រយៈពេល៥ខែ សេដ្ឋកិច្ចកម្ពុជាបានបង្ហាញពីសញ្ញាណល្អ ខណៈអត្រាអតិផរណាត្រលប់ទៅរកភាពប្រសើរឡើងវិញ

ភ្នំពេញ ៖ សូចនាករសេដ្ឋកិច្ចសំខាន់ៗក្នុងខែឧសភារយៈ និងក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៤ បានបង្ហាញពីសញ្ញាណកាន់តែល្អជាបន្តបន្ទាប់ ជាពិសេសលើវិស័យពាណិជ្ជកម្មអន្តរជាតិ និងទេសចរណ៍ ស្របពេលដែលស្ថានភាពអតិផរណាកំពុងវិលត្រលប់មកស្ថានភាពល្អប្រសើរឡើងវិញ ប៉ុន្តែសកម្មភាពសាងសង់មានការធ្លាក់ចុះបន្តិច។ នេះបើយោងតាមរបាយការណ៍ស្តីពីនិន្នាការសេដ្ឋកិច្ចសង្គម៖ របាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចេញផ្សាយកាលពីសប្តាហ៍មុន។

ការធ្លាក់ចុះនៃសកម្មភាពក្នុងខែឧសភាកន្លងទៅនេះ គឺបណ្តាលមកពីកត្តារដូវកាល តែសកម្មភាពទាំងនេះនឹងរើបឡើងវិញកាន់តែល្អប្រសើរជាបន្តបន្ទាប់នៅខែខាងមុខ។ ផ្អែកលើការតាមដានជាប់ជាប្រចាំ ទាំងសេដ្ឋកិច្ចក្នុងប្រទេស និងសេដ្ឋកិច្ចសកល សកម្មភាពសេដ្ឋកិច្ចកម្ពុជា នឹងរើបឡើងវិញជាបណ្តើរៗ ជាពិសេសក្នុងវិស័យសេវាកម្ម និងកសិកម្ម។

យោងតាមរបាយការណ៍ដែលបង្ហាញពីសូចនាករសេដ្ឋកិច្ចសំខាន់ៗក្នុងខែឧសភា និងរយៈពេល៥ខែ ឆ្នាំ២០២៤ ដោយបង្ហាញពីសញ្ញាណកាន់តែល្អជាបន្តបន្ទាប់ បានឱ្យដឹងថា សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ និងសេវាកម្មនៅរាជធានីភ្នំពេញ ដោយក្នុងខែឧសភា ឆ្នាំ២០២៤ កើនឡើង ០,៨% ធៀបនឹងខែមុន និង១,១% ធៀបនឹងខែឧសភា ឆ្នាំ២០២៣។ សន្ទស្សន៍ថ្លៃក្រុមទំនិញប្រើប្រាស់ និងសេវាកម្មសំខាន់ៗ ដែលមានកំណើនធៀបនឹងខែមុន រួមមាន៖ សន្ទស្សន៍ថ្លៃក្រុមអាហារ និងភេសជ្ជៈមិនមែនជាតិស្រវឹង កើនឡើង ១,៤%, សន្ទស្សន៍ថ្លៃក្រុមសំលៀកបំពាក់ និងស្បែកជើង កើនឡើង ១,៤%, សន្ទស្សន៍ថ្លៃក្រុមភោជនីយដ្ឋាន កើនឡើង ០,៦%, និងសន្ទស្សន៍ថ្លៃក្រុមការសិក្សា កើនឡើង ០,៤%។ ធៀបនឹងខែឧសភា ឆ្នាំ២០២៣, សន្ទស្សន៍ថ្លៃក្រុមការសិក្សា កើនឡើង ២,៩%, សន្ទស្សន៍ថ្លៃក្រុមសំលៀកបំពាក់ និងស្បែកជើង កើនឡើង ២,៥%, និងសន្ទស្សន៍ថ្លៃក្រុមអាហារ និងភេសជ្ជៈ មិនមែនជាតិស្រវឹង កើនឡើង ១,៦%។

