អ្នកជំនាញអាជីវកម្មល្បីៗវ័យក្មេងក្នុងស្រុក ចែករំលែកចំណេះដឹង គំនិតថ្មី និងការបង្កើតម៉ាកយីហោខ្មែរឱ្យរឹងមាំ

ភ្នំពេញ៖ អ្នកជំនាញអាជីវកម្មល្បីៗក្នុងស្រុកជាច្រើននាក់ ដែលភាគច្រើនមាននាទីជាអគ្គនាយកប្រតិបត្តិ និងជាជនជាតិខ្មែរល្បីៗវ័យក្មេង រួមមានដូចជា អគ្គនាយកប្រតិបត្តិ (CEO) កាហ្វេប្រោន (Brown Coffee and Bakery), អគ្គនាយកក្រុមហ៊ុន ខយតេ កម្ពុជា (KOI Thé Cambodia) , សហស្ថាបនិក CO – Creative Corners និង On Mart Cambodia , ស្ថាបនិក ក្រុមហ៊ុន HCST Investment Co., Ltd. រួមទាំងអ្នកថតរូបដ៏ទាក់ទាញ និងបង្កើតវីដេអូប្រកបដោយគំនិតច្នៃប្រឌិត និងជា Vlogger បានមកចែករំលែកចំណេះដឹងទាក់ទងការចាប់ផ្តើមអាជីវកម្មលើកដំបូង និងការកសាងម៉ាកយីហោឱ្យរឹងមាំ ព្រមទាំងបទពិសោធន៍ជោគជ័យ និងបរាជ័យដល់យុវជនខ្មែរ ក្នុងវេទិកា Proudly-ខ្មែរ ដែលរៀបចំដោយ AIESEC សាខាវត្តភ្នំ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នៅ Factory  រាជធានីភ្នំពេញ។

សូមជម្រាបថា វេទិកា Proudly-ខ្មែរ គឺជាកម្មវិធីសិក្ខាសាលាពេញមួយថ្ងៃ និងជាការតាំងពិព័រណ៍ផលិតផលខ្មែរ ដែលផ្សារភ្ជាប់យុវជនកម្ពុជា ជាមួយម្ចាស់អាជីវកម្ម និងម៉ាកយីហោ​(Brand) ក្នុងស្រុកនានា។ តាមរយៈវេទិកានេះ មានគោលបំណងជំរុញ និងលើកទឹកចិត្តយុវជនកម្ពុជាស្វែងយល់ពីពិភពអាជីវកម្ម និងឱកាសទីផ្សារក្នុងស្រុក បង្កើនទំនុកចិត្តចំពោះផលិតផល និងម៉ាកសញ្ញារបស់ខ្មែរ ផ្តល់ចំណេះដឹង និងបទពិសោធន៍ការងារជាក់ស្តែងពីស្ថាបនិក និងសហគ្រិនខ្មែរល្បីៗ ក៏ដូចជាបង្កើតឱកាសសម្រាប់កសាងម៉ាកសញ្ញា (Brand) ក្នុងស្រុក បង្ហាញផលិតផល និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់វ័យក្មេង។

អ្នកចូលរួមនឹងទទួលបានបទពិសោធន៍ពិត រៀនសូត្រដោយផ្ទាល់ពីម្ចាស់អាជីវកម្មខ្មែរពីរបៀបចាប់ផ្តើម និងការពង្រីកអាជីវកម្ម ,យល់ដឹងពីទីផ្សារ យល់ដឹងកាន់តែច្បាស់អំពីឱកាសល្អៗនៅក្នុងទីផ្សារប្រទេសកម្ពុជា,បង្កើនទំនុកចិត្ត មានភាពក្លាហានក្នុងការសាកល្បងបង្កើតអាជីវកម្ម ឬអភិវឌ្ឍគំនិតច្នៃប្រឌិតផ្ទាល់ខ្លួន​ ​ស្គាល់ពីផលិតផលខ្មែរ បង្កើនការយល់ដឹង និងក្លាយជាចំណែកមួយក្នុងការគាំទ្រផលិតផលដែលផលិតឡើងដោយកូនខ្មែរ។

