ភ្នំពេញ ៖ ជាមួយនឹងការប្រកាសបើកជាផ្លូវការនូវមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ (AYEC) នាព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ ប្រធានប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន ឆ្នាំ២០២២ បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់បណ្តាសហគ្រិនអាស៊ានទាំងអស់ដែលបានធ្វើដំណើរមកចូលរួមកម្មវិធីដ៏អស្ចារ្យមួយនេះ។

លោក ស៊ាង សុបញ្ញា ជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ព្រមទាំងជាប្រធានក្រុមប្រឹក្សាសហគ្រិនអាស៊ានឆ្នាំ ២០២២ បានថ្លែងបើកមហោស្រពសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២ ក្រោមមូលបទ «រីកចម្រើនកាន់តែខ្លាំងទាំងអស់គ្នា» (RISE STRONG TOGETHER) ដោយចាប់ផ្ដើមជាមួយការស្វាគមន៍យ៉ាងកក់ក្ដៅទៅកាន់សហគ្រិនមកពីប្រទេសក្នុងតំបន់អាស៊ាន និងពីប្រទេសក្រៅតំបន់ដែលពាក់ព័ន្ធផ្សេងទៀត។

តាមរយៈការចូលរួមក្នុងជំនួបសហគ្រិនចម្រុះតំបន់នេះ លោក ស៊ាង សុបញ្ញា បានបង្ហាញពីក្ដីសង្ឃឹម និងជឿជាក់ថា ព្រឹត្តិការណ៍មួយនេះនឹងទាក់ទាញវិនិយោគិនបរទេសមកកាន់កម្ពុជាកាន់តែច្រើនថែមទៀត ព្រមទាំងជាឱកាសសម្រាប់កម្ពុជាក្នុងការបង្ហាញសមត្ថភាពក្នុងនាមជាអ្នករៀបចំកម្មវិធីផងដែរ។

លោក ស៊ាង សុបញ្ញា បានមានប្រសាសន៍ថា ៖
“ខ្ញុំសូមស្វាគមន៍ និងសូមកោតសរសើរទៅដល់កិច្ចខិតខំប្រឹងប្រែងរបស់សហគ្រិនអាស៊ាន ក្នុងការធ្វើដំណើរមកចូលរួមកម្មវិធីយើងនៅថ្ងៃនេះ បន្ទាប់ពីបានខកខានប្រារព្ធដោយផ្ទាល់អស់រយៈពេល២ឆ្នាំកន្លងមក”
ក្នុងឱកាសមហោស្រពសហគ្រិនវ័យក្មេងលើកទី៧ ដែលមានកម្ពុជាជាអ្នករៀបចំនេះ លោក ស៊ាង សុបញ្ញា បានគូសបញ្ជាក់ដោយផ្ដោតសំខាន់លើចំណុចសំខាន់ចំនួន៣ រួមមាន ទី១, ការលើកយកបញ្ហាផ្សេងៗដែលសហគ្រិនវ័យក្មេងជួបប្រទះមកពិភាក្សាដោយស៊ីជម្រៅ ក្នុងនោះកិច្ចពិភាក្សាអំពីផលវិបាកក្នុងការទទួលបានកម្ចីហិរញ្ញវត្ថុ ជាពិសេសក្នុងដំណាក់កាលកូវីដ ១៩ នឹងត្រូវលើកយកមកពិភាក្សាក្នុងថ្ងៃនេះតែម្ដង។ ទី២, គឺបង្កើនការយកចិត្តទុកដាក់ក្នុងការសម្របខ្លួនទៅនឹងបច្ចេកវិទ្យាថ្មី និងឌីជិថលូបនីយកម្ម ដែលលោកមើលឃើញថាជារឿងចាំបាច់សម្រាប់ការរស់នៅក្នុងសតវត្សទី២១នេះ និងទី៣, គឺការពិភាក្សាលើការពង្រឹងពាណិជ្ជកម្មរវាងប្រទេសក្នុងអាស៊ាន ដោយហេតុថាកម្ពុជាជាប្រទេសដែលស័ក្ដិសមក្នុងការបណ្ដាក់ទុនវិនិយោគ ទាំងថ្លៃកម្លាំងពលកម្ម ទាំងតម្លៃក្នុងការផលិតផ្សេងៗគឺនៅក្នុងកម្រិតសមស្របមួយ។

