ភ្នំពេញ ៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូននាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ បានបន្ថែមការងារបច្ចេកវិទ្យាព័ត៌មានដែលជាទិសដៅថ្មីជំរុញការរៀបចំបដិវត្តឌីជីថលក្នុងវិស័យសាធារណការ ដឹកជញ្ជូន ដើម្បីមានភាពងាយស្រួលសម្រាប់តាមដាន និងបង្កើនការចូលរួមពីប្រជាពលរដ្ឋក្នុងការអនុវត្តច្បាប់ចរាចរណ៍។

ទិសដៅការងារជាបន្តរបស់ក្រសួងសាធារណៈការ នឹងផ្ដោតសំខាន់លើការប្រើប្រាស់បណ្ដាញសង្គម Telegram និងកម្មវិធីស្មាតហ្វូន App ដើម្បីគាំទ្រការអនុវត្តច្បាប់ចរាចរណ៍តាមរយៈការគ្រប់គ្រងការបើកបរលើសល្បឿនកម្រិតកំណត់ ការចូលរួមអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចតាមគន្លងប្រក្រតីភាពថ្មី ការពង្រឹងគុណភាពមន្រ្តីការងារ ត្រួតពិនិត្យយានយន្តលើសទម្ងន់កម្រិតកំណត់ និងត្រួតពិនិត្យយានដ្ឋានកែច្នៃនិងដំឡើងយានយន្ត។

លើសពីនេះផងដែរ ក្រសួងក៏មាននូវការជំរុញឲ្យមានការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនីដែលជាផែនការទប់ទល់ការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាការជំរុញបន្ថែមយុទ្ធនាការផ្សព្វផ្សាយនិងបណ្តុះបណ្តាលនៅតាមមន្ទីររាជធានី-ខេត្តនូវកម្មវិធីស្មាតហ្វូន App សម្រាប់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការជួសជុលនិងថែទាំផ្លូវថ្នល់ផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍សង្កត់ធ្ងន់ទៅលើទិសដៅការងារ និងពង្រីកបន្ថែមយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព ទិវាជាតិសុវត្ថិភាពចរាចរណ៍ និងទិវាជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍។
ឯកឧត្តមបន្តថា ក្រសួងត្រូវតែបន្តជំរុញការគ្រប់គ្រងថែរក្សាដីចំណីថ្នល់ និងរៀបចំការគ្រប់គ្រងដីចំណីថ្នល់តាមប្រព័ន្ធព័ត៌មានវិទ្យា បន្តចរចានិងជំរុញផ្នែកឯកជនលើការវិនិយោគមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ និងក្រុងព្រះសីហនុ និងតំបន់សំខាន់ផ្សេងទៀត (ពិសេសតំបន់ច្រកទ្វារព្រំដែន) ដោយផ្អែកលើគោលការណ៍កសាងប្រតិបត្តិផ្ទេរ (BOT)។ គួរបញ្ជាក់ថា គិតមកទល់ពេលនេះ បណ្តាញផ្លូវជាតិ និងផ្លូវជនបទបានស្ថាបនាដោយចាក់កៅស៊ូ និងបេតុងរួចរាល់សរុបប្រមាណជាង ១៥ ០០០គីឡូម៉ែត្រ ហើយបាន និងកំពុងលើកកម្រិតគុណភាពពីកៅស៊ូពីរស្រទាប់(DBST) ទៅបេតុងកៅស៊ូ (AC) និងពង្រីកពី២គន្លង ទៅ៤គន្លង នៅតាមខ្សែផ្លូវអាទិភាពមួយចំនួន។ ដោយឡែកកំណើនរថយន្ត និងទោចក្រយានយន្តដែលចរាចរណ៍នៅតាមដងផ្លូវនាពេលបច្ចុប្បន្ន ធៀបនឹងឆ្នាំ១៩៩៨ ចំនួនរថយន្តមានការកើនឡើងប្រមាណពី ៦,៥ម៉ឺនគ្រឿង រហូតដល់ ៩២ម៉ឺនគ្រឿង រីឯចំនួនទោចក្រយានយន្តវិញ កើនឡើងប្រមាណពី ២០ម៉ឺនគ្រឿង រហូតដល់ ៥,២លានគ្រឿង៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/08/2026
NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content