ភ្នំពេញ ៖ អាចនិយាយបានថាជាទីតាំងសិប្បកម្មខ្នាតតូច ដែលមានផលិតក៏ដូចជាកែច្នៃនំគ្រប់ប្រភេទសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារបានគ្រប់រដូវកាល ជាមួយនឹងការទទួលបានការគាំទ្រពីអតិថិជនស្ទើរគ្រប់មជ្ឈដ្ឋានទាំងជាតិ និងអន្តរជាតិ ដោយក្នុងនោះរួមមានដូចជាប្រភេទ នំខេក នំសែនព្រះខែ នំដុត ឬនំឡើង ក៏ដូចជាប្រភេទនំ cookies ផងដែរ។

ម៉ាក់នំ-Mak Nom ជាយីហោហាងលក់នំមួយកន្លែងស្ថិតនៅទីក្រុងភ្នំពេញ ដែលកំពុងមានភាពមមាញឹកក្នុងការផលិត កែច្នៃ នំច្រើនប្រភេទសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្រោមការយកចិត្តទុកដាក់ខ្ពស់ទៅលើរសជាតិ គុណភាព សុវត្ថិភាព ជាចម្បង។

អ្នកស្រី ប៊ុត រ៉ាស៊ីន ជាម្ចាស់សិប្បកម្មផលិតនំខ្នាតតូចក្នុងស្រុកខាងលើនេះបានមានប្រសាសន៍ប្រាប់ AMS ឱ្យដឹងថា អាជីវកម្មមួយនេះបានបង្កើតឡើងជាមួយនឹងទំនុក និងភាពជឿជាក់ច្បាស់លាស់ជាមួយជំនាញ និងបទពិសោធន៍ក្នុងការកែច្នៃ និងផលិតនំជាច្រើនប្រភេទ និងច្រើនរសជាតិ។
អ្នកស្រីបានបន្តថា ៖
“ស្នាដៃដំបូងដែលមានទទួលស្គាល់ និងគាំទ្រទៅលើរសជាតិខ្លាំងជាងគេ គឺប្រភេទនំសែនព្រះខែ ហើយបន្ទាប់មកក៏មាននំតាមរដូវកាលបុណ្យទាន ដូចជាខែសែនចូលឆ្នាំចិន ឬសែនឆេងម៉េងយើងមានជានំឡើងពងមាន់ រដូវកាលបុណ្យ Christmas យើងមាននំ Cookies Gingerbread House សម្រាប់អតិថិជនជាម្ចាស់ហាង ឬក្រុមហ៊ុនដែលគាត់យកទៅដាក់តាំងជាមួយដើម Christmas ឬជនបរទេសខ្លះដែលមកនៅស្រុកខ្មែរហើយគាត់មានការនឹករលឹកដល់ស្រុកកំណើត នៅពេលដែលគាត់បានញ៉ាំនំពីខាងយើង”

អ្នកស្រីបន្តថា ៖
“ចំពោះនំសែនព្រះខែវិញ អតិថិជនតែងទិញសម្រាប់ទទួលទានជួបជុំក្រុមគ្រួសារ ឬទិញជូនជាការដូរដល់ដៃគូរអាជីវកម្មក្នុងឱកាសបុណ្យសែនព្រះខែ ហើយបើអតិថិជនគាត់ចង់ទទួលក្រៅពីរដូវកាលសែន យើងក៏អាចធ្វើជូនគាត់បានផងដែរ។ ក្រៅពីនេះ ក៏មាននំប្រចាំថ្ងៃដូចជា នំឡើងពងមាន់តូច នំ Cakeroll តូចៗ និងនំពងមាន់ស្រូបស្នូល សម្រាប់អ្នកដែលទិញទទួលទានទូទៅ ពិសេសអ្នកធ្វើការនៅការិយាល័យដែលគាត់អាចទទួលទានជាមួយកាហ្វេបានយ៉ាងឆ្ងាញ់ពិសា”
យ៉ាងណាក៏ដោយ ជាមួយនឹងដំណើរការយ៉ាងមមាញឹករបស់សិប្បកម្មមួយនេះក៏មានការប្រកួតប្រជែងច្រើន ដែលធ្វើឱ្យ ម៉ាក់ នំ ទទួលបានប្រជាប្រិយភាពពីការផលិតនំថ្មីៗ មិនមានសារធាតុគីមីរក្សាទុក ផ្តោតលើសុខភាព គុណភាព និងរសជាតិជាចម្បង។