ជាកិច្ចបញ្ចប់ លោករំពឹងថានឹងមានការពិភាក្សាគ្នាយ៉ាងផុសផុលអំពីបញ្ហាប្រឈមនានា ព្រមទាំងសង្ឃឹមថាសហគ្រិនដែលចូលរួមនាឱកាសនេះអាចស្វែងរកដៃគូរធ្វើពាណិជ្ជកម្មទៅថ្ងៃអនាគតផងដែរ។ គួរបញ្ជាក់ថា មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ ធ្វើឡើងស្របជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំផ្ទាល់ចំនួន២ថ្ងៃគឺពីថ្ងៃទី ១២ និងទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២២៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ណាតូ លុបចោលកិច្ចប្រជុំកំពូលឆ្នាំ ២០២៧ ចំពេលភាពតានតឹងអាម៉េរិក-អឺរ៉ុបកើនឡើង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/11/2026
អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានសម្រេចមិនរៀបចំកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំនៅឆ្នាំ ២០២៧ តាមផែនការដើមឡើយ ដោយសារការខ្វែងគំនិតគ្នាកាន់តែខ្លាំងឡើងក្នុងចំណោមសម្ព័ន្ធមិត្ត ជាពិសេសរវាងសហរដ្ឋអាម៉េរិក និងប្រទេសជាសមាជិកអឺរ៉ុប

កម្មវិធីសហគ្រិនចុងភៅ ឆ្នាំ២០២៦ ! អបអរសាទរទេពកោសល្យចុងភៅជំនាន់ថ្មី និងសហគ្រិនភាពក្នុងវិស័យម្ហូបអាហារ ចាប់ផ្តើមពីគំនិតច្នៃប្រឌិតម្ហូបអាហារ ឆ្ពោះទៅកាន់ឱកាសក្លាយជាសហគ្រិន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 17/11/2026
ភ្នំពេញ ៖ សហគ្រិនខ្មែរបានបញ្ចប់កម្មវិធី «សហគ្រិនចុងភៅ» (Chefpreneur) ឆ្នាំ២០២៦ តាមរយៈការប្រកួតចម្អិនអាហារវគ្គផ្តាច់ព្រ័ត្រ្រ ដោយមានការចូលរួម ពីយុវជនដែលមានទេពកោសល្យ គណៈកម្មការជំនាញ ដៃគូធុរកិច្ច និងអ្នកប្រឹក្សាជំនាញ ក្នុងវិស័យសេវាកម្ម។ កម្មវិធីនេះបានឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រអភិវឌ្ឍសហគ្រិនភាពក្នុងវិស័យម្ហូបអាហារ តាមរយៈការរួមបញ្ចូល ការបណ្តុះបណ្តាលអំពីគំនិតអាជីវកម្ម ការគ្រប់គ្រងថ្លៃដើម ការប្រើប្រាស់គ្រឿងទេសចម្រុះ និងការកសាង ម៉ាកយីហោ

លទ្ធផលសំខាន់ៗពីកិច្ចប្រជុំកំពូលចិន-អាស៊ាន លើកទី ២៩ ដែលប្រព្រឹត្តទៅនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/11/2026
នាយករដ្ឋមន្ត្រីចិន លោក Li Qiang ជំរុញឱ្យប្រទេសចិន និងអាស៊ានរួមគ្នាការពារ និងអភិវឌ្ឍសហគមន៍រួម ដើម្បីផ្តល់នូវស្ថិរភាព និងភាពប្រាកដប្រជាកាន់តែខ្លាំងដល់ការអភិវឌ្ឍ និងវិបុលភាពរបស់ពិភពលោក

សម្ដេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀ បាញ់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅខេត្តសៀមរាប ចំនួន ១៧៥ ៣៦៤ បណ្ណ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 17/11/2026
សៀមរាប ៖ សម្ដេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលសៀមរាប នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជានិមិត្តរូបជូនម្ចាស់កម្មសិទ្ធិករក្នុងខេត្តសៀមរាប សរុបចំនួន ១៧៥ ៣៦៤ បណ្ណ ស្មើនឹង ៨ស្រុកស្មើនឹង ២៣ឃុំ ដែលក្នុងនោះ៖

សហគ្រិនខ្មែរ, Canadia Impact Fund, La French Tech Phnom Penh, Krya Global និង មជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP ពង្រឹងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និងនវានុវត្តន៍នៅកម្ពុជា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 17/11/2026
ភ្នំពេញ ៖ សហគ្រិនខ្មែរ (Khmer Enterprise) ដែលជាបរធនបាលកិច្ចរបស់រាជរដ្ឋាភិបាល បង្កើតឡើងក្នុងគោលបំណង ជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព តាមរយៈការពង្រឹងធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា កំពុងបង្កើនកិច្ចសហការយុទ្ធសាស្ត្រជាមួយដៃគូក្នុងស្រុក និងអន្តរជាតិ ដើម្បីពង្រីកឱកាសសម្រាប់សហគ្រិន និងធុរកិច្ចថ្មី។ ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សហគ្រិនខ្មែរ ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពមួយដែល





វិថីហិរញ្ញវត្ថុ






















































Account
Security
Favourite Content