ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុន លីហ៊្វូដ សឺវីស ដែលជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យផ្គត់ផ្គង់ម្ហូបអាហារក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០៩ បានប្រកាសពីកិច្ចសហការដ៏គួរឱ្យរំភើបជាមួយក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទំនិញប្រើប្រាស់ឈានមុខគេនៅក្នុងប្រទេស។ ភាពជាដៃគូនេះបង្ហាញពីការបោះជំហានទៅមុខយ៉ាងសំខាន់ក្នុងការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនទាំងពីរ ដើម្បីបង្កើនភាពអាចរកបាន និងគុណភាពផលិតផលនៅទូរទាំងប្រទេសកម្ពុជា។

ក្រោមកិច្ចសហការនេះ ក្រុមហ៊ុន លីហ៊្វូដ សឺវីស នឹងចែកចាយផលិតផលអាហារចម្រុះពីក្រុមហ៊ុន យូនីលីវើខេមបូឌា ។ ដោយប្រើប្រាស់បណ្តាញចែកចាយដ៏ទូលំទូលាយ និងជំនាញទីផ្សាររបស់ខ្លួន ក្រុមហ៊ុនលីហ៊្វូដ សឺវីស មានគោលបំណងធានាឱ្យប្រាកដថាផលិតផលទាំងនេះអាចរកបានយ៉ាងងាយស្រួល សម្រាប់អ្នកប្រើប្រាស់ទូរទាំងប្រទេសកម្ពុជា។

ក្រុមហ៊ុន យូនីលីវើ ខេមបូឌា បានក្លាយជាក្រុមហ៊ុនទំនិញប្រើប្រាស់ឈានមុខគេក្នុងប្រទេសកម្ពុជា ចាប់តាំងពីការចុះបញ្ជីជាផ្លូវការជាមួយក្រសួងពាណិជ្ជកម្មក្នុងឆ្នាំ 2003 ដោយនាំមកនូវបទពិសោធន៍ដ៏សម្បូរបែប និងផលិតផលម៉ាកយីហោជាទីទុកចិត្តសម្រាប់អ្នកប្រើប្រាស់ទូទាំងប្រទេស។ តាមរយៈការចាប់ដៃគូជាមួយក្រុមហ៊ុន លីហ៊្វូដ សឺវីស ក្រុមហ៊ុន យូនីលីវើ ខេមបូឌា អាចពង្រឹងវត្តមានរបស់ខ្លួននៅក្នុងទីផ្សារកម្ពុជា និងផ្តល់ជូនអ្នកប្រើប្រាស់កាន់តែច្រើននូវលទ្ធភាពប្រើប្រាស់ផលិត​ផល​ដ៏ល្បីល្បាញរបស់ខ្លួន។

កិច្ចសហការនេះមិនត្រឹមតែជាការពង្រីកអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតផលវិជ្ជមាននៅក្នុងសហគមន៍ផងដែរ។ ទាំងក្រុមហ៊ុន លីហ៊្វូដ សឺវីស និង ក្រុមហ៊ុន យូនីលីវើ ខេមបូឌា ប្តេជ្ញាចិត្តចំពោះទំនួលខុសត្រូវសង្គម និងការអនុវត្តអាជីវកម្មប្រកបដោយនិរន្តរភាព។ ជាផ្នែកមួយនៃភាពជាដៃគូរបស់ពួកយើង ពួកយើងនឹងសហការលើគំនិតផ្តួចផ្តើមនានាដែលមានគោលបំណងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍មូលដ្ឋាន និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។

ឧកញ៉ា ច័ន្ទ តារា នាយកប្រតិបត្តិក្រុមហ៊ុន លីហ៊្វូដ សឺវីស បានមានប្រសាសន៍ជាមួយការសាទរចំពោះកិច្ចសហការនេះថា៖ “យើងមានសេចក្តីរំភើបរីករាយដែលបានចាប់ដៃគូជាមួយក្រុមហ៊ុន យូនីលីវើ ខេមបូឌា ដើម្បីនាំយកផលិតផលគុណភាពខ្ពស់របស់ពួកគេទៅកាន់អ្នកប្រើប្រាស់ទូទាំងប្រទេសកម្ពុជា។ កិច្ចសហការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់ជូន ផលិតផលលំដាប់កំពូល ទន្ទឹមនឹងការជួយដល់ការរីកចម្រើន និងវិបុលភាពនៃប្រទេសកម្ពុជាផងដែរ។

ដូចគ្នានេះដែរ លោក លី សុធូ អគ្គនាយកប្រចាំប្រទេសនៃក្រុមហ៊ុន យូនីលឹវើ កម្ពុជា និងឡាវ បានសង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្រ្តនៃភាពជាដៃគូដោយមានប្រសាសន៍ថា៖ “ការសហការរបស់យើងជា មួយក្រុមហ៊ុនលីហ៊្វូដ សឺវីស អនុញ្ញាតឱ្យយើងពង្រឹងវត្តមានរបស់យើងនៅទីនេះបន្ថែមទៀត តាមរយៈភាពជាដៃគូនេះ យើងមានបំណងបម្រើអតិថិជនកម្ពុជាឱ្យកាន់តែប្រសើរឡើងនិង ងាយស្រួល ជាមួយនឹង ផលិតផលគុណភាពខ្ពស់ និងនិរន្តរភាពរបស់យើង។”

ស្របពេលដែល ក្រុមហ៊ុន លីហ៊្វូដ សឺវីស និងក្រុមហ៊ុន យូនីលីវើ ខេមបូឌា ចាប់ផ្តើមដំណើរជាមួយគ្នានេះ ពួកយើងធ្វើការអញ្ជើញអ្នកប្រើប្រាស់ និងអ្នកពាក់ព័ន្ធនៅទូទាំងប្រទេសកម្ពុជា ដើម្បីចូលរួមជាមួយពួកយើងក្នុងការបង្កើតអនាគតដ៏ត្រចះត្រចង់ និងប្រកបដោយនិរន្តរភាព។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

OPE​C+​ ​រក្សា​កម្រិត​ផលិតកម្ម​ប្រេង ​ខណៈ​សង្គ្រាម​បង្ក​ភាព​មិន​ប្រាកដប្រជា​ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ក្រុម​ប្រទេស​ផលិត​ប្រេង ​និង​សម្ព័ន្ធមិត្ត​ OPE​C+​ ​បាន​ព្រមព្រៀង​គ្នា​រក្សា​គោលដៅ​ផលិតកម្ម​ប្រេង​ឱ្យ​នៅ​ដដែល​សម្រាប់​ខែ​វិច្ឆិកា​ ​ខណៈ​ទីផ្សារ​ប្រេង​នៅតែ​ប្រឈម​នឹង​ភាព​តានតឹង​ ​និង​ភាព​មិន​ប្រាកដប្រជា ​ដោយសារ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​បន្តប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ប្រេង

អ្នក​ជំនាញ​៖​ ​រៀបចំ​ថវិកា​ច្បាស់លាស់​​ជួយ​ជៀសវាង​សម្ពាធ​ហិរញ្ញវត្ថុ​ ​ក្រោយ​ភ្ជុំ​បិណ្ឌ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 05/10/2026

​ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​ណែនាំ​ឱ្យ​ប្រជា​ពលរដ្ឋ​រៀបចំ​ផែនការ​ថវិកា​ច្បាស់លាស់​ ​និង​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​សន្សំ​សំចៃ​តាម​លទ្ធភាព​ជាក់ស្តែង​ ​ក្នុង​ការ​ចូលរួម​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ​ដើម្បី​ជៀសវាង​វិបត្តិ​បំណុល​ ​ឬ​សម្ពាធ​ហិរញ្ញវត្ថុ​ក្រោយ​រដូវ​កាល​បុណ្យ

គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី នៅតាមតំបន់គោលដៅទូទាំងប្រទេស

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/10/2026

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី ដើម្បីធានាលើការគ្រប់គ្រងការប្រើប្រាស់ដីធ្លីនៅតាមតំបន់គោលដៅទូទាំងប្រទេស និងណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមនានា រួមទាំងរំលេចអំពីវិស័យកសិឧស្សាហកម្មជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ

អា​ម៉េរិក​ចំណាយ​ជាង​ ៥ ពាន់​លាន​ដុល្លារ​ជួសជុល ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ ​USS ​Harry S​.​ ​Truman

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

សហរដ្ឋ​អាម៉េរិក​គ្រោង​ចំណាយ​ ៥​,​១ ពាន់​លាន​ដុល្លារ ​ដើម្បី​ជួសជុល​ ថែទាំ ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ ​USS ​Harry S​.​ ​Truman ​ដើម្បី​ត្រៀម​នា​វា​នេះ​សម្រាប់​បន្ត​ប្រើប្រាស់​ក្នុង​ពាក់កណ្តាល​ជីវិត​បម្រើ​ការងារ​ដែល​នៅសល់

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​ ២៨ ​និង​ប្រមូល​ទុន​ជិត ១ ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 02/10/2026

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​គិត​ត្រឹម​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​និង​បាន​ប្រមូល​ទុន​តាមរយៈ​យន្តការ​ទីផ្សារ​ជិត​ឈាន​ដល់​ ១ ​ពាន់​លាន​ដុល្លារ ​ស្រប​ពេល​សកម្មភាព​ជួញដូរ​ប្រចាំ​ថ្ងៃ​អាច​ឡើង​ដល់​ ៤ ​លាន​ដុល្លារ​