ពាក់ព័ន្ធនឹងការផលិតវិញ ត្រូវបានអ្នកស្រីបង្ហើបប្រាប់ថា សម្រាប់ប្រភេទនំសែនព្រះខែគឺទាមទារការយកចិត្តទុកដាក់ខ្ពស់ ជាពិសេសទៅលើគ្រឿងផ្សំ ព្រោះនំនេះត្រូវការត្រៀមគ្រឿងផ្សំយ៉ាងហោចឱ្យបានមួយខែមុន ដោយសារគ្រឿងផ្សំខ្លះដូចជាទឹកស្ករ ដែលមិនអាចធ្វើភ្លាមយកវាមកប្រើភ្លាមបានទេ ពោលគឺទាមទារការធ្វើទុកប្រមាណ២០ថ្ងៃទៅមួយខែមុន ហើយចំពោះដំណើរការនៃការធ្វើក៏មានច្រើនដំណាក់កាលទម្រាំនំប្រភេទនេះអាចចេញជារូបរាង និងវេចខ្ចប់ដាក់លក់បាន។
ដោយឡែក ចំពោះដំណើរដើមទងនៃអាជីវកម្មនេះវិញ គឺចាប់ផ្តើមបង្កើតឡើងដោយក្តីស្រលាញ់របស់ក្រុមគ្រួសារ ដែលពិបាកក្នុងការរកនំណាដែលមានសុវត្តិភាពចំពោះសុខភាព ពិសេសនំដែលមានរសជាតិមិនសូវផ្អែមសម្រាប់ចាស់ៗអាយុច្រើន មិនមានប្រើប្រាស់សារធាតុគីមីដើម្បីរក្សាទុក ក៏ដូចជានំដែលធ្វើមកថ្មីៗ។
យ៉ាងណាក៏ដោយ អ្នកស្រី រ៉ាស៊ីន ក៏បានបញ្ជាក់ប្រាប់ពីភាពប្រឈម និងផលលំបាកមួយចំនួនផងដែរដូចជា បញ្ហាធនធានមនុស្សនៅមានកម្រិត បញ្ហាដើមទុនបង្វិល បញ្ហាការចាត់ចែងពេលវេលាក្នុងការគ្រប់គ្រងអាជីវកម្ម បញ្ហាវត្ថុធាតុដើមដែលយកមកប្រើប្រាស់មានការឡើងថ្លៃ ដែលជាកត្តាធ្វើឱ្យប៉ះពាល់ដល់ថ្លៃដើមនៃការផលិត។
នៅពេលអនាគត ម្ចាស់អាជីវកម្មខាងលើនេះបានបង្ហាញពីគោលបំណងចង់ពង្រីកទំហំអាជីវកម្មឱ្យបានធំទូលាយ ជាមួយនឹងការបង្កើតបណ្តាញចែកចាយឱ្យបានកាន់តែច្រើន និងអាចផ្តល់ការងារច្រើនបន្ថែមទៀតដល់ប្រជាជនក្នុងតំបន់ ពិសេសនិស្សិតដែលគាត់ចង់ធ្វើការបណ្តើររៀនបណ្តើរ និងបង្កើតប្រភេទនំថ្មីៗ ដែលមានសុវត្ថិភាពចំពោះសុខភាពអ្នកបរិភោគថែមទៀតផង៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាម៉េរិកចំណាយជាង ៥ ពាន់លានដុល្លារជួសជុល និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះ USS Harry S. Truman
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
សហរដ្ឋអាម៉េរិកគ្រោងចំណាយ ៥,១ ពាន់លានដុល្លារ ដើម្បីជួសជុល ថែទាំ និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះចម្បាំង USS Harry S. Truman ដើម្បីត្រៀមនាវានេះសម្រាប់បន្តប្រើប្រាស់ក្នុងពាក់កណ្តាលជីវិតបម្រើការងារដែលនៅសល់

អាម៉េរិក ចង់ឱ្យអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ចាប់ដៃគ្នាបង្កើតកម្លាំងយោធារួមនៅយេមែន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 01/10/2026
បរទេស ៖ យោងការចេញផ្សាយដោយកាសែតប៊ុលហ្គារី Novinata បានឲ្យដឹងថា រដ្ឋាភិបាលអាម៉េរិក បានផ្តួចផ្តើមគំនិតស្នើទៅអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម (UAE) ឱ្យបោះបង់ចោលនូវគោលជំហផ្ទុយគ្នាទាំងឡាយចោល ហើយចូលរួមសហការគ្នាលើវិស័យយោធាជំនួសវិញ។ គំនិតរបស់ទីក្រុងវ៉ាស៊ិនតោន គឺជាការចូលរួមគ្នារវាង៣ប្រទេស បង្កើតបញ្ជាការដ្ឋានយោធារួមមួយ ដែលអាចបើកប្រតិបត្តិកាទប់ទល់ទៅនឹងកងកម្លាំងប្រដាប់អាវុធនៅប្រទេសយេមែនឲ្យកាន់តែធំទូលាយជាងមុន។ ជាផ្នែកមួយនៃផែនការនេះ ក្នុងជំនួបមួយនៅទីក្រុងអាប៊ូដាប៊ី នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content