បរទេស៖ រហូតមកដល់ពាក់កណ្តាលត្រីមាសទី2ឆ្នាំ2021នេះ សេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីន ត្រូវបានគេមើលឃើញថាកំពុងមានភាពតានតឹងកាន់តែខ្លាំង ពិបាកក្នុងការស្ទុះងើបឡើងវិញបំផុត ខណៈតួលេខនៃអ្នកឆ្លងជំងឺកូវីដមានចំនួនកាន់តែច្រើននៅឡើយ ហើយក្លាយទៅជាកត្តាដ៏ធំបំផុតក្នុងការគំរាមកំហែងទៅដល់កិច្ចខំប្រឹងប្រែងបើកដំណើរការប្រទេសឡើងវិញ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃអង្គារនេះបានបញ្ជាក់ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ហ្វីលីពីន កំពុងមានការធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់ទៅ 4.2 ភាគរយនៅក្នុងត្រីមាសដំបូងឆ្នាំ2021 ធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំកន្លងទៅ ហើយថែមទាំងជាសញ្ញាអាក្រក់ជាងតួលេខដែលធ្លាប់បានព្យាករណ៍ទុកដោយអ្នកជំនាញខាងសេដ្ឋកិច្ចរបស់ Bloomberg នោះទៅទៀត។
បញ្ហាជាច្រើនដែលកំពុងកើតមាននៅក្នុងប្រទេស រាប់ទាំងការបាត់បង់ឱកាសការងាររបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសផងដែរនោះ បច្ចុប្បន្ន ហ្វីលីពីន បានក្លាយទៅជាប្រទេសមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានសេដ្ឋកិច្ចដើរយឺតយ៉ាវជាងគេបំផុតសម្រាប់ឆ្នាំ2021នេះ។
យោងតាមការបញ្ជាក់របស់លោក Dan Roces ប្រធានផ្នែកសេដ្ឋកិច្ចនៃធនាគារ Security Bank Corp. ដែលមានមូលដ្ឋាននៅក្នុងទីក្រុងម៉ានីលបាននិយាយថា បញ្ហាប្រឈមដែលត្រូវតែដោះស្រាយនៅពេលនេះគឺធ្វើយ៉ាងណាឲ្យ អាជីវកម្មទាំងអស់អាចមានដំណើរការឡើងវិញ និងបង្កើនទំនុកចិត្តដល់អតិថិជនឲ្យបានល្អប្រសើរ។ ម៉្យាងទៀត ផ្អែកតាមភាពជាក់ស្ដែងនាពេលបច្ចុប្បន្ន ការជ្រោមជ្រែងសេដ្ឋកិច្ចឱ្យមានភាពល្អប្រសើរឡើងវិញគឺត្រូវការពេលវេលាយូរទៀត ដែលយ៉ាងហោចណាស់រហូតដល់ពាក់កណ្តាលឆ្នាំ2022ខាងមុខ។
គួរកកត់សម្គាល់ថា វិស័យសំខាន់ៗដែលជាសសរស្តម្ភនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីនសុទ្ធតែមានការធ្លាក់ចុះ ដែលក្នុងនោះរួមមានវិស័យឧស្សាហកម្ម និងផលិតកម្មធ្លាក់ចុះ 4.7ភាគរយ, ផលិតផលកសិកម្មធ្លាក់ចុះ 1.2ភាគរយ, ការនាំចេញធ្លាក់ចុះខ្លាំងដល់ទៅ 9 ភាគរយ, ការវិនិយោគធ្លាក់ចុះ 18.3ភាគរយ, ការចំណាយរបស់ពលរដ្ឋធ្លាក់ចុះ 4.8ភាគរយ, ដោយឡែកការចំណាយរបស់រដ្ឋាភិបាលបានកើនឡើងដល់ទៅ 16.1 ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅនេះ៕

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/07/2026
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party




វិថីហិរញ្ញវត្ថុ















Account
Security
Favourite Content