លោក ប្រុក សុខម៉ារាឌី ប្រធានសាខានៃសមាគមនិស្សិតវិទ្យាសាស្ត្រសេដ្ឋកិច្ច និងពាណិជ្ជសាស្ត្រអន្តរជា​តិ សាខាវត្តភ្នំ ដែលហៅកាត់ថា ” AIESEC in Wat Phnom” បានបញ្ជាក់ថា Proudly- ខ្មែរ នឹងក្លាយទៅជាថ្នាលមួយយ៉ាងសំខាន់ក្នុងការបង្កើតឱកាសដល់យុវជនបានរៀនសូត្របន្ថែម ក៏ដូចជាបង្កើតទំនាក់ទំនងជាមួ​យ​សហគ្រិន ព្រមទាំងអ្នកដឹកនាំអាជីវកម្មជាច្រើនរូបដែលពោរពេញទៅដោយបទពិសោធន៏ផ្សេងៗគ្នា។

លោក សេង ម៉ាកូឡែន អនុប្រធានផ្នែកនវានុវត្តន៍ និងអភិវឌ្ឍអាជីវកម្ម AIESEC បានលើកឡើងផងដែរថា ៖ វេទិកានេះ នឹងផ្តល់នូវចំណេះដឹង និងទទួលបានបទពិសោធពីអ្នកជំនាញដែលធ្លាប់ឆ្លងកាត់ ជួយបំផុសគំនិត និងទស្សនវិស័យថ្មីៗដែលអាចជំរុញឱ្យអ្នកទាំងអស់គ្នាកាន់តែមានមោទនភាពចំពោះអ្វីដែលជា «ខ្មែរ» និងរួមគ្នាបន្តលើកស្ទួយសក្តានុពលរបស់កម្ពុជាទៅកាន់ពិភពលោក។

ដោយឡែក លោក លីវ ឈួង សហស្ថាបនិក និងជាអគ្គនាយក Brown Coffee and Bakery នៅក្នុងឱកាសនៃការចែករំលែកចំណេះដឹងផ្នែកអាជីវកម្មទៅកាន់យុវជន ក៏បានបង្ហាញពីការតម្រង់ទិសក្នុងបរិបទអាជីវកម្មដែលកំពុងវិវត្ត ក៏ដូចជាការបោះជំហានទៅមុខក្នុងអាជីវកម្មប្រកបដោយទំនុកចិត្ត ភាពធន់ និងការរៀនសូត្រឥតឈប់ឈរផងដែរ។

លោកបានផ្តល់ជាទស្សនទានមួយថា ៖

«មួយជំហានដើរ មួយជំហានរៀន ….ហើយមេរៀនបរាជ័យ គឺជាមេរៀនដែលមានតម្លៃបំផុត និងត្រូវចងចាំ»។

លោក អ៊ឺ តិច សហស្ថាបនិក CO – Creative Corners និងOn Mart Cambodia បានចែករំលែកអំពីជំហានដំបូងក្នុងការចាប់ផ្តើមអាជីវកម្ម និងបទពិសោធន៍បរាជ័យ ដែលជាចំណុចផ្តើមឆ្ពោះទៅភាពជោគេជ័យ។លោកបានបញ្ជាក់ថា៖ «ការចាប់ផ្តើមអាជីវកម្មដំបូង ផ្អែកលើគ្រឹះចំនួន៥ ៖១-ចំណេះដឹង ២-ជំនាញ ៣-បណ្តាញ ៤-ធនធាន ទី៥- ក្រេឌីត/ កេរ្ត៍ឈ្មោះ »

