បទពិសោធគួរឲ្យរៀនសូត្រពី BYD ដែលអាចក្លាយជាអ្នកនាំមុខគេលើបច្ចេកវិទ្យាមធ្យោបាយធ្វើដំណើរថ្មីរបស់ពិភពលោក

បរទេស ៖ រថយន្តអគ្គិសនីត្រូវបានចាត់ទុកថាជាពេលនៃការផ្លាស់ប្តូររបស់ពិភពលោកឆ្ពោះទៅរកវិស័យធ្វើដំណើរដែលមាននិរន្តភាពបំផុតចំពោះភពផែនដីនាពេលអនាគត។

Tesla ដែលធ្លាប់តែជាកំពូលក្រុមហ៊ុន និងក្រុមហ៊ុនដំបូងគេបង្អស់ដែលលេចធ្លោបំផុតសម្រាប់បច្ចេកវិទ្យារថយន្តអគ្គិសនីមិនអាចប្រកែកបានទេ និងត្រូវជួបគូប្រជែងថ្មីៗជាបន្តបន្ទាប់ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះសូម្បីតែនៅអឺរ៉ុប និងទៅដល់អាស៊ី ជាពិសេសក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនដែលមានចំនួនកើនឡើងខ្លាំងជាងគេ។

ចុងក្រោយនេះគ្រប់គ្នាបានដឹងបានឮហើយថាក្រុមហ៊ុនរថយន្តអគ្គិសនីកំពូលរបស់ចិន BYDបានបង្ហាញពិភពលោកថាខ្លួនគឺជាគូប្រជែងទីផ្សាររថយន្តអគ្គិសនីរបស់ពិភពលោករបស់ Tesla ដោយកាលពីឆ្នាំ២០២៣ BYD បានវ៉ាដាច់ Tesla ក្នុងការផលិតរថយន្តអគ្គិសនីបានច្រើនជាងគេបំផុតរបស់ពិភពលោកទោះបីជាជាក់ស្តែង Tesla នៅតែជាក្រុមហ៊ុនអ្នកផលិតរថយន្តអគ្គិសនីសុទ្ធសាធ​ ឬ BEV (Pure Electric Vehicle) នាំមុខគេរបស់ពិភពលោកក្តី ខណៈដែល BYD មានទាំងផលិតរថយន្តអគ្គិសនីកូនកាត់ផងរថយន្តអគ្គិសនីសុទ្ធសាធផងតម្រូវទីផ្សារគ្រប់អតិថិជន។

តើអ្វីជាទិចនិកនិងល្បិចទីផ្សារសំខាន់ៗដែល BYD បានប្រើប្រាស់កន្លងមកដើម្បីអាចក្លាយទៅជាកំពូលក្រុមហ៊ុនរថយន្តអគ្គិសនីទីផ្សាររបស់ពិភពលោក​ ? ខាងក្រោមនេះគឺជាអ្វីដែលយើងគួររៀនសូត្រ និងស្វែងយល់ទាំងអស់គ្នា៖

តាមពិតវាមិនមានអ្វីប្លែក និងមិនគួរឲ្យជឿនោះទេសម្រាប់មូលហេតុសំខាន់ៗដែលនាំឲ្យ BYD ចាប់យកឳកាសដ៏អស្ចារ្យនេះ ប៉ុន្តែក្នុងចំណោមក្រុមហ៊ុនរបស់ចិនទាំងអស់ BYD អាចចាប់ផ្តើមបានលឿនជាងគេនិងខ្លាំងជាងគេ។

ទីមួយ BYD ជាក្រុមហ៊ុនដែលមានផលិតកម្មផលិតគ្រឿងបន្លាស់សំខាន់ៗទាំងអស់របស់រថយន្តផ្ទាល់ខ្លួននៅក្នុងសង្វាក់ប្រតិបត្តិការធំរបស់ខ្លួនចាប់រួមទាំងពីការផលិតថ្មរថយន្តដោយខ្លួនបន្ទះឈីប ឬហៅថា semiconductor ព្រមទាំងគ្រឿងបន្លាស់ផ្សេងទៀតដែលនេះនាំឲ្យតម្លៃថ្លៃដើមនៃការផលិតរថយន្តមានតម្លៃទាបខ្លាំងធៀបទៅនឹង Tesla ។ កត្តាខាងលើបាននាំឲ្យតម្លៃរថយន្តរបស់ BYD ទាំងអស់មានតម្លៃខុសពី Tesla ពី ៥០ ទៅ ៧៥ ភាគរយ ដែលច្បាស់ណាស់វានាំឲ្យ BYD អាចចាប់យកបានទីផ្សារទាបទៅមធ្យម និងប្រណិតបានច្រើនជាងខុសពី Tesla។

មួយវិញទៀត មនុស្សភាគច្រើនក៏បានដឹងហើយដែរថា BYD គឺជាក្រុមហ៊ុនដែលកើតចេញដំបូងកាលពីអំឡុងទសវត្សរ៍ឆ្នាំ៩០ជាអ្នកជំនាញផលិតថ្មអគ្គិសនីដែលជាបច្ចេកវិទ្យាដ៏ចាំបាច់ក្នុងការយកទៅប្រើប្រាស់ក្នុងថ្មរថយន្ត។បូករួមទាំងបច្ចេកវិទ្យាថ្មីៗក្រោយមកទៀតវាបានធ្វើឲ្យមុខងាររបស់ BYD កាន់តែទំនើប និងមានប្រសិទ្ធភាពលើសគេក្នុងការប្រើប្រាស់។

ក្រៅពីនោះ អ្វីដែលជាភាពខ្លាំងរបស់ BYD ដោយសារតែក្រុមហ៊ុនបានផ្តោតសំខាន់ខ្លាំងតែទៅលើទីផ្សារចិនដំបូងគេប៉ុណ្ណោះដែលជាទីផ្សាររថយន្តធំជាងគេបំផុតលើពិភពលោកហើយនេះជាកត្តាដែលធ្វើឲ្យ BYD អាចឈរជើងបានយ៉ាងរឹងម៉ាំគិតជាទំហំលក់ជារៀងរាល់ឆ្នាំ ហើយជាចុងក្រោយដែលយើងអាចគិតដល់ចំពោះសក្តានុពលទីផ្សារដ៏ខ្លាំងរបស់ BYD នោះគឺថាវាគឺជាចាប់យកទីផ្សារចម្រុះចំពោះអតិថិជនទាំងឡាយណាដែលមិនទាន់ត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើប្រាស់បច្ចេកវិទ្យាអគ្គិសនីសុទ្ធសាធតាមរយៈការប្រើប្រាស់រថយន្តអគ្គិសនីកូនកាត់ plug-in hybrid របស់ខ្លួនហើយ BYD បានអភិវឌ្ឍរថយន្តជាច្រើនជម្រើស និងច្រើនតម្លៃស្របទៅតាមគ្រប់ទីផ្សារទាំងអស់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជារកចំណូលបានជាង ៩០លានដុល្លារពីការប្រមូលសួយសារលើវិស័យរ៉ែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

គិតត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ៩០លានដុល្លារអាម៉េរិក ពីការប្រមូលសួយសារលើការធ្វើអាជីវកម្មរ៉ែសំខាន់ៗ ដោយនៅមិនទាន់បូកបញ្ចូលចំណូលសារពើពន្ធផ្សេងទៀតនៅឡើយ

ក្រសួងបរិស្ថានត្រៀមកូនឈើ​ ៥​ លាន ដើម ចែកជូនសាធារណៈជនទូទៅ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

ក្រសួងបរិស្ថាន បានត្រៀមកូនឈើយ៉ាងហោចណាស់ ៥លានដើម​ សម្រាប់ចែកជូនដល់សាធារណៈជនទូទៅ​ដោយឥតគិតថ្លៃនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦

ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ចិន​-​រុស្ស៊ី ​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​រួមគ្នា​ ១ ​សប្តាហ៍​នៅ​ដែន​សមុទ្រ​នៃ​ខេត្ត​ Qingdao​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​រុស្ស៊ី ​បាន​ប្រកាស​ថា​ ​លំហាត់​សមយុទ្ធ​ប្រចាំ​ឆ្នាំ​ ​Joint​ ​Sea​-​2026​ ​នៅក្នុង​ទឹកដី​នៃ​ប្រទេស​ចិន​ នឹង​ប្រព្រឹត្តទៅ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ​គិត​ចាប់ពី​ថ្ងៃចន្ទ​នេះ ​តទៅ

កសិដ្ឋានរុនតាឯក អាចផ្គត់ផ្គង់ត្រីប្រាប្រមាណ ៤៥០ តោន/មួយឆ្នាំ នៅទីផ្សារខេត្តសៀមរាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កសិដ្ឋានចិញ្ចឹមត្រីប្រាមួយកន្លែង ស្ថិតក្នុងក្រុងរុនតាឯកតេជោសែន កំពុងបង្ហាញពីសក្តានុពលខ្ពស់ក្នុងការផលិត និងផ្គត់ផ្គង់ត្រីប្រាទៅកាន់ទីផ្សារក្នុងខេត្តសៀមរាប ចន្លោះពី ៣៧០ ដល់ ៤៥០ តោនក្នុងមួយឆ្នាំ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច បន្ទាប់ពីអង្គការនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ ព្រមព្រៀងដំឡើងផលិតកម្មបន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បណ្តាប្រទេសនាំប្រេងចេញ និងសម្ព័ន្ធមិត្ត (OPEC+) បានព្រមព្រៀងគ្នាដំឡើងគោលដៅផលិតកម្មបន្ថែមចំនួន ១៨៨,០០០ បារ៉ែលក្នុងមួយថ្ងៃចាប់ពីខែសីហាតទៅ

AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែង អាចប្រមូលផលបាន ១ តោន/មួយថ្ងៃ រកចំណូលបានខ្ទង់ពាន់ដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 06/07/2026

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែងនៅក្នុងខេត្តសៀមរាប អាចប្រមូលផលបានប្រមាណ ១ តោនក្នុងមួយថ្ងៃ ហើយបើគេគណនាទៅលើតម្លៃវិញ អាចរកចំណូលបានច្រើនពាន់ដុល្លារជារៀងរាល់ថ្ងៃ

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