សមិទ្ធផលឥណទានលក្ខណៈបុគ្គលនៅកម្ពុជាសម្រេចបាននូវកំណើនដ៏រឹងមាំនៅក្នុងឆ្នាំ២០២១

ភ្នំពេញ ៖ យោងតាមក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា បានឱ្យដឹងថា សមិទ្ធផលឥណទានលក្ខណៈបុគ្គលនៅកម្ពុជាសម្រេចបាននូវកំណើនដ៏រឹងមាំនៅក្នុងឆ្នាំ២០២១ ដោយសមតុល្យឥណទាន និងចំនួនគណនីឥណទានមានការកើនឡើងក្នុងគ្រប់តំបន់។

ពាក្យស្នើសុំឥណទានលក្ខណៈបុគ្គល ៖ ចំនួននៃពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលធ្លាក់ចុះជារួម -២% ចំនួននៃពាក្យស្នើសុំកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនធ្លាក់ចុះចំនួន -២% ប្រៀបធៀបនឹងត្រីមាសមុន។ ការស្នើសុំប័ណ្ណឥណទានកើនឡើងចំនួន +៦% និងពាក្យស្នើសុំកម្ចីអចលនទ្រព្យកើនឡើងចំនួន  +០,១%។

ដំណើរការឥណទានលក្ខណៈបុគ្គល ៖ ចំនួនគណនីឥណទានលក្ខណៈបុគ្គលសរុបមានការកើនឡើងគួរសម ចំនួន +២,២០% ដែលនាំឲ្យចំនួនគណនីសរុបមានចំនួន ១,៣៥ លាន។ សមតុល្យសរុបកើនឡើង +៤,៥៨% ឈានដល់ ១១,៨៩ ពាន់លានដុល្លារនៅចុងត្រីមាសនេះ។

គុណភាពឥណទានលក្ខណៈបុគ្គល ៖ អនុបាតនៃឥណទានសំណងយឺតលើសពី ៣០ថ្ងៃ (30+DPD) មានការធ្លាក់ចុះដល់ ២,០៣%។ អតិថិជនភាគច្រើននៅតែមានការប្រើប្រាស់កម្ចីតែមួយស្ថាប័ន ហើយមានគណនីឥណទានតែមួយគណនី។

ពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលបង្ហាញអំពីបំណងរបស់អ្នកប្រើប្រាស់ក្នុងការទទួលបានឥណទានក្នុងលក្ខណៈជាឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ប័ណ្ណឥណទាន និងកម្ចីអចលនទ្រព្យ។

នៅត្រឹមត្រីមាសចុងក្រោយនៃឆ្នាំ២០២១នេះ ចំនួនអតិថិជនដែលព្យាយាមស្នើសុំឥណទានក្នុងទម្រង់៣ផ្សេងៗគ្នាដូចជា ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន (Personal Finance)  , ប័ណ្ណឥណទាន (Credit Cards) និងកម្ចីអចលនទ្រព្យ (Mortgage) បានធ្លាក់ចុះជារួម  -២%។ ការស្នើសុំកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនមានការធ្លាក់ចុះចំនួន -២% ដែលក្នុងនេះតំបន់ទំនាបមានធ្លាក់ចុះខ្ពស់បំផុតគិតជាភាគរយមានចំនួនត្រឹម -៣%។ ជាមួយគ្នានេះដែរ ការស្នើសុំប័ណ្ណឥណទានកើនឡើងចំនួន +៦% និងពាក្យស្នើសុំកម្ចីអចលនទ្រព្យកើនឡើងចំនួន  +០,១%។

បម្រែបម្រួលជាភាគរយទំហំទឹកប្រាក់នៃការស្នើសុំឥណទានក៏មានការកើនឡើងដែរ គឺចំនួន +៤% ដែលចំនួននេះទាបជាងកាលពីត្រីមាសមុន (ឆ្នាំ២០២១ ត្រីមាសទី៣: +៤៥%) និងទាបជាងកាលពីត្រីមាសដូចគ្នាក្នុងឆ្នាំ២០២0 (ឆ្នាំ២០២០ ត្រីមាសទី៤: +២៥%)។ នេះដោយសារតែមានការកើនឡើងនៃទំហំទឹកប្រាក់នៃការស្នើសុំសម្រាប់ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន (+៨%), ខណៈពេលដែលការស្នើសុំប័ណ្ណឥណទានមានការធ្លាក់ចុះ ( -៣%) និងការស្នើសុំកម្ចីអចលនទ្រព្យក៏មានការធ្លាក់ចុះ ( -១០%)។

ដំណើរការឥណទានលក្ខណៈបុគ្គលបានបង្ហាញអំពីទំហំឥណទានលក្ខណៈជាបុគ្គលនៅបំណាច់ត្រីមាសឆ្លុះបញ្ចាំងពីទីផ្សារឥណទានសកម្ម។

គិតត្រឹមខែធ្នូ ឆ្នាំ២០២១ ចំនួនគណនីឥណទានលក្ខណៈបុគ្គលមានការកើនឡើងគួរសម ចំនួន +២,២០% ប្រៀបពីត្រីមាសមុនដែលធ្វើឲ្យចំនួនគណនីនៅទូទាំងប្រទេសសរុបមានចំនួន ១,៣៥ លាន។ ក្នុងចំណោមចំនួននេះ ៧៩,៧៧% ជាឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ខណៈចំណែកតូចជាងនេះគឺកម្ចីអចលនទ្រព្យ (១១,៨២%) និងកម្ចីប័ណ្ណឥណទាន (៨,៤១%)។ កំណើននេះត្រូវបានគេមើលឃើញនៅក្នុងគ្រប់តំបន់នៃព្រះរាជាណាចក្រកម្ពុជា (+៥,១% នៅតំបន់ខ្ពង់រាប, +២,៦% នៅតំបន់ឆ្នេរ, +២,៥% នៅតំបន់ទំនាប និង +១,៤% នៅតំបន់ទន្លេសាប)។

សមតុល្យឥណទានលក្ខណៈបុគ្គល ក៏បានបន្តកើនឡើងជាលំដាប់ក្នុងកម្រិត +៤,៥៨% គិតត្រឹមពីខែធ្នូ ឆ្នាំ២០២១។ នៅចុងត្រីមាសនេះ សមតុល្យឥណទានលក្ខណៈបុគ្គលមានចំនួន ១១,៨៩ ពាន់លានដុល្លារ។

បើទោះបីជា ចំនួនគណនីនៃកម្ចីអចលនទ្រព្យមានត្រឹមតែ ១១,៨២% នៃចំនួនគណនីសរុប កម្ចីអចលនទ្រព្យមានលើសពីពាក់កណ្តាលនៃសមតុល្យឥណទានលក្ខណៈបុគ្គលសរុប (៥៤,១៥%) ចំណែកឯ សមតុល្យឥណទានប្រើប្រាស់ផ្ទាល់ខ្លួនមានចំណែក ៤៥,១៣%។ សមតុល្យប័ណ្ណឥណទានមានចំណែកតូចគឺត្រឹមតែ០,៧២% ប៉ុណ្ណោះ។ និយាយជារួម សមតុល្យឥណទានមានកំណើនវិជ្ជមាននៅគ្រប់តំបន់ទាំងអស់ដូចជា តំបន់ខ្ពង់រាប +៩,១% តំបន់ឆ្នេរ +៥,០% តំបន់ទំនាប +៤,៨% និង តំបន់ទន្លេសាប +២,៦%។

គុណភាពឥណទានលក្ខណៈបុគ្គលបានមកពីអនុបាទនៃគណនីឥណទានជាមួយនឹងការសងយឺត ៣០ ថ្ងៃហួសកាលបរិច្ឆេទកំណត់ ដែលជា30+ DPD។ វាបង្ហាញពីលទ្ធភាពនៃការបង់សង និងហានិភ័យនៃការខកខាននៅក្នុងត្រីមាស។

អនុបាទ 30 + DPD ធ្លាក់ចុះពី ២,៥៧% នៅត្រីមាសទី២ ដល់ ២,០៣% ក្នុងត្រីមាសទី៤នេះ។ ក្នុងចំណោមផលិតផលទាំង៣នោះ ផលិតផលដែលមានអនុបាទ ៣០+DPD ខ្ពស់បំផុតគឺប័ណ្ណឥណទាន ជាមួយនឹងអនុបាតចំនួន ៤,៥៨%។

ចំនួនសមតុល្យឥណទានមិនដំណើរការលើសពី៣០ថ្ងៃ មានការធ្លាក់ចុះជារួម -១៧% នៅទូទាំងតំបន់។ ការធ្លាក់ចុះដែលច្រើនជាងគេនៃចំនួនទឹកប្រាក់ឥណទានសំណងយឺតលើសពី៣០ថ្ងៃគឺនៅ តំបន់ឆ្នេរដែលបានធ្លាក់ចុះ ចំនួន -២៤%, តំបន់ទំនាបធ្លាក់ចុះចំនួន -១៩%  តំបន់ខ្ពង់រាបចំនួន -១៤%, ហើយតំបន់ទន្លេសាបមានការធ្លាក់ចុះចំនួន -៩%។

ចំនួនអតិថិជនដែលមានកម្ចីតែមួយស្ថាប័ននៅតែមានកម្រិតខ្ពស់គឺ ៧២,៤៧%នៃចំនួនអតិថិជនទាំងអស់។ ចំណែកឯអតិថិជនដែលមានកម្ចីច្រើនស្ថាប័ននៅតែមានកម្រិតទាបដដែលត្រឹម ២៧,៥៣%។ អតិថិជនប្រើប្រាស់ឥណទានលក្ខណៈបុគ្គលដែលមានគណនីចំនួន ១ មាន ៥៩,៧៣%,  អ្នកមានគណនីឥណទានចំនួន ២ មានចំនួន ២៧.៦៦% អ្នកដែលមានគណនីឥណទានចំនួន ៣ មានចំនួន ៩,២១% ហើយអ្នកដែលមានគណនីឥណទានច្រើនជាង៣ មានចំនួន ៣,៤០% នៃចំនួនអតិថិជនទាំងអស់។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី បានមានប្រសាសន៍ថា បើមើលទៅលើចំនួនការដាក់ពាក្យស្នើសុំ តម្រូវការឥណទានបុគ្គលមានការថមថយបន្តិច។ យ៉ាងណាក៏ដោយ សមិទ្ធផលឥណទានលក្ខណៈបុគ្គលនៅតែរក្សារបាននូវកំណើនរឹងមាំ ជាមួយនឹងការកើនឡើងនៃចំនួនគណនី និងសមតុល្យកម្ចីក្នុងត្រីមាសចុងក្រោយ បើប្រៀបធៀបនឹងត្រីមាសមុន។ លោកបានបន្ថែមទៀតថា គុណភាពកម្ចីមានភាពប្រសើរឡើងជាមួយនឹងការធ្លាក់ចុះនៃអនុបាទនៃគណនីប្រាក់កម្ចីជាមួយនឹងការសងយឺត ៣០ ថ្ងៃហួសកាលបរិច្ឆេទកំណត់ ពី ២,៥៦%ក្នុងត្រីមាសមុន មកដល់២,០៣%ក្នុងត្រីមាសនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក