តស់ ! មកដឹងពីចំណុចសំខាន់ៗក្នុងការចិញ្ចឹមសត្វអូទ្រីសទាំងអស់គ្នា ខណៈដែលពងរបស់វាលក់បានតម្លៃថ្លៃ

អូទ្រីស ជាសត្វមួយប្រភេទដែលមានប្រភពមកពីប្រទេសលោកខាងលិច និងត្រូវបានគេចិញ្ចឹមដើម្បីយកពងសម្រាប់ទទួលទានត្បិតភាគច្រើនគេជឿថា ពងអូទ្រីសអាចជួយបំប៉នសុខភាព ជាពិសេសស្ត្រីមានផ្ទៃពោះ និងលក់ក្នុងតម្លៃថ្លៃ។ ពេលនេះ យើងមកដឹងពីបច្ចេកទេសសំខាន់ៗក្នុងការចិញ្ចឹម និងថែទាំពីម្ចាស់កសិដ្ឋានអូទ្រីសមួយកន្លែងដែលកំពុងមមាញឹកក្នុងការចិញ្ចឹម។

អ្នកស្រី ព្រំ ផល្លី ជាប្រធានផ្នែកកសិដ្ឋានចិញ្ចឹមចៀម និងអូទ្រីសអូរត្រជាក់ចិត្ត មានទីតាំងស្ថិតនៅខេត្តព្រះសីហនុបានប្រាប់ពីបច្ចេកទេសសំខាន់ៗមួយចំនួនឱ្យដឹងថា៖ ការចិញ្ចឹមសត្វអូទ្រីស ចំណុចដែលត្រូវប្រយ័ត្នខ្ពស់ និងដំបូងគេបំផុតគឺចំណី និងការថែទាំ ដោយផ្នែកចំណីគឺទាមទារឱ្យវាស៊ីបានគ្រប់គ្រាន់ មានទឹកផឹកគ្រប់គ្រាន់ ឯការថែទាំក៏ទាមទារឱ្យអ្នកចិញ្ចឹមចាក់វ៉ាក់សាំងឲ្យបានត្រឹមត្រូវ និងព្យាបាលជំងឺឲ្យបានទាន់ពេលវេលា ព្រោះអូទ្រីសជាសត្វងាយកើតជំងឺផ្តាសាយ និងរលាកក្រពះ។  

អ្នកស្រីបានបញ្ជាក់ថា៖

«ចំណីរបស់អូទ្រីស យើងអាចប្រើជាស្មៅ គ្រាប់ពោត និងស្រូវជាដើម តែដើម្បីឱ្យអូទ្រីសឡើងសាច់ និងផ្ដល់ស៊ុតដែលមានគុណភាព អ្នកចិញ្ចឹមក៏ត្រូវសូនចំណីគ្រាប់ដែលជាចំណីបន្ថែមមានផ្ទុកនូវប្រូតេអ៊ីនច្រើនមុខផ្សេងទៀត ។ ចំពោះឯជំងឺ អូទ្រីស ភាគច្រើនមានជំងឺនៅរដូវវស្សាដែលធ្វើឱ្យវាងាយផ្តាសាយធំ ខ្លួនឡើងកម្តៅខ្លាំង ហើយបើព្យាបាលមិនទាន់ទេ អូទ្រីសអាចប្រកាច់ស្លាប់ភ្លាមៗ»។

ត្បិតអូទ្រីសជាសត្វក្រទទួលបានផល ដោយក្នុងមួយឆ្នាំអូទ្រីសមេអាចធ្លាក់ពងមកតែម្តងប៉ុណ្ណោះ គឺចាប់ពីចុងខែធ្នូ រហូតដល់ខែមីនា ឬខែមេសា ហើយអូទ្រីសដែលពេញសាច់នៅចន្លោះពី ៦០-១០០គីឡូក្រាម ពោលគឺត្រូវចិញ្ចឹមពី ១-២ឆ្នាំ។ ដោយឡែកសម្រាប់ទីផ្សារសាច់អូទ្រីសក្នុងស្រុកនាពេលបច្ចុប្បន្ន គឺនៅមានកម្រិតនៅឡើយ ដែលខុសពីតម្រូវការទីផ្សារពងអូទ្រីសមានភាពទូលំទូលាយ និងមានតម្លៃថ្លៃ ដោយពងអូទ្រីសមួយគ្រាប់អាចលក់បានចន្លោះ ២៥-៣០ដុល្លារ ។ ក្រៅពីនេះ ម្ចាស់កសិដ្ឋានចិញ្ចឹមអូទ្រីសក៏អាចកែច្នៃទីកន្លែងចិញ្ចឹមរបស់ខ្លួនជាកន្លែងកម្សាន្ត ដែលអាចអនុញ្ញាតឱ្យទេសចរចូលទស្សនាផងដែរ។

គួរបញ្ជាក់ដែរថា អ្នកស្រី ព្រំ ផល្លី បានចាប់ផ្តើមចិញ្ចឹមសត្វអូទ្រីសកាលពីឆ្នាំ២០២១ ដោយទិញពូជមកពីប្រទេសជិតខាង និងស្រាវជ្រាវពីបច្ចេកទេសចិញ្ចឹមបន្ថែម។ ដោយឡែកចំពោះការផ្តើមគំនិតចិញ្ចឹមទៀតសោត ដោយសារយល់ឃើញថា សត្វអូទ្រីសជាប្រភេទសត្វកម្រ និងមិនសូវមានអ្នកចិញ្ចឹមនៅក្នុងស្រុក ខណៈដែលពងរបស់វាអាចលក់បានថ្លៃ ហើយម៉្យាងទៀតក៏អាចរកបានចំណូលពីការអនុញ្ញាតឱ្យទេសចរក្នុងស្រុកចូលទស្សនានៅកសិដ្ឋានផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់