ទន្ទឹមនេះ ទំហំពាណិជ្ជកម្មសរុប (លើកលែងមាស) ក្នុងខែឧសភា ឆ្នាំ២០២៤ សម្រេចបានកំណើនល្អឡើងវិញគួរឱ្យកត់សម្គាល់ បើទោះជាមានផលរំខានពីវិបត្តិសកល បញ្ហាបម្រែបម្រួលអាកាសធាតុ និងការថមថយតាមរដូវកាលនៃការនាំចេញ កសិផលបន្តិចក្តី។ ជាក់ស្តែង ក្នុងខែឧសភា ឆ្នាំ២០២៤ នេះ ការនាំចេញបានកើនឡើង ១៨,៥% និងការនាំចូល កើនឡើង ៧,១% ធៀបនឹងខែមុន, ខណៈដែលគិតត្រឹម ៥ខែដើមឆ្នាំ២០២៤ ការនាំចេញកើនឡើង ១៥,៤% និងការនាំចូល កើនឡើង ១១,៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។

បន្ថែមលើនេះ ឱនភាពនៃតុល្យភាពជញ្ជីងពាណិជ្ជកម្មក្នុងរយៈពេល ៥ខែដូចគ្នាកាលពីឆ្នាំមុន បានធ្លាក់ចុះពីទំហំ ១ ៣៧៨ លានដុល្លារ មកត្រឹម ១ ១៩៣ លានដុល្លារ ថយចុះ ១៣,៤% ធៀបនឹង ៥ខែដូចគ្នាឆ្នាំមុន ដែលការណ៍នេះ បានបង្ហាញពីនិន្នាការនៃការប្រើប្រាស់ផលិតផលក្នុងស្រុក និងសន្ទុះនៃ ការនាំចេញប្រសើរទៅកាន់ទីផ្សារអន្តរជាតិ។

ក្នុងខែឧសភា ឆ្នាំ២០២៤ ចំនួនភ្ញៀវទេសចរបេទេសចូលទស្សនាតំបន់អង្គរបន្តធ្លាក់ចុះធៀបនឹងខែមេសា ឆ្នាំ ២០២៤ ដោយសារកត្តារដូវកាលការបិទវិស្សមកាលទេសចរណ៍ (Low-Season) ប៉ុន្តែបានកើនឡើងបើគិតសរុបរយៈពេល ៥ខែដើមឆ្នាំ២០២៤។ ជាក់ស្តែង ក្នុងខែឧសភា ឆ្នាំ២០២៤ តំបន់អង្គរទទួលបានភ្ញៀវទេសចរបរទេសចំនួន ៥០ ៨៧៩ នាក់ ធ្លាក់ ៣១,១% ធៀបនឹងខែមេសា ឆ្នាំ២០២៤ និងចំណូលពីការលក់បណ្ណពីគ្រឹះស្ថានអង្គរមានប្រមាណ ២,២៨ លានដុល្លា ធ្លាក់ ៣៦,១% ធៀបនឹងខែមេសា ឆ្នាំ២០២៤។ រយៈពេល៥ខែដើមឆ្នាំ២០២៤ ភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនាអង្គរបានកើនឡើង ៣៧,០% ទន្ទឹមនឹងចំណូលពីការលក់សំបុត្ររបស់គ្រឹះស្ថានអង្គរបានកើនឡើង ៣៨,២%។

យោងតាមទិន្នន័យខែឧសភា ឆ្នាំ២០២៤ ទំហំផ្ទៃក្រឡាគម្រោងសាងសង់ និងទុនរើបឡើងវិញបន្តិចធៀបនឹងខែមុន ខណៈដែលចំនួនសាងសង់មានការធ្លាក់ចុះ ប៉ុន្តែការនាំចូលនិងការផលិតគ្រឿងសំណង់មានការកើនឡើង ។ ក្នុង ខែឧសភាឆ្នាំ២០២៤ គម្រោងសំណង់ទទួលបានការអនុញ្ញាតសាងសង់សរុបមាន ២៣១ គម្រោង ធ្លាក់ ១៤,១%, មានផ្ទៃ ក្រឡា ១ ៣៧៣ ពាន់ម៉ែត្រការ៉េ កើន ៤៩,៧%, ប្រើប្រាស់ទុន ៧៣៩,៧ លានដុល្លារ កើន ១៥៩,៩% ធៀបនឹងខែមុន។ រយៈពេល៥ខែដើមឆ្នាំ២០២៤ ការអនុម័តគំរោងសាងសង់ជាទឹកប្រាក់បានថយចុះ ២០,២% ប៉ុន្តែទន្ទឹមនឹងនេះ ការនាំចូលគ្រឿងសំណង់បានកើនឡើង ២៣,១% និងការផលិតស៊ីម៉ងត៍ក្នុងស្រុកបានកើនឡើង ៤,៧% ប្រមាណ ៣,៥ លានតោន ដែលជាធាតុបង្ហាញពីការកើនឡើងនៃវិស័យនេះ។

