​កម្ពុជា ត្រូវការតំបន់សហគ្រាសធុនតូច និងមធ្យមពិសេសស ដើម្បីលើកកម្ពស់ការកែច្នៃវត្ថុធាតុដើមក្នុងស្រុក និងជំរុញការនាំចេញ

ភ្នំពេញ ៖ ការបង្កើតតំបន់សហគ្រាសធុនតូច និងមធ្យមពិសេសស សម្រាប់ការកែច្នៃផលិតផលក្នុងស្រុកនឹងជួយជំរុញការអភិវឌ្ឍវិស័យនេះឱ្យកាន់តែប្រសើរ និងមានសារៈសំខាន់សម្រាប់ការពង្រីកទីផ្សារក្នុងស្រុក និងឈានដល់ការនាំចេញ ជាពិសេស អាចធានាចីរភាពនៃផលិតកម្ម និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ ដើម្បីអាចរក្សាចីរភាពនៃការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញ គឺត្រូវ​បង្កើត​តំបន់​សហគ្រាស​ធុន​តូច និង​មធ្យម​ពិសេស ដែល​ផ្តោត​លើ​ការ​កែច្នៃ​ផលិតផល ហើយក្រោយពេលមានតំបន់​សហគ្រាស​ធុន​តូច និង​មធ្យម​ពិសេសរួចហើយ វានឹងអំណោយផល និងជួយលើកកម្ពស់វិស័យមួយនេះឱ្យកាន់តែរឹងមាំបន្ថែមទៀតជាមិនខាន​។

អ្នកឧកញ៉ា បានបន្ត​ថា ៖

«គោលដៅ​យើងគឺ​ជំរុញ​ឧស្សាហកម្ម​កែច្នៃ​នៅ​ថ្នាក់​ខេត្ត និង​ស្រុក ដោយ​អនុ​ញ្ញាត​ឱ្យ​វត្ថុ​ធាតុ​ដើម​ហូរ​ចូល​តំបន់​ទាំងនេះ​ដោយ​ផ្ទាល់ ។ ជាមួយនឹងការកើនឡើងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជា ជាមួយប្រទេសដៃគូ តំបន់កែច្នៃពិសេសបែបនេះគឺជាគន្លឹះដ៏សំខាន់មួយក្នុងការជំរុញការនាំចេញ និងធានាថាផលិតផលកសិកម្មកម្ពុជាត្រូវបានកែច្នៃ១០០ ភាគរយ។ យើងមានសហគមន៍កសិកម្មទំនើបដែលបង្កើតឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរួចហើយ ប៉ុន្តែកម្ពុជាក៏ត្រូវការសហគមន៍ឧស្សាហកម្មដែលផ្តោតលើការកែច្នៃវត្ថុធាតុដើមដែលតម្រូវឱ្យមាននៅក្នុងតំបន់ ឬរាជធានីខេត្តទាំងអស់ផងដែរ»។

​ផលប្រយោជន៍ដែលបានពីតំបន់សហគ្រាសធុនតូច និងមធ្យមពិសេសស នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលទិញផលិតផលកសិកម្ម ដែលកសិករផលិតបានយកទៅកែច្នៃ ដែលនឹងធ្វើឱ្យឧស្សាហកម្មកែច្នែផលិតផលរបស់កម្ពុជាកាន់តែរីកចម្រើន ព្រមទាំងអាចបង្កើតការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋក្នុងតំបន់ទៀតផង។ ជាមួយគ្នានេះ នឹងធ្វើឱ្យបណ្តាធនាគារផ្សេងៗ មានទំនុកចិត្តក្នុងការផ្តល់ទុនដល់ផលិតករ​ផងដែរ។

អ្នកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា ៖

«​​ខ្ញុំគិតថា វានឹងមានប្រតិបត្តិការ និងសង្វាក់ផលិតកម្មបានប្រសើរ ដោយសារមានទីតាំងពិតប្រាកដ មានរដ្ឋាភិបាលជួយគាំទ្រ ហើយធនាគារពាណិជ្ជផ្សេងៗនឹងជួយគាំទ្រដែរ ដែលកត្តានេះជាកម្លាំងចលករជួយជំរុញឱ្យមានការប្រើប្រាស់វត្ថុធាតុដើមក្នុងឧស្សាហកម្មកែច្នៃផលិតផលកសិកម្មក្នុងស្រុក​មានភាពសកម្មជាងមុន ។ ដូច្នេះហើយ ខ្ញុំជឿជាក់ថា ការបង្កើតតំបន់សហគ្រាសធុនតូច និងមធ្យមពិសេស សម្រាប់កែច្នៃផលិតផល នឹងជំរុញឱ្យវិស័យកែច្នៃផលិតផលរបស់កម្ពុជាកាន់តែរីកចម្រើន ជាការរួមចំណែកខ្លាំងជួយធ្វើឱ្យសេដ្ឋកិច្ចកាន់តែរីកចម្រើន»​។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន


Leave a Reply

Your email address will not be published.Required fields are marked *