បរទេស៖ យោងតាមរបាយការណ៍ទ្រព្យសម្បត្តិពិភពលោកចុងក្រោយមួយកាលពីសប្តាហ៍កន្លងទៅដែលធ្វើឡើងដោយ Knight Frank បានបង្ហាញថាចំនួននៃអ្នកដែលមានទ្រព្យសម្បត្តិច្រើនខ្លាំងនៅទូទាំងសកលលោក ឬ Ultra High Net Worth Individuals (UHNWI) កាលពីឆ្នាំកន្លងទៅមានការកើនឡើងរហូតទៅដល់ 2.4 ភាគរយ ពោលគឺសរុបរហូតទៅដល់ 520,000 នាក់។
នៅក្នុងនោះចំនួន UHNWI ដែលបានកើនឡើងនៅក្នុងទ្វីបអាស៊ីគឺមានចំនួនប្រមាណជា 12 ភាគរយនៃចំនួនសរុបក្នុងរយៈពេលត្រឹមតែ 12 ខែដូចគ្នានេះហើយតាមការវិភាគរបស់អ្នកជំនាញបានរំពឹងទុកថាចំនួននេះនឹងកើនទៅដល់ 24 ភាគរយនៅក្នុងឆ្នាំ 2025 ខាងមុខ ឬកើនឡើងដល់ទៅ 17 ភាគរយធៀបទៅនឹងកាលពីមួយទសវត្សមុន។
ក្នុងឆ្នាំ 2025 ដូចគ្នាគេរំពឹងទុកថាក្រុមសេដ្ឋី UHNWI របស់ចិននឹងមានការកើនឡើងក្នុងអត្រាដល់ទៅ 246 ភាគរយនាំមុខគេលើលោកចំពោះតួលេខនេះខណៈដែលកន្លងមកនេះចំនួនសេដ្ឋី ឬអ្នកមានទ្រព្យសម្បត្តិច្រើននៅអាមេរិកឡាទីនមានអត្រាធ្លាក់ចុះ 14 ភាគរយនៅមជ្ឈឹមបូព៍ាធ្លាក់ចុះ 10 ភាគរយនិងក្នុងប្រទេសរុស្សីក៏មានអត្រាធ្លាក់ចុះ 21 ភាគរយផងដែរ។
ទោះបីជាមានការធ្លាក់ចុះក្តី ប៉ុន្តែចំនួននៃការកើនឡើងរបស់ក្រុមសេដ្ឋី UHNWI បានធ្វើឲ្យតម្លៃផ្ទះបែបប្រណិតនៅទូទាំងសកលលោកមានការកើនឡើងខ្លាំង។ របាយការណ៍ដែលត្រូវបានចេញផ្សាយដោយវេបសាយ Edge Prop របស់សិង្ហបុរីបានបង្ហាញថាទីតាំងយ៉ាងហោចណាស់ 100 កន្លែងនៅជុំវិញពិភពលោកត្រូវបានគេមើលឃើញថាជាកន្លែងពេញនិយមបំផុតសម្រាប់ក្រុមមនុស្ស UHNWI ដើម្បីជ្រើសរើសក្នុងការស្នាក់នៅ និងចាយលុយរបស់ពួកគេ។ កូវីដពិតជាបានធ្វើឲ្យគោលដៅមួយចំនួនបានបិទពិតមែន ប៉ុន្តែ Knight Frank ជឿជាក់ថាការបិទបណ្តោះអាសន្ននេះនឹងអាចត្រឡប់មករកសភាពធម្មតាវិញដដែលចំពោះ UNHWI ។
ប្រភពដដែលបានសរសេរថាទីក្រុងឡូង និងញូវយ៉កគឺនៅតែជាគោលដៅធំបំផុតសម្រាប់ពួកគេខណៈដែលទីក្រុងប៉ារីសប្រទេសបារាំងស្ថិតនៅក្នុងចំណាត់ថ្នាក់លេខរៀងទី 3 ហើយតូក្យូរបស់ជប៉ុននៅក្នុងចំណាត់ថ្នាក់លេខរៀងទី 4 ឋណៈដែកហុងកុងស្ថិតនៅលេខរៀងទី 5។ របាយការណ៍ដដែលក៏បានអះអាងទៀតថានៅពេលអនាគតបញ្ហាបច្ចេកវិទ្យា និងច្នៃប្រឌិតបែបវិទ្យាសាស្ត្រនឹងក្លាយទៅជាកត្តាសំខាន់ដើម្បីទាក់ទាញក្រុមសេដ្ឋី UHNWI។
របាយការណ៍របស់ Knight Frank ដែលធ្វើឡើងដើម្បីវិភាគទៅលើទំនោរនៃការប្រើប្រាស់អចលនទ្រព្យអន្តរជាតិនោះបានរកឃើញថាទីផ្សារអចលនទ្រព្យជាពិសេសតម្លៃផ្ទះប្រណិតដែលក្រុម UHNWI និយមរស់នៅនោះគឺមានការកើនឡើងប្រមាណជា 1.9 ភាគរយកាលពីឆ្នាំ 2020 នៅគ្រប់តំបន់គោលដៅកំពូលទាំង 100ពោលគឺមានអត្រាខ្ពស់ជាងការកើនឡើងតម្លៃកាលពីឆ្នាំ 2019 ដែលមានត្រឹមតែ 1.8 ភាគរយ។
លោក Victoria Garrett ប្រធានផ្នែកអចលនទ្រព្យរបស់ Knight Frank ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកបានបញ្ជាក់ថានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកតម្លៃផ្ទះប្រណិតនៅតែបន្តកើនឡើងតម្លៃខ្លាំងដូចគ្នាទោះបីជាកំពុងស្ថិតនៅក្នុងបញ្ហាកូវីដក្តីដោយក្នុងនោះ 14 ក្នុងចំណោមទីតាំងគោលដៅទាំង 23 គឺបានហក់ឡើងខ្លាំងកាលពីឆ្នាំ 2020 ហើយវាក៏ដោយសារតែអត្រាការប្រាក់នៃការខ្ចីលុយមានកម្រិតទាបនិងជាពិសេសគឺទំនុកចិត្តជាវិជ្ជមានទៅលើការវិវត្តន៍នៃវ៉ាក់សាំងការពារកូវីដផងដែរ៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 11/09/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីបរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច
[ads-global layout_id=6 position_id=2 ads_size=2]





វិថីហិរញ្ញវត្ថុ






















































Account
Security
Favourite Content