ក្រុមហ៊ុនកូរ៉េលើកកម្ពស់ការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីនៅកម្ពុជា រួមចំណែកកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់

ភ្នំពេញ ៖ ក្រសួងបរិស្ថាន , ក្រុមហ៊ុន VERYWORDS, និងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បី លើកកម្ពស់ការដាក់ពង្រាយទោចក្រយានយន្តអគ្គិសនីដែលមានគុណភាពខ្ពស់ និងប្រកបដោយចីរភាពដល់បរិស្ថាន កម្ពុជា។ ការដាក់ពង្រាយទោចក្រយានយន្តអគ្គិសនីទាំងអស់នេះ ក៏នឹងចូលរួមចំណែកដល់គោលដៅកាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់របស់រាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋកូរ៉េផងដែរ។

VERYWORDS គឺជាក្រុមហ៊ុនផ្តល់សេវាមធ្យោបាយធ្វើដំណើរអគ្គិសនី និង ជាក្រុមហ៊ុនអព្យាក្រឹតកាបូន ហើយ នាពេលកន្លងមក ក្រុមហ៊ុននេះ បានវិនិយោគទុនជាង២លានដុល្លារ ទៅលើរោងចក្រដំឡើងទោចក្រយានយន្តអគ្គិសនី នៅខេត្តកណ្តាល ព្រមទាំងបានជួយបង្កើតឱកាសការងារបៃតងដោយផ្ទាល់ចំនួន៦០កន្លែង។ តាមរយៈ អនុស្សរណៈ នៃការយោគយល់គ្នានេះ VERYWORDS គ្រោងនឹងបរិច្ចាគទោចក្រយានយន្តអគ្គិសនី ចំនួន ៨០០០ គ្រឿងដល់មន្ត្រី រាជការកម្ពុជា ដើម្បីប្រើប្រាស់ដោយឥតគិតថ្លៃ និងឥតលក្ខខណ្ឌ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏នឹងដំឡើងស្ថានីយ សាកថ្មយ៉ាងតិចចំនួន ២០០ ទីតាំង ដើម្បីគាំទ្រដល់ការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីទាំងអស់នេះផងដែរ។ ការរួមចំណែកនេះ ត្រូវបានរំពឹងថានឹងចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ជាមធ្យមចំនួន ៥,០៤០ តោន ក្នុងមួយឆ្នាំ (យោងតាមការប៉ាន់ប្រមាណថាទោចក្រយានយន្តអគ្គិសនីមួយគ្រឿង ប្រើប្រាស់ជាមធ្យម ៤០ គីឡូម៉ែត្រ ក្នុងមួយឆ្នាំ)។ ក្នុងនោះផងដែរ ការងារបៃតងថ្មីចំនួន ១៥០ កន្លែង ក៏នឹងត្រូវបានបង្កើតឡើងផងដែរ។ បន្ថែម ពីលើការជួយកម្ពុជាឱ្យសម្រេចបាននូវគោលដៅដឹកជញ្ជូនអគ្គិសនីឱ្យបាន៧០% ដូចដែលបានចែងនៅក្នុងយុទ្ធសាស្ត្រ អភិវឌ្ឍន៍ រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន អនុស្សរណៈនៃការយោគយល់គ្នានេះ ក៏ជាជំហានដ៏សំខាន់ មួយក្នុងការឆ្ពោះទៅកាន់ការអនុវត្តគម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដែលអាចត្រូវបានទទួលស្គាល់ជា អន្តរជាតិ។

ក្រសួងបរិស្ថាននឹងជួយសម្របសម្រួល និងត្រួតពិនិត្យការផ្ទេរ ទោចក្រយានយន្តអគ្គិសនីទាំងអស់នេះ ក៏ដូចជា វាយតម្លៃគម្រោងរបស់ VERYWORDS ស្តីពី «ការកសាងហេដ្ឋារចនាសម្ព័ន្ធសាកថ្មអគ្គិសនី ដើម្បីលើកកម្ពស់ មធ្យោបាយធ្វើដំណើរអគ្គិសនី»។ បន្ថែមពីលើនេះ ក្រសួងបរិស្ថាន ក៏នឹងសហការជាមួយស្ថាប័នដៃគូ ដូចជា GGGI ដើម្បីជួយកសាងសមត្ថភាពរបស់ក្រសួងពាក់ព័ន្ធនានា ដើម្បីបង្កើនការយល់ដឹងអំពីគម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងដើម្បីធានាឱ្យបាននូវអនុលោមភាពស្របតាមវិធានប្រតិបត្តិសម្រាប់ការអនុវត្តមាត្រា៦ នៃ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា ព្រមទាំងច្បាប់ បទប្បញ្ញត្តិ និងការណែនាំនានារបស់ រាជរដ្ឋាភិបាលកម្ពុជា។