លោក ឆេង សុភ័ក្រ (រៀនថត – Rean Thort) ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈស្នាដៃរូបថតដ៏ទាក់ទាញ ការបង្កើតវីដេអូប្រកបដោយគំនិតច្នៃប្រឌិត និងការនិទានរឿងដ៏មានអត្ថន័យបានលើកឡើងថា ក្នុងនាមជា Vlogger និងជាពិធីករកម្មវិធីផតខាស (Podcast host) មួយរូប «រៀនថត» បានបង្កើតឥទ្ធិពលយ៉ាងខ្លាំងក្នុងការជំរុញទឹកចិត្តអ្នកទស្សនា តាមរយៈការលើកកម្ពស់វប្បធម៌ខ្មែរ ភាពច្នៃប្រឌិត របៀបរស់នៅ និងដំណើរការអភិវឌ្ឍខ្លួន។

ក្រោមប្រធានបទ«គាំទ្រកម្ពុជា រួមគ្នាធ្វើឱ្យកម្ពុជារីកចម្រើន» លោក ឆេង សុភ័ក្រ បានលើកឡើងពីសារៈសំខាន់នៃទំនុកចិត្តរបស់អតិថិជន និងការគាំទ្រពីសហគមន៍ ក្នុងការកសាងម៉ាកសញ្ញា (Brand) មួយដែលមានអត្ថន័យ និងនិរន្តរភាព។ លោកក៏បានចែករំលែកពីទស្សនវិស័យអំពីរបៀបដែលទទួលបានការគាំទ្រពីមហាជន ក្លាយជាកម្លាំងចលករដ៏មានថាមពល បំផុសគំនិតដល់អ្នកបង្កើតមាតិកា (Content Creators) និងអាជីវកម្មដទៃទៀត ឱ្យបន្តបង្កើតផលិតផលថ្មី និងភាពវិជ្ជមានដល់សង្គម។

លោកបានលើកឡើងថា៖

« ការគាំទ្រអាជីវកម្មក្នុងស្រុក មិនមែនគ្រាន់តែជាការទិញផលិតផលនោះទេ ប៉ុន្តែវាគឺជាការចូលរួមចំណែកជួយឱ្យប្រទេសកម្ពុជា រីកចម្រើនទៅមុខជាមួយគ្នា»។

កញ្ញា សឿន សុទ្ធនីតា សហស្ថាបនិក សមាជិកក្រុមប្រឹក្សាភិបាល និងជាប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុន HCST Investment Co., Ltd. បានលើកឡើងថា៖ ការប្តេជ្ញាចិត្តខ្ពស់លើការច្នៃប្រឌិតថ្មី និរន្តរភាព និងការរីកចម្រើនប្រកបដោយបរិយាបន្ន កំពុងដឹកនាំក្រុមហ៊ុន HCST ឆ្ពោះទៅរកការក្លាយជាក្រុមហ៊ុនគំរូឈានមុខគេនៅក្នុងឧស្សាហកម្មស្វាយចន្ទីរបស់ប្រទេសកម្ពុជា។ ការសម្រេចបាននូវគោលដៅនេះ គឺតាមរយៈការកសាងខ្សែច្រវាក់តម្លៃលំដាប់ថ្នាក់ខ្ពស់ (Premium) និងមិនបំផ្លាញព្រៃឈើ ដែលជួយលើកកម្ពស់ជីវភាពសហគមន៍ជនបទ ព្រមទាំងពង្រឹងជំហររបស់កម្ពុជា នៅក្នុងទីផ្សារកសិ-ចំណីអាហារសកលលោក។

ក្រោមប្រធានបទ«ការបង្កើតតម្លៃលើសពីតម្លៃ៖ យុទ្ធសាស្ត្រកសាងម៉ាកសញ្ញាក្នុងទីផ្សារលំដាប់ខ្ពស់»កញ្ញា បានលើកឡើងថា៖

«ម៉ាកសញ្ញា (Brand)រឹងមាំ មិនមែនផ្អែកលើការប្រកួតប្រជែងតម្លៃនោះទេ ប៉ុន្តែគឺផ្អែកលើភាពត្រឹមត្រូវច្បាស់លាស់ គោលបំណងពិតប្រាកដ គុណភាព និងការផ្តល់បទពិសោធន៍ដ៏មានន័យជូនដល់អតិថិជន»៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 31/08/2026

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​


Leave a Reply

Your email address will not be published.Required fields are marked *