ទាក់ទងនឹងគម្រោងវិនិយោគឯកជនវិញ ស្ថានភាពគម្រោងវិនិយោគឯកជនដែលទទួលបានការអនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែឧសភា ឆ្នាំ២០២៤ មានការថយចុះធៀបនឹងខែមុន ប៉ុន្តែបានកើនឡើងខ្ពស់គិតសរុបរយៈពេល៥ខែដើមឆ្នាំ២០២៤។ ជាក់ស្តែង ចំនួនគម្រោងវិនិយោគក្នុងខែឧសភា ឆ្នាំ២០២៤ មាន ២៥ គម្រោង ដែលបានប្រើប្រាស់ទុនវិនិយោគសរុបចំនួន ២៤៦ លានដុល្លារ ថយចុះ ២០,៤% និងបង្កើតការងារថ្មីចំនួន ១៥ ១៣៩ កន្លែង ថយចុះ ៣៥,២៥% ធៀបនឹងខែមុន។ ជាសរុបរយៈពេល ៥ខែ ដើមឆ្នាំ២០២៤ ការអនុម័តវិនិយោគទុនបរទេសបានកើនឡើង ៣២៥,៤% ក្នុងនោះអនុម័ត កម្លាំងពលកម្មថ្មី មានកំណើន ៧៦,០%។

ក្នុងខែឧសភា ឆ្នាំ២០២៤, នៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ថ្លៃប្រេងជាមធ្យម ថយចុះ ធៀបនឹងខែមុន ខណៈដែលថ្លៃអង្ករជាមធ្យមហាក់នៅមានកំណើន។ ធៀបនឹងខែមុន, ថ្លៃប្រេងឥន្ធនៈក្នុងស្រុក និងថ្លៃប្រេងឆៅ អន្តរជាតិ ថយ ៣,១% និង ៧,៥% រៀងគ្នា, ប៉ុន្តែថ្លៃអង្ករក្នុងស្រុក និងអន្តរជាតិ កើន ១៣,៨% និង ២១,៧% រៀង គ្នា។ ជាលទ្ធផល ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៤ ថ្លៃប្រេងឆៅអន្តរជាតិ, ថ្លៃអង្ករក្នុងស្រុក, និងថ្លៃអង្ករអន្តរជាតិនៅខ្ពស់នៅឡើយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដោយបានកើនឡើង ៤,៥%, ១២,១%, និង២៦,២% រៀងគ្នា។ យ៉ាងណាមិញ ថ្លៃប្រេងឥន្ធនៈ និងថ្លៃអង្ករក្នុងស្រុក មិនទាន់ឡើងដល់ចំណុចគួរឱ្យបារម្ភនៅឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក

អបអរសាទរ សាខាទាំង ១៦ អតីតសាខារបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ទទួលបានការអនុម័តពីធនាគារជាតិ នៃកម្ពុជា បំប្លែងទៅជាសាខារបស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/10/2026

អបអរសាទរ សាខាទាំង ១៦ អតីតជាសាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ដែលទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា បំប្លែងទៅជាសាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការព្រមគ្នាក្នុងថ្ងៃតែមួយ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦។ បច្ចុប្បន្ននេះ សាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា សរុបកើនឡើងទៅចំនួន ៨០ សាខាទូទាំងប្រទេស។ សាខាថ្មីទាំង

ការលើកកម្ពស់ស្តង់ដារសុវត្ថិភាពអគ្គិភ័យសម្រាប់អគារនៅកម្ពុជា ជាមួយគណៈស្ថាបត្យករកម្ពុជា និង Jotun

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/10/2026

ភ្នំពេញ ៖ Jotun Cambodia កាលពីពេលថ្មីៗនេះ បានរៀបចំកម្មវិធី Fire Protection Insight Series 2026 ដោយបានប្រមូលផ្តុំសមាជិកនៃ Board of Architects Cambodia (គណៈស្ថាបត្យករកម្ពុជា) សមាគមស្ថាបត្យករខ្មែរ Architects Association