នាពេលកន្លង GGGI ក៏បានផ្តល់ជំនួយបច្ចេកទេសដល់ក្រសួងបរិស្ថានកម្ពុជា ដើម្បីកសាងសមត្ថភាពរៀបចំខ្លួនសម្រាប់ ការអនុវត្តមាត្រា៦ និងសមត្ថភាពរៀបចំខ្លួនរបស់ តំណាងមកពីក្រសួង ស្ថាប័ន ពាក់ព័ន្ធនៃក្រុមការងារបច្ចេកទេស ស្តីពីការប្រែប្រួលអាកាសធាតុ និងបរិស្ថាន។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ គោលបំណងអាកាសធាតុដ៏ធំ របស់កម្ពុជាត្រូវបានគាំទ្រដោយដំណោះស្រាយប្រកបដោយបច្ចេកទេស និងភាពច្នៃប្រឌិត ហើយទាំងអស់នេះ មាន គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីវិស័យសំខាន់ៗក្នុងប្រទេសកម្ពុជា។ អនុស្សរណៈនៃការយោគយល់ គ្នានេះ នឹងពង្រឹងការប្តេជ្ញាចិត្តរបស់យើងក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្នុងវិស័យដឹកជញ្ជូននិងធ្វើ ដំណើរ ដែលនេះគឺស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ របស់ក្រសួងបរិស្ថាន, ការចូលរួម ចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ និង យុទ្ធសាស្ត្រ អភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ព្រមទាំងជំរុញនូវការសម្របខ្លួនទៅនឹងការប្រើប្រាស់មធ្យោបាយ ដឹកជញ្ជូនអគ្គិសនីទូទាំងប្រទេសផងដែរ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក៏បានគូសបញ្ជាក់ផងដែរថា រាល់គម្រោង កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ នឹងត្រូវគោរពតាមវិធានប្រតិបត្តិសម្រាប់ ការអនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា ព្រមទាំងច្បាប់ និងបទ ប្បញ្ញត្តិទាំងអស់របស់រាជរដ្ឋាភិបាលកម្ពុជា ដោយមិនប៉ះពាល់ដល់បូរណភាព និងអធិបតេយ្យភាពរបស់កម្ពុជាឡើយ។


បន្ថែមពីលើទោចក្រយានយន្តអគ្គិសនី និងស្ថានីយសាកថ្មទាំងអស់នេះ ក្រុមហ៊ុន VERYWORDS ក៏នឹងផ្តល់សេវា កម្មក្រោយពេលលក់រយៈពេលពីរឆ្នាំដោយឥតគិតថ្លៃផងដែរ។ លោក Sungwoo KIM នាយកប្រតិបត្តិនៃក្រុមហ៊ុន VERYWORDS បាននិយាយថាតាមរយៈក្របខ័ណ្ឌហិរញ្ញប្បទានកាបូនមាត្រា៦ យើងបានសម្រេចចិត្តវិនិយោគយ៉ាង ម៉ឺងម៉ាត់ក្នុងការផ្គត់ផ្គង់ទោចក្រយានយន្តអគ្គិសនីចំនួន ៨០០០ គ្រឿងដល់មន្ត្រីរាជការនៃរាជរដ្ឋាភិបាលកម្ពុជា ហើយ ដំណើរការនេះក៏ទទួលបានការគាំទ្រពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េផងដែរ។ ភាពជាដៃគូនេះ មិនត្រឹមតែបង្កើន សកម្មភាពកាត់បន្ថយការបំពុលខ្យល់ក្នុងប្រទេសទាំងពីរប៉ុណ្ណោះទេ ហើយថែមទាំងនឹងជំនួសទោចក្រយានយន្ត ដែល បញ្ចេញសារធាតុបំពុលខ្យល់ ជាមួយនឹងទោចក្រយានយន្តអគ្គិសនីដែលមានគុណភាពខ្ពស់ និងមិនប៉ះពាល់ដល់ បរិស្ថាននៅក្នុងប្រទេសកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះ នឹងពន្លឿនការអភិវឌ្ឍមធ្យោបាយធ្វើដំណើរប្រកបដោយ ចីរភាព។

កញ្ញា Shomi Kim តំណាង GGGI ប្រចាំកម្ពុជា មានប្រសាសន៍ថា៖ ក្នុងនាមជាទីប្រឹក្សាដ៏គួរឱ្យទុកចិត្តរបស់រដ្ឋាភិបាល កម្ពុជា, GGGI មានមោទនភាពដែលបានគាំទ្រដល់គំនិតផ្តួចផ្តើមមួយនេះ។ កិច្ចសហការក្រោមក្របខណ្ឌមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ នឹងពន្លឿនសមិទ្ធផលនៃការកាត់បន្ថយផលប៉ះពាល់ អាកាសធាតុសកល តាមរយៈការផ្ទេរការវិនិយោគអាកាសធាតុពីប្រទេសអភិវឌ្ឍន៍ទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍។ ដើម្បីធានាឱ្យបាននូវសុច្ចរិតភាពបរិស្ថានកម្រិតខ្ពស់បំផុត ជាមួយនឹងយន្តការហិរញ្ញប្បទានប្រកបដោយភាពច្នៃប្រឌិត តាមរយៈការប្រើប្រាស់ច្បាប់ និងបទបញ្ញត្តិ ប្រកបដោយសុក្រិតភាពដែលផ្តល់ដោយមាត្រា៦ ខ្ញុំពិតជាមាន សេចក្តី រំភើបរីករាយដែលបានឃើញពីការអនុវត្តយ៉ាងឆាប់រហ័សក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការដាក់ឱ្យដំណើរការ ទោចក្រយានយន្តអគ្គិសនីទាំងអស់នេះ។ ខ្ញុំសូមកោតសរសើរភាគីពាក់ព័ន្ធទាំងអស់ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលអាចសហការគ្នាក្នុងការអនុវត្តគម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលមានការទទួលស្គាល់ពីអន្តរជាតិ។ ខ្ញុំក៏សូមកោតសរសើរទៅដល់ភាគី VERYWORDS ដែលជាផ្នែកនៃការ បង្កើតនិងអនុវត្តគម្រោង ដែលបានដាក់ចេញនូវដំណោះស្រាយស្របទៅនឹងតម្រូវការសង្គម និងបរិស្ថាន ដើម្បីលើក កម្ពស់វិស័យដឹកជញ្ជូនប្រកបដោយចីរភាពនៅកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

Leave a Reply

Your email address will not be published.Required fields are marked *