ការចិញ្ចឹមសត្វនៅកម្ពុជាហាក់មានការរីកចម្រើនខាងបច្ចេកទេស ពិសេសការភ្ញាស់ពងមាន់ ពងទាជាដើម ដោយប្រើប្រាស់នូវឧបករណ៍ទូភ្ញាស់អគ្គិសនីបែបសម័យថ្មីដែលអាចផ្ដល់នូវអត្រាញាស់បានច្រើនតាមការចង់បាន និងផលិតរៀបចំឡើងនៅក្នុងស្រុក។
លោក អេង រស់ ជាអ្នកផលិតទូភ្ញាស់មួយកន្លែងនៅតំបន់ចាក់អង្រែក្រោមបានមានប្រសាសន៍ AMS ឲ្យដឹងថាស្ទើរតែគ្រប់អាជីវកម្មភ្ញាស់ពងមាន់ ពងទា ឬពងគ្រួចកាលពីប៉ុន្មានឆ្នាំមុនភាគច្រើនបាននាំចូលទូភ្ញាស់ពីប្រទេសជិតខាង ប៉ុន្តែបច្ចុប្បន្ននេះ ទូភ្ញាស់ត្រូវបានបង្កើតឡើងនៅក្នុងស្រុក និងមានប្រសិទ្ធភាពលើការភ្ញាស់បានដូចគ្នា។
ប្រភេទទូភ្ញាស់ដែលលោករៀបចំបង្កើតសម្រាប់ដាក់លក់នៅលើទីផ្សារមានច្រើនទំហំដែលអាចដាក់ពងបានចាប់ពី144គ្រាប់រហូតដល់ 1056 គ្រាប់ ដោយទូមួយអាចមានតម្លៃពី 150-600 ដុល្លារអាស្រ័យទៅតាមទំ ហំនិងប្រភេទក្បាលម៉ាស៊ីនដែលបំពាក់ក្នុងទូ។ ដោយឡែកវត្ថុធាតុដើម និងសម្ភារៈសំខាន់ៗសម្រាប់បង្កើតទូនេះរួមមានដូចជា ជញ្ជាំងកាបូន ស្នោ ក្បាលបញ្ជា កញ្ច្រែង ដែក ជាដើមដែលសុទ្ធតែគាត់នាំចូលមកពីក្រៅស្រុក។ ចំពោះការរៀបចំបង្កើតទូភ្ញាស់វិញ លោកបានលើកឡើងថា មិនសូវមានភាពលំបាកនោះទេដោយទូ1អាចចំណាយពេលចន្លោះ 2-3ថ្ងៃប៉ុណ្ណោះ ហើយអាចទទួលបានប្រាក់ចំណេញចាប់ពី 30ដុល្លាឡើងទៅអាស្រ័យទៅតាមទំហំទូ។

