្ន សំដៅបម្រើគោលដៅ និងផលប្រយោជន៍រួម៕ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក