ក្រុមហ៊ុនអចលនទ្រព្យធំទីពីររបស់ចិន Evergrande ធ្លាក់ចុះភាគហ៊ុនជាង ៨០ ភាគរយ

បរទេស ៖ យោងតាមប្រភពព័ត៌មានពី CNN បានរាយការណ៍ថា ភាគហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យធំទីពីររបស់ចិន Evergrande ធ្លាក់ចុះជាង ៨០ ភាគរយហើយនាពេលថ្មីៗនេះ។

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្រុមហ៊ុនបានបង្ហើបពីការខាតបង់ចំនួន ៣៣ ពាន់លានយ័ន ឬ ប្រមាណ ៤,៥ ពាន់លានដុល្លារ សម្រាប់រយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ខណៈដែល Country Garden ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតទីមួយរបស់ចិនបានខាតបង់រហូតដល់ទៅ ៧,៦ ពាន់លានដុល្លារអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះ នៅឆ្នាំ២០២១ ក្រុមហ៊ុន Evergrande បានខាតបង់ ៤៧៦ ពាន់លានយ័ន (៦៦,៣៦ ពាន់លានដុល្លារ) និងឆ្នាំ២០២២ ខ្លួនបានខាតបង់ចំនួន ១០៥,៩ ពាន់លានយ័ន (១៤,៧៦ ពាន់លានដុល្លារ) ។

លើសពីនេះ Evergrande បានលើកឡើងថា ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនកំពុងចាត់វិធានការជាច្រើន ដើម្បីពង្រឹងស្ថានភាពហិរញ្ញវត្ថុ។ Evergrande បានបន្ថែមថា ប្រាក់ចំណូលរបស់ខ្លួនសម្រាប់រយៈពេល ៦ ខែដំបូងនៃឆ្នាំនេះបានកើនឡើង ៤៤ ភាគរយ ឬ ១២៨,២ ពាន់លានយ័ន (១៧,៥ ពាន់លានដុល្លារ) បើធៀបនឹងឆ្នាំមុន។ ទោះជាយ៉ាងណាក្តី ស្តុកសាច់ប្រាក់របស់ក្រុមហ៊ុននេះធ្លាក់ចុះ ៦,៣ ភាគរយ ខណៈដែលភាគហ៊ុន Evergrande ត្រូវបានផ្អាកពីទីផ្សារជួញដូរភាគហ៊ុនតាំងពីខែមីនាឆ្នាំមុននោះម្ល៉េះ។

គួរឲ្យបញ្ជាក់ផងដែរថា ក្រុមហ៊ុនអចលនទ្រព្យ Evergrande ដែលធ្លាប់ជាក្រុមហ៊ុនអភិវឌ្ឍន៍លក់ដាច់បំផុតទីពីររបស់ចិន បានជំពាក់បំណុលច្រើនជាង ៣០០ ពាន់លានដុល្លារ ខណៈដែលក្រុមហ៊ុននេះខំប្រឹងពង្រីកខ្លួនយ៉ាងខ្លាំងក្លាដើម្បីក្លាយជាក្រុមហ៊ុនដ៏ធំបំផុតរបស់ប្រទេស។ កាលពីឆ្នាំ២០២១ ក្រុមហ៊ុនបានខកខានក្នុងការបង់ការប្រាក់លើប្រាក់កម្ចីអន្តរជាតិប្រហែល ១,២ ពាន់លានដុល្លារ។ ឥឡូវនេះ Evergrande កំពុងក្លាយជាចំណុចកណ្តាលនៃវិបត្តិទីផ្សារអចលនទ្រព្យ ដែលគំរាមកំហែងដល់សេដ្ឋកិច្ចប្រទេសធំទីពីររបស់ពិភពលោក។  

