របរដាំឈូកយកមើមថ្មី ងាយស្រួល និងមានទីផ្សារខ្ពស់

ត្បិតជាសិក្ខាកាមធ្លាប់ទៅធ្វើការនៅប្រទេសជប៉ុនក៏ពិតមែន យុវជនខ្មែរមួយរូបបានខិតខំក្រេបយកចំណេះដឹង បច្ចេកទេសក្នុងការដាំមើមឈូកនៅប្រទេសជប៉ុន និងពាំនាំជំនាញទាំងនោះមកអនុវត្តផ្ទាល់នៅប្រទេសកំណើតវិញ ដែលជាកសិដ្ឋានថ្មីមួយមានដាំឈូកយកមើមជាមួយនឹងការទទួលបានលទ្ធលជោគជ័យ ហើយទិន្នផលក៏មានទីផ្សារខ្ពស់។

 លោក ឡុង គន្ធា ម្ចាស់កសិដ្ឋានមើមឈូក ខេ ធី ស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែង បានមានប្រសាសន៍ឱ្យដឹងថា៖

«យើងសម្រេចចិត្តដាំមើមឈូកនេះដោយសារតែយើងមើលឃើញពីអត្ថប្រយោជន៍ និងទីផ្សាររបស់វា ហើយយើងក៏បានចាប់អារម្មណ៍សិក្សាពីប្រភេទពូជរបស់ឈូកដែលមានមើម និងអាចដាំនៅប្រទេសយើងបាន»។

លោកបន្តថា កាលដើមឡើយលោកជាអ្នកធ្វើការនៅប្រទេសជប៉ុនប្រមាណ ៧ឆ្នាំដែលលោកចាប់យកជំនាញដាំឈូកនេះតែមួយមុខប៉ុណ្ណោះ ហើយនេះជាឱកាសមួយកំឡុងពេលធ្វើការក៏ដូចជារៀនជំនាញពីប្រទេសជប៉ុន ដើម្បីអាចយកមកអនុវត្តបាននៅពេលត្រឡប់មកស្រុកខ្មែរវិញ ហើយក្នុងការត្រៀមខ្លួន លោកបានត្រៀមច្រើនដំណាក់ ទាំងការដាំដុះ ការថែទាំ ការវេចខ្ចប់ ពោលគឺត្រូវព្យាយាមរៀនសូត្រ និងមើលឃើញពីឱកាសទីផ្សារ និងឆ្លៀតពេលសួរពីអ្នកជំនាញ សិក្សា និងស្រាវជ្រាវបន្ថែមផងដែរ។

សម្រាប់ការការសិក្សា លោកបន្ថែមថា គឺចំណាយពេលប្រមាណ ២ឆ្នាំ ដោយបានឆ្លងកាត់ការបរាជ័យផង ទើបអាចបន្តការដាំជោគជ័យដូចបច្ចុប្បន្ន។ ចំណែកពូជវិញ ដំបូងឡើយជាពូជរបស់ជប៉ុនផ្ទាល់ តែក៏អាចធ្វើការបង្កាត់តាមបច្ចេកទេសឱ្យស័ក្ដិសមនឹងអាកាសធាតុនៅស្រុកខ្មែរបានផងដែរ។

បច្ចុប្បន្ន កសិដ្ឋានេះអាចប្រមូលផលបានប្រមាណ ៥០-១០០គីឡូក្រាមតាមការកុម្ម៉ង់ ដែលភាគច្រើនគេទិញទៅសាកល្បងទទួលទានសិន និងមានអាជីវករផ្សេងៗទិញយកទៅលក់បន្ត ក៏ដូចជាដាក់លក់តាមម៉ាត (mart) ថែមទៀតផង។ រីឯតម្លៃមើមឈូកគឺ អាចលក់បានប្រមាណ ១ម៉ឺនរៀលក្នុងមួយគីឡូក្រាម ហើយមើមឈូកពីកសិដ្ឋាននេះទាល់តែមានការកម្ម៉ង់ទើបដកភ្លាមៗ ទើបលាងសម្អាត កាត់ និងវេចខ្ចប់។

អ្វីដែលកាន់តែពិសេស អាកាសធាតុនៅប្រទេសកម្ពុជាអំណោយផលដល់ការដាំឈូកដែលគេអាចដាំបានគ្រប់រដូវ ឱ្យតែមានទឹកគ្រប់គ្រាន់ ហើយគុណភាពរបស់មើមឈូកក៏មានរសជាតិផ្អែមជាង និងចម្អិនឆាប់ចេញជាតិជាងមើមឈូកនៅប្រទេសជប៉ុនថែមទៀតផង ដែលគេអាចច្នៃចម្អិនបានច្រើនមុខ អាចយកទៅក្រឡុកធ្វើជាភេសជ្ជៈក៏បាន និងធ្វើជាអាហារបំប៉នគឺកាន់តែពិសេស។

ពាក់ព័ន្ធនឹងបច្ចេកទេសដាំដុះ លោក គន្ធា រៀបរាប់ថា អ្នកដាំត្រូវការទីតាំងដែលមានសណ្ឋានដីជាប្រភេទដីល្បាប់ មានប្រភពទឹកគ្រប់គ្រាន់ ចៀសវាងដីគ្រួសដែលអាចប៉ះពាល់ដល់សោភ័ណភាពមើម។ ក្រៅពីនេះគេក៏ត្រូវការការថែទាំ ដកស្មៅ និងបន្ថែមជីធម្មជាតិដើម្បីឱ្យដីផុសល្អ មើមឈូកក៏លូតលាស់បានល្អ។

ចំពោះដើមទុនវិញ ម្ចាស់កសិដ្ឋានរូបនេះបញ្ជាក់ថា ផ្ទៃដី១ហិកតា គេអាចចំណាយក្នុងការរៀបចំដីប្រហែលនឹងធ្វើស្រែដែរ តែអ្វីដែលចំណាយអស់ច្រើនគឺពូជ ដែលត្រូវចំណាយខ្ទង់១ម៉ឺនដុល្លារ តែការដាំឈូកយកមើមនេះប្រើរយៈពេលត្រឹម ៣ខែ គឺអាចប្រមូលផលបាន ១០-១៥តោនយ៉ាងតិចក្នុងមួយរដូវ ហើយការទិញពូជគឺត្រូវទិញតែម្ដង លុះពេលក្រោយគេក៏អាចយកមើមមកដាំបន្តទៀតបាន។

ចុងក្រោយ លោក ឡុង គន្ធា សូមលើកទឹកចិត្តដល់កសិករដែលចង់ដាំឈូកយកមើមនេះគឺអាចសាកល្បងដាំបាន ដែលការងារនេះមិនសូវហត់ប៉ុន្មានទេ ក៏មិនត្រូវប្រើកម្លាំងពលកម្មច្រើន ព្រោះយើងធ្វើតាមបច្ចេកទេសដែលមានស្រាប់ ហើយអ្វីដែលគួរយកចិត្តទុកដាក់គឺការផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