កម្មវិធី “មគ្គទេសក៍សហគ្រិនខ្មែរ វគ្គកែច្នៃចំណីអាហារ” រដូវកាលទី៣​ រកឃើញក្រុមនិស្សិតជ័យលាភីនវានុវត្តន៍ផលិតផលអាហារ

ខេត្តបាត់ដំបង ៖ កម្មវិធីប្រកួតប្រជែង និងប្រគល់ពានរង្វាន់ “មគ្គទេសក៍ សហគ្រិនខ្មែរ វគ្គកែច្នៃចំណីអាហារ” រដូវកាលទី៣បានបិទបញ្ចប់ដោយជោគជ័យនៅសាកលវិទ្យាល័យជាតិបាត់ដំបង ដោយរកឃើញក្រុមនិស្សិតជ័យលាភី ដែលបានកែច្នៃផលិតផលចំណីអាហារប្រកបដោយភាពច្នៃប្រឌិត ដើម្បីត្រៀមឈានចូលទីផ្សារ។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃសហគ្រិនខ្មែរ និងមានការចូល​រួមពីភាគីពាក់ព័ន្ធសំខាន់ៗ តំណាងស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ វិស័យអប់រំ និងវិស័យឯកជន។

កម្មវិធី “មគ្គទេសក៍សហគ្រិនខ្មែរ វគ្គកែច្នៃចំណីអាហារ” ត្រូវបានអនុវត្តដោយសាកលវិទ្យាល័យជាតិបាត់ដំបង សហការជាមួយសហគ្រិនខ្មែរ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ក្នុងគោលដៅ​លើកកម្ពស់ការអភិវឌ្ឍផលិតផលចំណីអាហារប្រកបដោយនវានុវត្តន៍ និងបណ្តុះគំនិតសហគ្រិនភាព ក្នុងចំណោមនិស្សិតសាកលវិទ្យាល័យ និងសិស្សមកពីស្ថាប័នបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅទូទាំងប្រទេស។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា ៖

«កម្មវិធីនេះបង្ហាញថា នវានុវត្តន៍អាចចាប់ផ្តើមនៅក្នុងថ្នាក់រៀន និងអាចបន្តអភិវឌ្ឍចូលទីផ្សារ។ លទ្ធផលដែលយើងទទួលបានថ្ងៃនេះ មិនមែនគ្រាន់តែជាគម្រោង​របស់ក្រុមនិស្សិតធម្មតាទេ ប៉ុន្តែជាផលិតផលបឋមដែលមានសក្តានុពលពាណិជ្ជកម្មពិតប្រាកដ។ នេះជាទិសដៅសម្រាប់កម្ពុជា ដើម្បីបណ្តុះសហគ្រិនដែលអាចបង្កើតតម្លៃបន្ថែម អភិវឌ្ឍផលិត​​ផលដែលមានភាពប្រកួតប្រជែង និងពង្រឹងមូលដ្ឋានទីផ្សាររបស់យើងក្នុងតំបន់ និងពិភពលោក»។

កម្មវិធីរដូវកាលទី៣នេះ បានសម្រាំងក្រុមនិស្សិតចំនួន ១០ ក្រុម ដែលមានសមាជិកសរុប ៣៩ នាក់ សម្រាប់​ចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល ១៦ សប្តាហ៍ រួមទាំងការអភិវឌ្ឍផលិតផល ការរៀបចំផលិត​ផលគំរូ ទស្សនកិច្ចទៅកាន់សហគ្រាសកែច្នៃចំណីអាហារ និងការសាកល្បងទីផ្សារតាមរយៈមតិយោបល់ពីអ្នក​ប្រើប្រាស់ ដើម្បីបន្តអភិវឌ្ឍផលិតផលអាហាររបស់ខ្លួន សម្រាប់ការប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនេះ។

ឯកឧត្តម សុខ ខន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានលើកឡើងថា៖

«ការប្រកួត​ប្រជែងកែច្នៃចំណីអាហារនេះ ជាការលើកទឹកចិត្តសម្រាប់ការបង្កើតគំនិតផលិតផលថ្មីៗ ជាជម្រើសសម្រាប់សកម្មភាពពាណិជ្ជកម្ម ដោយមានគោលដៅលើកកម្ពស់ផលិតភាព និងភាពចម្រុះនៃសហគមន៍​ចំណីអាហារកម្ពុជា។ លើសពីនេះ កម្មវិធីនេះក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការអប់រំជំនាញកែច្នៃចំណីអាហារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជំនាញក្នុងទីផ្សារការងារ»។

លោក Suyoung Chang តំណាង KOICA បានបន្ថែមថា៖

«ក្រុមទាំង ១០ បានបង្ហាញបេសកកម្មដូចគ្នា នៅក្នុងផែនការអាជីវកម្មរបស់ពួកគេ គឺ ‘គាំទ្រកសិករខ្មែរ’។ សហគ្រិនវ័យក្មេងទាំងនេះ បានរចនាគម្រោងអាជីវកម្មរបស់ពួកគេ ជាផ្នែកមួយនៃប្រព័ន្ធអេកូឡូស៊ីកសិ-ឧស្សាហកម្មរួមមួយ មិនមែនគ្រាន់តែជាការស្វែងរកប្រាក់ចំណេញផ្ទាល់ខ្លួនទេ។ ក្រុមទាំង ១០ ដែលបានប្រកួតប្រជែងថ្ងៃនេះ មិនត្រឹមតែជានិស្សិតដែលបង្កើតផលិតផលថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែជាតួអង្គដែលចូលរួមតាំងពីដំបូងទី ក្នុងការ​កសាងឧស្សាហកម្មចំណីអាហារកម្ពុជាប្រកបដោយបរិយាបន្ន និងធន់នឹងវិបត្តិ។

