រុក្ខជាតិព្រៃ Stevia អាចមានតម្រូវការទីផ្សាររហូតដល់ប្រមាណ ៥០០លានដុល្លារ

ជនជាតិភាគតិច និងធម្មជាតិនៅតាមបណ្តាប្រទេសនានាលើសកលលោក គឺភាពទំនាក់ទំនងគ្នាយ៉ាងអស្ចារ្យដែលមិនអាចកាត់ផ្តាច់បានឡើយនៅក្នុងការរស់នៅប្រចាំថ្ងៃ ពោលគឺទាំងជីវិតជនជាតិភាគតិច ក៏ដូចជាការថែរក្សាពូជរុក្ខជាតិធម្មជាតិអស់រយៈពេលជាច្រើនរយឆ្នាំមកហើយ។ ជាក់ស្ដែង ប្រភេទរុក្ខជាតិព្រៃ Stevia ជារុក្ខជាតិដ៏មានសារៈប្រយោជន៍រាប់មិនអស់សម្រាប់ក្រុមជនជាតិភាគតិច Pai Tavytera ទាំងផ្នែកចំណីអាហារ និងថ្នាំឱសថបុរាណ ខណៈដែលបច្ចុប្បន្នមានទំហំទីផ្សាររហូតទៅដល់ ៥០០លានដុល្លាររួចមកហើយ។

ពួកគេក៏ជាអ្នកដែលមានការយល់ដឹងយ៉ាងស៊ីជម្រៅជាមួយនឹងធម្មជាតិនានាជាច្រើន ពីព្រោះថាបទពិសោធន៍អស់រយៈកាលជាយូរតាំងពីដូនតាគឺពិតជាតម្លៃមិនអាចកាត់ថ្លៃបានឡើយ។ ពួកគេអាចមើលដឹង និងយល់ឃើញពីរបៀបនៃការវិវត្តទៅនៃជីវៈចម្រុះនៅក្នុងបរិស្ថានរបស់ពួកគេ ហើយក៏អាចមើលឃើញពីហានិភ័យដែលអាចធ្វើឲ្យបាត់បង់និរន្តភាពរបស់ធម្មជាតិទាំងនោះផងដែរ។ ជាឧទាហរណ៍ និងជាគំរូមួយសម្រាប់ផែនការវិនិយោគ និងអភិវឌ្ឍមួយចំនួននៅលើដែនដីរបស់ក្រុមជនជាតិភាគតិចនៅប្រទេសប៉ារ៉ាហ្គាយ និងអាហ្វ្រិកការសម្រេចចិត្តដ៏ចម្រូងចម្រាសមួយបានកើតឡើងចំពោះក្រុមជនជាតិភាគតិច  Pai Tavytera នៅប៉ារ៉ាហ្គាយ និង  Khoisan នៅអាហ្វ្រិកខាងត្បូង។

រុក្ខជាតិព្រៃ Stevia ជារុក្ខជាតិដ៏មានសារៈប្រយោជន៍ជាច្រើនរាប់មិនអស់សម្រាប់ក្រុមជនជាតិភាគតិច Pai Tavytera ទាំងផ្នែកចំណីអាហារ និងថ្នាំឱសថបុរាណ ខណៈដែលបច្ចុប្បន្នមានទំហំទីផ្សាររហូតទៅដល់ ៥០០លានដុល្លារមកហើយ និងអាចបន្តកើនឡើងទ្វេដងនៅក្នុងឆ្នាំ២០២៨ ឬស្ថិតនៅក្នុងអត្រាកើនឡើង៩ភាគរយជារៀងរាល់ឆ្នាំ។

កាលពីឆ្នាំ២០១៤ អាជ្ញាធរតំបន់បានអនុម័តកាត់ដីប្រមាណ ២ ៣០០ហិកតា ក្នុងការដាំដុះ Stevia ហើយអាចផលិតបានមកវិញប្រមាណជា៣៦៨០តោន។ Stevia បានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសបំផុតរបស់ប្រទេសក្នុងការអភិវឌ្ឍដែលគាំទ្រដោយរដ្ឋាភិបាលពីព្រោះថាបច្ចុប្បន្នវាមិនត្រឹមតែបានធ្វើឲ្យប៉ះពាល់ដល់ទីតាំងដាំដុះរបស់វាប៉ុណ្ណោះទេវាថែមទាំងបញ្ហាបែងចែកផលប្រយោជន៍ជាមួយនឹងក្រុមជនជាតិភាគតិចដែលជាអ្នកប្រមូលផលផងដែរ។

ប្រវត្តិប្រើប្រាស់រុក្ខជាតិ Stevia មានជាយូរលង់ណាស់មកហើយ ប៉ុន្តែដោយសារតែការមិនចេះប្រើប្រាស់ឲ្យបានត្រឹមត្រូវ ឬតាមក្បួនខ្នាតដូនតាដែលធ្លាប់បានរកឃើញកាលពីអតីតកាល ទើបធ្វើឲ្យដំណាក់កាលនៃការប្រើប្រាស់ Stevia ត្រូវបានបាត់បង់បន្តិចម្ដងៗ ប៉ុន្តែក្រោយមកទើបវាត្រូវបានស្រាវជ្រាវ និងសិក្សាបានកាន់តែច្បាស់តាមរយៈក្រុមជនជាតិភាគតិចដែលជាអ្នកជំនាញ ហើយបច្ចុប្បន្នវាត្រូវបានយកទៅបណ្តុះ និងដាំដុះនៅតាមបណ្តាប្រទេសជាច្រើនលើពិភពលោក ដូចជាប្រទេសប៉ារ៉ាហ្គាយ កេនយ៉ា ចិន អាមេរិក វៀតណាម ប្រេស៊ីល ឥណ្ឌា អាហ្សង់ទីននិងប្រទេសកូឡំប៊ី។

ដោយឡែក នៅអាហ្វ្រិកខាងត្បូង រុក្ខជាតិព្រៃប្រភេទ Rooibos ដែលសម្រាប់យកធ្វើជាតែដ៏មានរសជាតិរបស់ក្រុមជនជាតិភាគតិច Khoisan ក៏មានស្ថានភាពចម្រូងចម្រាសស្រដៀងគ្នានេះផងដែរ ប៉ុន្តែកាលពីឆ្នាំ២០១៥ នៅពេលដែលក្រុមអ្នកអភិរក្សរុក្ខជាតិ Rooibos បានយកឈ្នះក្តីជាមួយនឹងក្រុមហ៊ុនអ្នកអភិវឌ្ឍន៍នោះ នៅពេលនេះក្រុមជនជាតិភាគតិចបានទទួលអត្ថប្រយោជន៍មួយចំនួនអំពីផលិតផលមួយនេះ។ ក្រៅតែពីទទួលបានកិច្ចការងារជាអ្នកប្រមូលផលហើយនោះ Khoisan ក៏នឹងមានទំនួលខុសត្រូវក្នុងការថែរក្សាព្រមទាំងធានាឲ្យបាននូវនិរន្តភាពចំពោះ Rooibos ស្របទៅតាមប្រព័ន្ធជីវៈធម្មជាតិរបស់វាផងដែរ។

បទពិសោធទាំងអស់ខាងលើនេះអាចឲ្យមនុស្សគ្រប់គ្នាមើលឃើញបានថា ទោះបីជាមានតម្រូវការការអភិវឌ្ឍចាំបាច់យ៉ាងណាក្តី ប៉ុន្តែយើងមិនអាចបំភ្លេចចោលពីជំនាញ និងចំណេះដឹងរបស់ក្រុមជនជាតិភាគតិច ដែលជាក្រុមមនុស្សរស់នៅជាមួយនឹងធម្មជាតិ និងជាមនុស្សដែលអាចធ្វើឲ្យបរិស្ថាន​ និងជីវៈចម្រុះ មាននិរន្តភាពបំផុត ខណៈដែលមនុស្សនៅតែអាចទាញយកប្រយោជន៍ដ៏លើសលប់ពីធម្មជាតិបានជំនួសឲ្យការអភិវឌ្ឍដែលមិនបានគិតដល់កូនចៅជំនាន់ក្រោយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី