ភ្នំពេញ ៖ ជាមួយនឹងភាពល្អប្រសើរនៃវិស័យវារីវប្បកម្ម ដោយមានការសិក្សាពីលទ្ធភាពដែលអាចនាំយកត្រីដែលមានគុណភាព និងស្តង់ដារទៅកាន់ទីផ្សារប្រទេសចិននោះ វារីវប្បករបានបង្កើនការយកចិត្តទុកដាក់ ក៏ដូចជាពង្រឹងនូវលក្ខណៈបច្ចេកទេសដើម្បីបំពេញស្តង់ដារនៃការនាំចេញបានយ៉ាងប្រសើរ។

បច្ចុប្បន្ន ទីផ្សារលក់ត្រីនៅក្នុងស្រុកនៅតែបន្តជួបប្រទះទៅនឹងបញ្ហាមួយចំនួន ដែលក្នុងនោះរួមមានបញ្ហាការនាំចូលត្រីដែលមិនមានប្រភពច្បាស់លាស់ មកលក់ក្នុងតម្លៃថោកនៅក្នុងទីផ្សាររួម ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការផលិតក្នុងស្រុក។ នេះបើតាមប្រសាសន៍របស់លោក សុខ រ៉ាដែន ប្រធានក្រុមប្រឹក្សាភិបាលសមាគមវារីវប្បករកម្ពុជា។ ទោះជាយ៉ាងណា លោកនៅតែបន្តលើកទឹកចិត្ត និងអំពាវនាវដល់ប្រជាជនឲ្យងាកមកគាំទ្រត្រីដែលចេញពីការចិញ្ចឹមនៅក្នងស្រុក ដោយលោកអះអាងថា ត្រីនៅក្នុងស្រុកគឺចិញ្ចឹមដោយមានស្តង់ដារច្បាស់លាស់ មិនធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។

លោក សុខ រ៉ាដែន បានមានប្រសាសន៍ថា ៖
“ត្រីទាំងនោះថ្វីត្បិតតែមានរូបរាងដូចគ្នា ជាប្រភេទត្រីដូចគ្នា តែគុណភាពគឺមិនដូចគ្នាជាមួយនឹងត្រីដែលចេញពីសមាគមយើងទេ! ត្រីដែលនាំចូល យើងមិនដឹងប្រភព មិនដឹងថាគេឲ្យចំណីអី ជួនកាលគេឲ្យស៊ីកាកសំណល់ផ្ដេសផ្ដាស សំណល់ពីសត្តឃាត ឬអាចដាក់អរម៉ូនដែលពន្លឿនការលូតលាស់”

ទោះជាយ៉ាងនេះក្ដី លោកបានសម្ដែងការសាទរចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលដែលរឹតបន្តឹងការនាំចូលត្រីពីប្រទេសជាប់ព្រំដែន តាមរយៈការរឹតបន្តឹងច្រករបៀងកម្ពុជា ដើម្បីធ្វើយ៉ាងណាពង្រឹងទីផ្សារក្នុងស្រុកឲ្យបានល្អ។
លោកបន្ថែមទៀតថា ចំណីត្រីក៏នៅតែជាបញ្ហាដែលរួមចំណែកសំខាន់ធ្វើឲ្យថ្លៃដើមនៃការផលិតកើនឡើងខ្ពស់ ដែលនេះជាមូលហេតុនាំឲ្យការលក់នៅលើទីផ្សារមានតម្លៃខ្ពស់។ ប៉ុន្តែ លោកសង្ឃឹមថា កម្ពុជានឹងទទួលបានការវិនិយោគមកដាក់ទីតាំងរោងចក្រផលិតចំណីត្រីនៅក្នុងស្រុកនាពេលខាងមុខ។
យោងតាមរបាយការណ៍ពេញមួយឆ្នាំ២០២១ដែលចេញដោយរដ្ឋបាលជលផលបានឲ្យដឹងថា ផលវារីវប្បកម្មសម្រេចបានចំនួន ៣៤៨ ៣៥០តោន ដែលសរុបជាប្រាក់ស្មើនឹង ១ ៧១២ ៨០០ ០០០ដុល្លារ ដោយផលិតកូនត្រីពូជបាន ៣២៤លានក្បាល ចិញ្ចឹមក្រពើបាន ២៩២ ១០០ក្បាល បង្កើតបណ្តុំវារីវប្បករចំនួន ៣២៦កន្លែង មានសមាជិកចំនួន ១១ ០០០នាក់៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា





វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content