ជប៉ុន ៖ មនុស្សជាច្រើនប្រហែលជាធ្លាប់ស្គាល់ច្បាស់ហើយអំពីប្រភេទត្រីកំពតទឹកប្រៃដែលជាទូទៅហាក់មិនត្រូវបានគេយកមកធ្វើជាអាហារទទួលទាននោះឡើយដោយសារតែសារភាគច្រើនមានជាតិពុលម៉្យាងដែលមានឈ្មោះថា តេត្រូដូវតុកស៊ី (Tetrodotoxine) នៅក្នុងខ្លួនរបស់វា ដែលប៉ះពាល់ខ្លាំងទៅលើប្រព័ន្ធប្រសាទរបស់មនុស្សប្រសិនបើបរិភោគត្រីប្រភេទនេះ។

ត្រីកំពតដែល ដែលជនជាតិជប៉ុនហៅថា Fugu ឬជាភាសាអង់គ្លេស Puffer fish បែរជាត្រូវបានគេនិយមទទួលទានស្ទើរគ្រប់ទីកន្លែងនៅទូទាំងប្រទេសជប៉ុនក្នុងទំហំប្រមាណជា ១០ ០០០តោនជារៀងរាល់ឆ្នាំ ហើយប្រសិនបើនៅរដូវកាលឡើងថ្លៃខ្លាំង ( high season) អាចមានតម្លៃរហូតទៅដល់ ២៦៥ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម។

គេបានដឹងហើយថា Fugu ក៏ជាប្រភេទត្រីទឹកប្រៃដែលមានជាតិពុល និងត្រូវបានហាមឃាត់ដោយរដ្ឋាភិបាលក្នុងការទទួលទាន ចុះហេតុអ្វីបានជាត្រីប្រភេទនេះមានតម្លៃខ្លាំងយ៉ាងនេះ?
ជាទូទៅ នៅក្នុងដែនទឹករបស់ប្រទេសជប៉ុន ប្រភេទត្រីកំពត Fugu នេះ មានរហូតទៅដល់ជាង ១២០អំបូរ ប៉ុន្តែក្នុងនោះមានតែ ២២អំបូរប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឲ្យទទួលទានពីសំណាក់អជ្ញាធរ ហើយក្នុងនោះមានតែអំបូរត្រី Fugu មួយប្រភេទប៉ុណ្ណោះដែលមានតម្លៃថ្លៃជាងគេបំផុត ហើយក៏ជាត្រីដែលមានជាតិពុលខ្លាំងជាងគេបំផុតផងដែរ ( Torafugu ឬ tigher puffer fish )។

ចំពោះប្រភេទត្រី fugu គេអាចស្វែងរកទិញបាននៅស្ទើរគ្រប់ភោជនីយដ្ឋានទូទាំងប្រទេស ប៉ុន្តែបើប្រភេទត្រី torafugu វិញ លុះត្រាណាតែភោជនីយដ្ឋានលំដាប់ប្រណិតទើបមានលក់ ពីព្រោះថាត្រីនេះមានរសជាតិឆ្ងាញ់ជាងគេ មានលក្ខណៈពិសេសខុសគេ ជាពិសេសសន្រាប់ធ្វើជាប្រភេទអាហារបែប sashimi ព្រមទាំងអាចប្រើប្រាស់ធ្វើវត្ថុធាតុដើមក្នុងការផលិតជាស្រាសក្តៅៗដែលមានឈ្មោះថា Hirazake ផងដែរ។
ត្រី fugu គឺជាអាហារប្រពៃណីរបស់ជនជាតិជប៉ុនរាប់រយឆ្នាំមកហើយ ប៉ុន្តែបច្ចុប្បន្នការដឹកជញ្ជូន និងចែកចាយផលិតផលត្រី fugu មានផលលំបាកបន្តិច ពីព្រោះថាប្រសិនពលរដ្ឋនៅតំបន់កណ្តាលដូចជាទីក្រុងតូក្យូចង់ទទួលទាននោះត្រូវចាំបាច់ដឹកជញ្ជូនតាមយន្តហោះពីតំបន់ភាគខាងត្បូងនៃប្រទេសហើយត្រូវឆ្លងកាត់ការដេញថ្លៃមុនពេលវាត្រូវបានយកទៅចែកចាយបន្តតាមភោជនីយដ្ឋាននានា។
កន្លងមកជប៉ុនធ្លាប់ទទួលបានរបាយការណ៍នៃអ្នកស្លាប់ដោយសារទទួលទានត្រី fugu នេះជាច្រើនករណី ប៉ុន្តែក្រោយមកចំនួននេះត្រូវបានកាត់បន្ថយទៅវិញស្ទើរតែតិចជាងមនុស្សដែលស្លាប់ដោយសារទទួលទានអយស្ទ័រទៀតផង។ សម្រាប់បញ្ហាសារជាតិពុលដែលមាននៅក្នុងត្រី fugu បានធ្វើឲ្យរដ្ឋាភិបាលជប៉ុនបង្កើតបានទៅជាអជ្ញាបណ្ណ និងលក្ខខណ្ឌយ៉ាងតឹងរឹងសម្រាប់អ្នកដែលជំនាញធ្វើម្ហូបពីត្រី fugu ដោយទាមទារឲ្យពួកគេឆ្លងកាត់វគ្គហ្វឹកហាត់ និងបទពិសោធជាច្រើនឆ្នាំមុនពេលដែលអាចចាប់ផ្តើមប្រកបការងារ និងអាជីវកម្មអាហារជាមួយនឹងត្រី fugu បាន។ ជាចុងក្រោយមួយកត្តាដ៏សំខាន់មួយទៀតដែលបានធ្វើឲ្យត្រី fugu កាន់តែមានតម្លៃថ្លៃកើនឡើងជារៀងរាល់ឆ្នាំនោះ គឺការនេសាទខុសច្បាប់ដែលធ្វើឲ្យមានការកើនឡើងការផ្គត់ផ្គង់ត្រីលើសពីតម្រូវការ និងកំពុងធ្វើឲ្យមានការគំរាមកំហែងទៅដល់ការផុតពូជរបស់វាផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន Samsung Electronics យកឈ្នះ Micron Technology ជាលើកដំបូងក្នុងការផ្គត់ផ្គង់ឈីបរថយន្តលំដាប់ទី១ របស់ពិភពលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 01/06/2026
Samsung Electronics មានចំណែក ៤០ ភាគរយនៃទីផ្សារឈីបរថយន្តសរុបរបស់ពិភពលោកកាលពី២០២៥ ដែលកើនឡើងពី ៣៥ ភាគរយនៅក្នុងឆ្នាំ ២០២៤រ ចំណែកទីផ្សាររបស់ក្រុមហ៊ុនអាម៉េរិក Micron ធ្លាក់ចុះពី ៤០ ភាគរយទៅ ៣៥ ភាគរយដែលធ្លាក់មកនៅចំណាត់ថ្នាក់ទីពីរ។

វិបត្តិភូមិសាស្ត្រនយោបាយ រុញច្រានការនាំចេញរថយន្តចិនយ៉ាងគំហុកទៅកាន់នូវែលសេឡង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 01/06/2026
ការកើនឡើងយ៉ាងគំហុកដល់ទៅ ៥០ ភាគរយនៃតម្លៃប្រេងសកល ដោយសារជម្លោះដ៏តានតឹងនៅមជ្ឈិមបូព៌ា បានជម្រុញឱ្យមានរលកនៃការនាំចេញរថយន្តពីប្រទេសចិនមកកាន់ប្រទេសនូវែលសេឡង់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមិនធ្លាប់មានពីមុនមក

សហគ្រិនខ្មែរ និងផ្សារអុីអន បញ្ចប់ពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១១
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 01/06/2026
សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន (ខេមបូឌា) បានប្រកាសបិទបញ្ចប់ជុំទី១ នៃពិព័រណ៍ផលិតផលក្នុងស្រុកឆ្នាំ២០២៦ បន្ទាប់ពីបានដំណើរការអស់រយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែឧសភា នៅគ្រប់សាខាទាំងបីនៃផ្សារអុីអន




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content