កាលពីដើមខែកន្លងទៅនេះ ក្រុមហ៊ុន Evergrande Group បានដាក់ឯកសារសុំកិច្ចការពារការក្ស័យធននៅក្រោមជំពូកទី១៥ នៅតុលាការទីក្រុងញូវយ៉ក ដើម្បីការពារទ្រព្យសម្បត្តិរបស់ខ្លួននៅអាមេរិក​ រួមជាមួយក្រុមហ៊ុនបរទេសដែលជាដៃគូរ ខណៈដែលក្រុមហ៊ុននេះធ្វើកិច្ចព្រមព្រៀងតម្លៃរាប់ពាន់លានដុល្លារជាមួយម្ចាស់បំណុល បន្ទាប់ពីខកខានក្នុងការសងបំណុល។ ស្របពេលនេះដែរ បញ្ហាហិរញ្ញវត្ថុរបស់ Evergrande កំពុងរង្គោះរង្គើរក្នុងឧស្សាហកម្មអចលនទ្រព្យចិន ដោយមានអ្នកអភិវឌ្ឍន៍ជាបន្តបន្ទាប់ទៀតកំពុងជំពាក់បំណុលបរទេសដូចគ្នា និងបានចាកចេញពីគម្រោង​សាងសង់មិនទាន់រួចរាល់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក​ត្រៀម​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​​រុញ​ឱ្យ​ជម្លោះ​ឈាន​ដល់​ដំណាក់កាល​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

​ប្រធាន​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាម៉េរិក​ ​លោក​ ​Mike ​Johnson ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​តេហេរ៉ង់ ​កំពុង​ឈានចូល​ដំណាក់កាល​ថ្មី ​ដោយ​អាម៉េរិក​ផ្តោត​លើ​ការ​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​ ​និង​ការ​អនុវត្ត​ទណ្ឌកម្ម​ ​ខណៈ​លោក​បន្ត​បង្ហាញ​ការ​មិន​ទុកចិត្ត​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់

របាយការណ៍​ ​CDRI​៖​ ​កម្ពុជា​ត្រូវ​ពន្លឿន​ការ​ពង្រឹង​សន្តិសុខ​ថាមពល​ ​ខណៈ​ទីផ្សារ​ថាមពល​សកលរង​ការ​រំខាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ការ​ពឹងផ្អែក​របស់​កម្ពុជា​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ​ ​និង​ជី ​បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រឈម​នឹង​ការ​រំខាន​ការ​ផ្គត់ផ្គង់​ថាមពល​សកល ​និង​បង្កើន​តម្រូវការ​ឱ្យ​មាន​វិធានការ​ការពារ​គ្រួសារ​ងាយ​រងគ្រោះ ​ព្រមទាំង​ការ​កសាង​ភាព​ធន់​សេដ្ឋកិច្ច​រយៈពេល​វែង

សិង្ហបុរី​ត្រៀម​ទទួល​តួនាទី​ប្រធាន​អាស៊ាន​ឆ្នាំ​ ​២០២៧​ ​កំណត់​យក​សាមគ្គី​ភាព​ជា​ការងារ​ចម្បង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

សិង្ហបុរី​នឹង​ទទួល​តួនាទី​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ពី​ហ្វីលីពីន​នៅ​ថ្ងៃ​ទី​១ ​ខែ​មករា​ ​ឆ្នាំ​២០២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ភាព​ជា​ស្នូល និង​សាមគ្គី​ភាព​របស់​អាស៊ាន ​ព្រមទាំង​ជំរុញ​សមាហរណកម្ម​ក្នុង​តំបន់​ ​ស្រប​ពេល​បរិយាកាស​ពិភពលោក​កាន់តែ​មាន​ការ​ប្រកួតប្រជែង ​និង​អស្ថិរ​ភាព

សាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពធានាឥណទានដល់ជាង ៦០០ លានដុល្លារ ពង្រឹងភាពធន់នៃសហគ្រាសក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

គិតត្រឹមចុងខែកក្កដាឆ្នាំ២០២៦ សាជីវកម្មធានាឥណទានកម្ពុជាបានសម្រេចការធានាឥណទានជូនដល់សហគ្រាស និងម្ចាស់អាជីវកម្មសរុបចំនួន ១០.២៨៩ គណនី មានទំហំឥណទានសរុបជាង ៦០០លានដុល្លារ