លោក អេង រស់ បានប្រាប់ផងដែរថា ដោយសារគុណភាព និងទំនុកចិត្តលើការប្រើប្រាស់ ទូភ្ញាស់របស់លោក ត្រូវបានទទួលការបញ្ជាទិញពីអតិថិជនតាមបណ្តាខេត្តផ្សេងៗជាច្រើន ដូចជាខេត្តព្រះវិហារ សៀមរាប និងតាកែវជាដើម ដែលសុទ្ធតែដឹងពីគុណភាពទូតៗគ្នា ហើយក៏មានអ្នកខ្លះបានធ្វើការបញ្ជាទិញតាមហ្វេសប៊ុកផងដែរ។
ចំពោះពងដែលដាក់ភ្ញាស់វិញ លោកបានបញ្ជាក់ប្រាប់ឱ្យដឹងថា គឺត្រូវចំណាយពេលត្រឹមចន្លោះពី 18-21ថ្ងៃ ពងនឹងញាស់ ប៉ុន្តែមិនមែនញាស់ទាំងអស់ទេ ដោយក្នុង1សប្ដាហ៍ដំបូងតត្រូវពិនិត្យមើលទៅលើការវិវឌ្ឍ របស់ពង ប្រសិនពិនិត្យឃើញថាពងណាគ្មានសរសៃមេជីវិតវាត្រូវយកចេញព្រោះខូចមិនញាស់បាននោះទេ។
លោកបញ្ជាក់ដែរថា អាជីវកម្មមួយនេះបានចាប់ផ្ដើមផលិត និងកែច្នៃទូភ្ញាស់អស់រយៈពេល 4ឆ្នាំមកហើយ ដោយរៀនបច្ចេកទេសពីគេបង្ហាញតាម YouTube ខ្លះ និងអនុវត្តកែច្នៃដោយខ្លួនឯងបន្ថែម។ ដំបូងឡើងការតម្លើង និងរៀបចំបង្កើតទូភ្ញាស់នេះមានមតិពីអ្នកជិតខាង និងអ្នកប្រើប្រាស់ក្នុងការកែលម្អជារឿយៗ ហើយលោកក៏បានព្យាយាមអភិវឌ្ឍបន្ថែមទាំងរូបរាង និងគុណភាពទូដែលអាចផ្ដល់លទ្ធភាពញាស់បានច្រើន។
ទូភ្ញាស់នេះទាំងរូបរាង និងគុណភាពមិនចាញ់ផលិតផលនាំចូលទេ ដោយលោកបានច្នៃជាប្រព័ន្ធស្វ័យប្រវត្តិក្នុងការបង្វិលកញ្ច្រែង បាញ់ទឹក និងបឺតកម្ដៅចេញពេលក្ដៅជ្រុលជាដើម។ អតិថិជនរបស់លោកតែងនិយមទិញប្រភេទទូតូចដែលមានទំហំសមល្មមអាចផ្ទុកពងបាន144គ្រាប់ និងមានតម្លៃ ត្រឹម150ដុល្លារ។
ចុងក្រោយ លោក អេង រស់ ក៏បានថ្លែងគំណរគុណដល់អតិថិជនទាំងអស់ដែលបានគាំទ្រទូភ្ញាស់របស់លោកជាបន្តបន្ទាប់មកនេះ ហើយលោកក៏មានបំណងចង់ពង្រីកអាជីវកម្មមួយនេះឲ្យបានកាន់តែធំជាងនេះផងដែរ ដើម្បីអាចបំពេញតម្រូវការរបស់កសិករដែលប្រកបរបរភ្ញាស់ពងមាន់ ពងទាកាន់តែច្រើនតាមការចង់បាន៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិនចំណាយ ៦៥ ពាន់លានដុល្លារ ពង្រីកបណ្តាញផ្លូវដែកជាតិ ក្នុង ៧ ខែដំបូងឆ្នាំនេះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/08/2026
ប្រទេសចិនបានបង្កើនការវិនិយោគលើការពង្រីកបណ្តាញផ្លូវដែកជាតិរបស់ខ្លួន ដោយចំណាយប្រមាណ ៤៤០,៦ ពាន់លានយ័ន ឬប្រហែល ៦៥ ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៧ ខែដំបូងឆ្នាំ ២០២៦ ស្របពេលដែលទីក្រុងប៉េកាំងបន្តផ្តោតលើការតភ្ជាប់ទីក្រុង និងសមាហរណកម្មសេដ្ឋកិច្ចតំបន់

គ្រឹះស្ថាន ខេមា រៀបចំកម្មវិធីជំរុញការដាំដើមឈើហូបផ្លែនៅតាមសហគមន៍
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/08/2026
គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត បានរៀបចំសកម្មភាពដាំដើមឈើប្រណីត ចែកកូនឈើហូបផ្លែចំនួន ២០០ដើម និងលើកកម្ពស់អនាម័យ នៅសាលាបឋមសិក្សា មង្គលបូរី នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ដើម្បីអបអរខួបអនុស្សាវរីយ៍ ១៦ឆ្នាំ នៃគ្រឹះស្ថាន ខេមា

កម្ពុជា-ចិន ដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូដ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 18/08/2026
ក្នុងគោលបំណងសម្រួលដល់ការទូទាត់របស់ជនជាតិចិននៅកម្ពុជា និងដើម្បីទាក់ទាញទេសចរចិនមកកម្ពុជាកាន់តែច្រើន ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូដ

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 17/08/2026
រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content