គ្រាន់តែនិយាយពីសត្វពស់គេជឿថា មានមនុស្សភាគច្រើនណាស់ដែលមានភាពភ័យខ្លាចរអា ដោយសារតែប្រភេទសត្វល្មូននេះច្រើនតែមានពិស ហើយបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតក្រោយពេលដែលត្រូវបានវាខាំ ឬចឹក ជាពិសេសប្រភេទសត្វពស់វែកក្របីដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លា។ ប៉ុន្តែ ចម្លែកតែប្រភេទសត្វពស់ចាន់ល្មម ដែលគ្មានពិសមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះ ថែមទាំងគេអាចចិញ្ចឹមសម្រាប់ធ្វើជាអាជីវកម្មយកទៅកែច្នៃជាម្ហូបអាហារ និងមានតម្លៃថ្លៃថែមទៀតផង។

ជាក់ស្ដែង លោក ម៉េង សារ៉ាត់ ជាម្ចាស់កសិដ្ឋានចិញ្ចឹមពស់ចាន់ល្ម បច្ចុប្បន្នរស់នៅភូមិក្អមសំណរ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្ដកណ្ដាលបានមានប្រសាសន៍ឱ្យដឹងថា លោកបានចាប់ផ្ដើមចិញ្ចឹមពស់ចាន់ល្មមនេះអស់រយៈពេលជាង៣ឆ្នាំមកហើយ ដោយសារតែរូបលោកផ្ទាល់មានចំណូលចិត្ត និងស្រឡាញ់ការងារក្នុងវិស័យកសិកម្ម ជាពិសេសការចិញ្ចឹមសត្វ។

លោកបានបន្តថា ៖
“កាលពីដំបូង ខ្ញុំបានចំណាយដើមទុនប្រមាណ៤លានរៀនក្នុងការរៀបចំទីតាំង និងអាងសម្រាប់ចិញ្ចឹមរួមជាមួយនឹងការទិញពូជយកមកចិញ្ចឹមចំនួន៤០០ក្បាល ខណៈដែលបច្ចេកទេសចិញ្ចឹមគឺមានរៀនសូត្របន្តពីមិត្តភ័ក្ដិនៅប្រទេសវៀតណាម ហើយព្យាយាមរៀនពីរបៀបចិញ្ចឹម និងថែទាំផ្សេងទៀតតាមរយៈ Yutube “
លោកបន្តថា ៖
“បច្ចុប្បន្ននេះ យើងបានចម្រាញ់ទុកមេពូជសម្រាប់បង្កាត់ពូជបន្តប្រមាណ ២០០ក្បាល ហើយជាធម្មតារបស់សាច់ពស់លក់ឱ្យតាមបណ្ដាហាងនានាប្រមាណ ៧ម៉ឺនរៀលក្នុងមួយគីឡូក្រាមសម្រាប់ពស់ដែលមានទម្ងន់ចាប់ពី ១.២ គីឡូក្រាមឡើងទៅ ហើយក្រៅពីពស់សាច់ ខ្ញុំក៏លក់កូនពូជដែលអាចយកទៅចិញ្ចឹមបន្តផងដែរ ក្នុងតម្លៃ ១២ ០០០រៀលក្នុងមួយក្បាល (សម្រាប់កូនពស់មានអាយុ២ខែ) ហើយកូនពស់ដែលមានអាយុ ៥ខែ អាចបានលក់ក្នុងតម្លៃ ១ក្បាល ២០ ០០០រៀល”

ដោយឡែក ពាក់ព័ន្ធទៅនឹងបច្ចេកទេសក្នុងចិញ្ចឹម និងមើលថែទាំវិញ ត្រូវបានលោក ម៉េង សារ៉ាត់ ប្រាប់ឱ្យដឹងថា កាចិញ្ចឹមប្រភេទសត្វពស់ចាន់ល្មមនេះគឺប្រើរយៈពេលចន្លោះពី ១២-១៥ខែ ក៏ប៉ុន្តែវាមិនសូវចំណាយកម្លាំង ហត់នឿយ ដូចការចិញ្ចឹមសត្វដទៃនោះទេ ព្រោះការឱ្យចំណីពស់ចាន់ល្មមគឺងាយស្រួល គ្រាន់តែដាក់កូនត្រី កង្កែប កណ្ដុរ ដែលអាចរកបានដោយខ្លួនឯង ឬទិញបន្ថែមពីផ្សារជាដើម។ អ្វីដែលសំខាន់ជាងគេបន្ទាប់ពីការផ្តល់ចំណី គឺការថែរក្សាទឹកឱ្យស្អាត ជាពិសេសនៅក្នុងរដូចមានភ្លៀងធ្លាក់ត្រូវតែឧស្សាហ៍ប្ដូរទឹកដាច់ខាត។
ម្ចាស់កសិដ្ឋានរូបនេះបន្តថា ៖
“សព្វថ្ងៃយើងមានអាងចំនួន២ ដែលយើងចិញ្ចឹមជាលក្ខណ:គ្រួសារ ដោយមួយអាងដាក់ពូជបាន ៤០០ក្បាល តែយើងក៏នៅមានដៃគូសហការផ្សេងទៀតដែរដូចជានៅខាងស្រុកកៀនស្វាយ នៅក្រុងតាខ្មៅ ដែលសុទ្ធសឹងជាមេពូជត្រៀមបង្កាត់ថ្ងៃខាងមុខផ្ទាល់តែម្ដង។ លក្ខណៈពិសេសដែលអាចធ្វើឱ្យទីផ្សាររបស់ពស់ចាន់ល្មមមានតម្រូវការខ្ពស់ គឺដោយសារតែសាច់របស់វាមានរសជាតិឆ្ងាញ់ ហើយភាគច្រើនតាមបណ្ដាហាង ភោជនីយដ្ឋានផ្សេងៗគេចូលចិត្ដទិញយកទៅធ្វើម្ហូប តាមការកម្ម៉ង់របស់ភ្ញៀវ។ ដោយឡែកនៅថ្ងៃអនាគត ខ្ញុំមានគម្រោងពង្រីកក្រុមបន្ថែម ដើម្បីបង្កើនការចិញ្ចឹមពស់ចាន់ល្មមក្នុងស្រុកឱ្យបានកាន់តែច្រើនដូចប្រទេសគេ និងពង្រីកទីផ្សារឱ្យកាន់តែទូលាយផងដែរ៕”

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិន អំពាវនាវឱ្យអាម៉េរិកឈប់គំរាមកំហែងលើក្រុមហ៊ុន AI របស់ខ្លួន និងយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/07/2026
ថ្នាក់ដឹកនាំកំពូលចិន បានអំពាវនាវឱ្យអាម៉េរិកបញ្ឈប់ការគំរាមកំហែងមកលើក្រុមហ៊ុន AI របស់ខ្លួន ហើយកុំយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

AMRO ព្យាករថា តំបន់អាស៊ានបូកបីនឹងមានកំណើនសេដ្ឋកិច្ច ៤,១% នៅក្នុងឆ្នាំ ២០២៦ នេះ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 28/07/2026
ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន +៣ (AMRO) សប្តាហ៍នេះ បានចេញផ្សាយរបាយការណ៍បច្ចុប្បន្នភាពប្រចាំត្រីមាស ខែកក្កដា ឆ្នាំ២០២៦ នៃរបាយការណ៍ស្តីអំពីវិស័យសេដ្ឋកិច្ចតំបន់អាស៊ានបូកបី (AREO) ដោយបានព្យាករថា តំបន់អាស៊ានបូកបី (ASEAN+3)នឹងមានកំណើនសេដ្ឋកិច្ច ៤,១ ភាគរយ នៅក្នុងឆ្នាំ ២០២៦ នេះ

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/07/2026
សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content