ផលិតផលអាហារចំនួន ១០ ដែលត្រូវបានបង្កើតឡើងដោយក្រុមនិស្សិតរួមមាន ប្រេងកាកាវ បាយសម្ងួត បាយសម្លកកូរ សាច់ក្រកហតដក ភេសជ្ជៈល្ហុង ប្រេងចង្រិត ទឹកពោតសុខភាព តែសុខភាពស្ដ្រី ម្សៅទឹកដោះ សណ្ដែកខ្មៅ និងមីដំឡូងជ្វា។

នៅចុងបញ្ចប់នៃការប្រកួត កម្មវិធីបានជ្រើសរើសក្រុមនិស្សិតជ័យលាភីចំនួន ៣ ក្រុម រួមមាន៖ 

១. ក្រុម ប៊េប៊ីករកូរ (ផលិតផល៖ សម្លកកូររហ័ស)
២. ក្រុម កាកាវ (ផលិតផល៖ ប្រេងកាកាវ និងម្សៅកាកាវ)
៣. ក្រុម រតនៈ​ (ផលិតផល៖ ទឹកពោតសុខភាព)

ជ័យលាភីទាំង ៣ ក្រុម ក៏ទទួលបានមូលនិធិបឋមដើម្បីអភិវឌ្ឍអាជីវកម្មចំនួន ២០លានរៀល សម្រាប់ក្រុមនីមួយៗផងដែរ។

អំពីសហគ្រិនខ្មែរ

សហគ្រិនខ្មែរ (KE) ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តកម្មវិធីគាំទ្រនានា និងធ្វើការដោយផ្ទាល់ជាមួយដៃគូ និងអ្នកទួលផល។ សហគ្រិនខ្មែរមានគោលបំណងកៀរគរវិនិយោគ និងគ្រប់គ្រង ធនធានពីប្រភពស្របច្បាប់ទាំងឡាយ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឱ្យមានភាពរស់ រវើក និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដល់អ្នកកសាងពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព។ អ្នកទាំងអស់នោះរួមមាន សហគ្រិន ធុរកិច្ចបង្កើតថ្មីដែលមានលក្ខណៈនវានុវត្តន៍ សហគ្រាសធុន តូចនិងមធ្យមដែលពោរពេញដោយសក្តានុពល និងស្ថាប័នដៃគូនានា ដែលចូលរួមលើកកម្ពស់សកម្មភាព សហគ្រិនភាពផ្សេងៗ ដើម្បីសំដៅជំរុញនវានុវត្តន៏ និងការបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ច កម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័

បណ្ដាញសង្គម៖ Facebook | Website

អំពី KOICA–គម្រោងភូមិសន្តិភាព

គម្រោងភូមិសន្តិភាព​ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលកូរ៉េតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) គឺជា ការរួមបញ្ចូលគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជនបទ រយៈពេល ប្រាំឆ្នាំដែលកំពុងត្រូវបានអនុវត្តនៅក្នុងខេត្ត ភាគពាយព្យនៃប្រទេស កម្ពុជា រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន។ ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ គម្រោងនេះមានគោលបំណងបង្កើតសហគមន៍ជនបទប្រកបដោយនិរន្តរភាព តាមរយៈការលើកកម្ពស់ជីវភាព និងសមត្ថភាពរបស់អ្នកភូមិ ពង្រឹងអភិបាលកិច្ច និងបង្កើនប្រាក់ចំណូលផ្នែក កសិកម្ម ប្រកបដោយចីរភាព។

បណ្ដាញសង្គម៖KOICA Cambodia Office |Home – Ministry of Rural Development

អំពីសាកលវិទ្យាល័យជាតិបាត់ដំបង

សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) គឺជាសាកលវិទ្យាល័យសាធារណៈដ៏ធំបំផុតរបស់កម្ពុជានៅភាគពាយព្យ នៃប្រទេស, ដើម្បីអាចទទួលបានសេវាអប់រំឧត្តមសិក្សា ដើម្បីអភិវឌ្ឍអាជីពរៀងៗខ្លួន ក៏ដូចជាសហគមន៍មូលដ្ឋាន និងដូចជាកាត់បន្ថយគម្លាតចំណេះដឹងរវាងជនបទ និងទីក្រុងផងដែរ។ NUBB មានមហាវិទ្យាល័យ និងវិទ្យាស្ថានចំនួន ៥ រួមមាន៖ (១) មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ (២) មហាវិទ្យាល័យកសិកម្ម និងកែច្នៃអាហារ (៣) មហាវិទ្យាល័យសង្គមសាស្រ្ត និងអភិវឌ្ឍន៍សហគមន៍ (៤) មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងអប់រំ (៥) វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និង (៦) វិទ្យាស្ថានភាសាបរទេស។​ បរិញ្ញាបត្រវិទ្យាសាស្រ្ត–កម្មវិធីកែច្នៃអាហារត្រូវបានធ្វើទំនើបកម្មដើម្បីបំពេញតម្រូវការទីផ្សារ និងស្របតាមស្តង់ដារគុណភាពអប់រំសកល។ បរិញ្ញាបត្រវិទ្យាសាស្រ្ត–ការកែច្នៃអាហារកំពុងអនុវត្តការអប់រំផ្អែកលើលទ្ធផល (OBE) និងស្តង់ដារ AUN-QA ក្នុងឆ្នាំ 2025។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទីតាំង (សាកលវិទ្យាល័យជាតិបាត់ដំបង)

បណ្ដាញសង្គម៖ Facebook | Website


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *