មួយខែដើមឆ្នាំ​២០២៣ ​ជនជាតិចិន​ចូលមកកម្ពុជា​ជាង​២ម៉ឺន​នាក់ រំពឹងថា​នឹងកើនឡើង​វិញ​នៃកា​រវិនិយោគអចលនទ្រព្យ​

ភ្នំពេញ ៖ បន្ទាប់ពីរដ្ឋាភិបាលប៉េកាំងបានដកចេញនូវគោលនយោបាយសូន្យកូវីដ និងបើកឱ្យមានការធ្វើដំណើរដោយបើកចំហរ នៅក្នុងឆ្នាំ២០២៣​នេះ សញ្ញា​វិជ្ជមានសម្រាប់កម្ពុជា​ចាប់ផ្ដើមមានពន្លឺឡើងវិញ​ ជាក់​ស្ដែង​​ក្នុងរយៈពេល​១ខែដំបូង​នៃឆ្នាំ២០២៣​នេះ ជនជាតិ​ចិន​ជាច្រើនបានចូលមកកម្ពុជាវិញដែលមានចំនួន​រហូតដល់២ម៉ឺន​៤ពា​ន់​នាក់​។ នេះ​បើតាម​ក្រសួង​ទេសចរណ៍​កម្ពុជា​ចេញ​ផ្សាយ​កាលពីពេលថ្មីៗនេះ ។

របាយការណ៍​របស់​ក្រសួង​ទេសចរណ៍បានឱ្យដឹងថា ក្នុង​រយៈពេល​១ខែដើមឆ្នាំ២០២៣ កម្ពុជា​ទទួល​បា​ន​ភ្ញៀ​វ​ទេ​សចរសរុបជាង​៤០ម៉ឺននាក់​ ក្នុងនោះភ្ញៀវទេសចរជាតិថៃ​ជាប់ចំណាត់ថ្នាក់លេខ​១ ភ្ញៀវទេសចរ​ជនជាតិ​វៀត​ណាម​ជាប់​ចំណាត់ថ្នាក់​លេខ​២ និងចិនជាប់លេខ​៣​ក្នុង​ចំណោម​ទេសចរ​ចូលមកកម្ពុជា ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍​ ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិននៃរាជបណ្ឌិត្យ​សភាកម្ពុជា​​បានមានប្រសាសន៍ថា ចិន​ ជាជនជាតិ​​មួយដែលប្រទេស​ជាច្រើន​ចង់ឱ្យ​ចិនទៅលេងប្រទេស​គេ​ណាស់​ ពីព្រោះជនជាតិ​​ម្នាក់ៗ​មានការ​ចំណាយខ្ពស់​​នៅពេលពួកគេ​ទៅកម្សាន្ត ជាក់ស្ដែង​ការ​ចំណាយ​រប​ស់​ទេស​​ច​រ​ចិ​ន​​នៅកម្ពុជា​ឃើញថា​មានកម្រិតខ្ពស់​ធៀបនឹង​ទេសចរ​ជនជាតិផ្សេងៗដូចជាតិអឺរ៉ុប​ជាដើម។​

លោកបណ្ឌិត​បន្តថា តាមកា​រសិក្សា​ស្រាវជ្រាវ​​ចិនម្នាក់​ចាយលុយ​ប្រមាណ​ ១ ២​០០​ដុល្លារ​អាមេរិក​ក្នុងការ​ស្នាក់​នៅ​ និងហូប​ចុក​ ក៏ដូចជា​ប្រើប្រាស់​សេវាកម្ម​នា​នា​នៅក្នុងប្រទេស​កម្ពុជា ​ខណៈជនជាតិអឺរ៉ុប​បានចំណាយ​ត្រឹម​​តែ ៥០០ដុល្លា​រអាមេរិក​ក្នុង​ម្នាក់​ប៉ុណ្ណោះ។

លោក​ សន សៀប ប្រធាន​សមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា​ (CEVA) ក៏បានថ្លែង​ផងដែរថា​ បន្ទាប់ពី​ប្រទេស​ចិន​បានបើក​ទូលាយ​និងអនុញ្ញាតឱ្យមានការធ្វើ​ដំណើរ​ចេញប្រទេស​ឡើងវិញឃើញថា ​ភ្ញៀវទេសចរ​ចិន​បាន​ចូលមកកម្ពុជា​ជា​បន្តបន្ទាប់ឡើងវិញ ហើយរំពឹងថា ក្នុង​ឆ្នាំ​២០២៣​នេះ ការ​វិនិយោគ​នានា ជាពិសេសលើវិស័យអចលនទ្រព្យ​ពី​ប្រទេស​ចិន​នឹង​កើនឡើង​វិញដូ​ចគ្នាផងដែរ។​

លោក​បន្តថា ការ​វិនិយោគ​អចលនទ្រព្យ​នៅក្នុ​ងប្រទេស​កម្ពុជា​ពីបរទេស​នាពេលបច្ចុប្បន្ន​នេះ ភាគច្រើនគឺជា​ការ​វិនិយោគ​មកពីប្រទេស​ចិន​ ដោយមិនទាន់មាន​វិនិយោគិន​មកពីប្រទេសណាមក​ដណ្ដើម​ដំណែង​ចិន​បាននៅឡើយទេ​ ប៉ុន្តែក្រៅពីចិនក៏មាន​វិនិយោគគិនមកពីប្រទេស​កូរ៉េ ជប៉ុន សិង្ហបុរី ​និងបណ្ដាប្រទេសមួយចំនួន​ក្នុង​តំបន់អាស៊ាន ។​

គួរឱ្យដឹងដែរថា នៅក្នុងឆ្នាំ២០២៣​នេះ កម្ពុជា​រំពឹងថា​នឹងទទួលបាន​ភ្ញៀវជនជាតិ​ចិនមកប្រទេស​កម្ពុជា​ប្រមាណ​ ២លាននាក់​​ ខណៈប្រទេស​ចិន​រំពឹងថាឆ្នាំនេះ​ជនជាតិរបស់​ខ្លួន​នឹង​ចេញក្រៅប្រទេស​ក្នុងរង្វង់​ជិត ​១០០​លាននាក់​ដើម្បី​ធ្វើ​ដំណើរកម្សាន្ត​ទៅ​បណ្ដាប្រទេស​នានា​លើពិភពលោក ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