រយៈពេល ៣ឆ្នាំ កម្ពុជា​ទទួលបានគម្រោងវិនិយោគសរុប​ចំនួន​ជាង​ ១៤៩០​គម្រោង ​ក្នុង​ទំហំទុនវិនិយោគជិត ​២៦​ពាន់លានដុល្លារ​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

ចាប់តាំងពីការកកើតរាជរដ្ឋាភិបាល​ក្នុងអាណត្តិ​ទី៧ រហូតដល់​ដំណាច់ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ទទួលបានគម្រោ​ងវិនិយោគចុះបញ្ជីសរុបចំនួន ១ ៤៩៣​គម្រោង ជាមួយនឹងដើមទុនសរុបចំនួនជិត ​២៦​ពាន់​លានដុល្លារ​អាម៉េរិក

៣ឆ្នាំ នៃអាណត្តិ​សម្ដេចធិបតី យុវជនក្រក្រី និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

រយៈពេល ៣ឆ្នាំ នៃអាណត្តិ​សម្ដេចធិបតី យុវជនក្រក្រី និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ បង្កើនប្រាក់ចំណូល

ជប៉ុន កំពុងខ្វះខាតធនធានរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីចិនរឹតបន្តឹងលើការនាំចេញពីប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

បណ្តាក្រុមហ៊ុនជប៉ុនជាច្រើនកំពុងប្រឈមមុខនឹងកង្វះខាតរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ ដែលនឹងបន្តអូសបន្លាយយ៉ាងហោចណាស់រហូតដល់ឆ្នាំ២០២៧ ដោយសារតែចិនរឹតបន្តឹងលើការនាំចេញ

តម្លៃមាសបន្តកើនឡើងដល់ ៤ ៥១៤ ដុល្លារក្នុងមួយអោន ឬ ៥ ៤៤០ ដុល្លារក្នុងមួយតម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

តម្លៃ​មាស​បាន​បន្ត​កើនឡើង​សម្រាប់​សប្តាហ៍​ទី ​៣ ​ជាប់​ៗ​គ្នា​ ​ដោយ​សារ​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ប្រាក់​ដុល្លារ​អាម៉េរិក​ ​និង​ការ​ធ្លាក់ចុះ​នៃ​អត្រា​ផល​តប​ស្នង​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាម៉េរិក​ ​ខណៈ​ក្រសួង​រតនាគារ​អាម៉េរិក​បង្កើន​ការ​ទិញ​ប័ណ្ណ​បំណុល​រយៈពេល​វែង​ត្រឡប់​ចូល​វិញ

បើកចំហជើងមេឃ ! ការលើកលែងទិដ្ឋាការ ជាសំណើយុទ្ធសាស្ត្រគន្លឹះថ្មី ជួយជំរុញទេសចរណ៍ និងអាកាសចរណ៍កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

បើកចំហជើងមេឃ ! ក្រសួងទេសចរណ៍ រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន កំពុងបើកកិច្ចពិភាក្សា និងស្វែងរកវិធានការគន្លឹះលើការលើកលែងទិដ្ឋាការសម្រាប់ទីផ្សារទេសចរណ៍សក្តានុពល

កម្មវិធី​ ​«​Race Across the ​World​»​ ​ជ្រើសរើស​កម្ពុជា​ ​បង្ហាញ​សម្រស់ ​និង​បេតិកភណ្ឌ​ទៅកាន់​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

​កម្ម​វិធី​ ​«​Race Across the ​World​» ​បាន​ជ្រើសរើស​ប្រទេស​កម្ពុជា ជា​គោលដៅ​មួយ​ក្នុង​ដំណើរការ​ប្រកួត ​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ ​ជា​ឱកាស​ដ៏​មាន​តម្លៃ​សម្រាប់​បង្ហាញ​សម្រស់​ ​បេតិកភណ្ឌ​ ​វប្បធម៌ ​និង​ភាព​កក់ក្តៅ​របស់​ប្រជាជន​កម្ពុជា​ ​ទៅកាន់​ទស្សនិកជន​ជុំវិញ​ពិភពលោក​