ផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ ក្នុង​រយៈពេល​១៥ឆ្នាំ រំពឹង​ទទួល​បានទុនវិនិយោគប្រមាណ​២០​ពាន់លានដុល្លារ​

​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បានកំណត់​យក​ខេត្តព្រះសីហនុ​ជា​គោលដៅ​ និងជំរុញការ​វិនិយោគ​ ដើម្បី​កែប្រែ​ខេត្ត​មួយនេះឱ្យ​ក្លាយ​ជា​មជ្ឈ​មណ្ឌ​ល​​ពាណិជ្ជកម្មឡូជីស្ទីក ​​និង​ទេសចរណ៍ ដោយ​បានរៀបចំ​នូវ​គម្រោងប្លង់​មេ​រួចរាល់​ និង​ត្រៀ​ម​ប្រកា​ស​​នៅឆ្នាំ២០២៥​​ខាងមុខនេះ ។ នៅក្នុ​ងផែនការ​មេ​អភិវឌ្ឍ​ន៍​ខេត្តព្រះសីហនុ រយៈពេល​១៥ឆ្នាំ​ រាជរដ្ឋាភិបាល​រំពឹង​ថា​នឹង​ទទួល​បានទុនវិនិយោគ​ប្រមាណ​​​២០ពាន់លានដុល្លារ​អាមេរិក ។​

បើតាមឯកឧត្តម​ ជា កុកហុង  ប្រធានលេខាធិការដ្ឋានផែនការមេអភិវឌ្ឍខេ​ត្តព្រះសីហ​នុជាតំ​ប​ន់​សេ​ដ្ឋកិ​ច្ច​ពិ​សេស​គំរូព​ហុបំ​ណង និង​អភិ​វឌ្ឍ​បណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង ​និង​ប្រទា​ក់​ក្រ​ឡា បានមានប្រសាសន៍ឱ្យដឹងថា​ ផែនការ​មេ​អភិវឌ្ឍ​ន៍​ខេត្ត​ព្រះសីហនុ​ ជា​តំបន់​សេដ្ឋកិច្ចពិសេស​គំរូពហុ​បំណង​នេះ ជា​គម្រោង​វិនិយោគដ៏ធំរបស់​រាជរដ្ឋាភិបាល ដែលបានគិតគូរ​គ្រប់​ជ្រុង​ជ្រោយក្នុងការអភិវឌ្ឍ​ខេត្តព្រះសីហនុ​ទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មឡូជីស្ទីក និងជា​តំបន់​ទេសចរណ៍ដ៏ល្បីល្បាញ​នៅក្នុងតំបន់​អាស៊ានក្នុងរយៈពេល​១៥ ។ គម្រោងនេះ នឹងអាច​ទាក់ទាញ​វិនិយោគិនពី​វិស័យឯកជន និងដៃគូអភិវឌ្ឍ​ន៍​បានជាង​២០​ពាន់​លាន​ដុល្លារ​អា​មេ​រិក ហើយនឹង​ធ្វើឱ្យចំណូលផលិតផល​ក្នុងស្រុក​សរុប​ក្នុង​ខេត្តព្រះសីហនុ ដែលសំដៅលើ​ចំណូល​ជាមធ្យម​របស់ពលរដ្ឋ​ក្នុង​ខេត្ត​នេះ​កើន​ឡើង​​បន្ថែមទៀត​ តាមរយៈការ​ទទួល​បាន​ឱកា​ស​ការងារ​ធ្វើ​ ជាមួយនឹង​ប្រាក់កម្រៃខ្ពស់ជាងមុន និងទទួលបានជំនាញ​បន្ថែមពីការ​វិនិយោគ​ទាំង​​​​នោះ​ ។

ឯកឧត្តម​បន្តថា នៅក្នុងផែនការ​មេ​អភិវឌ្ឍ​ន៍​ខេត្តព្រះសីហនុ​នេះ នឹង​រៀបចំ​បែងចែក​តំបន់ទៅតាម​សក្ដានុ​ពលភា​ព​​សេដ្ឋកិច្ច​ដែលមាន​នៅ​ក្នុង​​ខេត្ត​ ដូចជា​តំបន់​ឡូជី​ស្ទីក ឧស្សាហកម្ម ពាណិជ្ជកម្ម តំបន់​ទេសចរណ៍​ពិសិដ្ឋ និង​តំបន់​ហិរញ្ញវត្ថុ​ជាដើម ។​ ការ​បែងចែក​តំបន់នេះ មា​ន​សារ​​សំខាន់ណាស់​ ដើម្បីទាក់ទាញ និង​សម្រួ​លដ​ល់​​ការ​វិនិយោគ ជាក់ស្ដែង​តាមបទពិសោធន៍​​នៅទីក្រុង​ធំៗលើ​ពិភពលោកនេះ ក៏មានការ​បែង​ចែក​​តំបន់​ដូច​គ្នា​​នេះដែរ ។ នៅក្នុងការ​បែង​ចែកតំបន់​ក្នុង​ខេត្តព្រះសីហនុ នឹង​រៀបចំហេដ្ឋារចនាសម្ព័ន្ធឆ្អឹង​ខ្នង បន្ទាប់​មក​នឹង​រៀប​ចំ​ឱ្យ​មាន​គោលនយោបាយពិសេស​ទៅតាម​តំបន់​នីមួយៗ ដូចជាការលើកទឹកចិត្តពន្ធ​ ការ​លើក​ទឹកចិត្ត​ជាការ​សម្របសម្រួលអនុលោមភាព ការ​ផ្ដល់​​សេវា​ច្រក​ចេញចូលតែមួយរហ័សទាន់ចិត្ត និងការ​សម្រួ​ល​​​ពាណិជ្ជកម្ម​ជាដើម ។​

ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​​ ក៏​បានថ្លែង​នៅក្នុង​វេទិកាវិនិយោគ​ក្នុង​ខេត្តព្រះ​សីហនុ​​កាលពីពេលថ្មីៗនេះឱ្យដឹងផងដែរថា ខេត្តព្រះសីហនុ​ ជា​ខេត្ត​មានសក្ដានុពល​ធំធេង ហើយពេលនេះ គឺជាឱកាស​ដ៏មាន​តម្លៃ​សម្រាប់​ស្វែង​យល់​ពី​សក្ដានុពល​វិនិយោគ​ និង​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​​ក្នុងការ​ប្រែក្លាយខេត្តព្រះសីហនុ ទៅជា​មជ្ឈ​មណ្ឌល​វិនិយោគ និងការអភិវឌ្ឍ​ដ៏រស់​រវើក​​មួយ​​ក្នុងក្របខ័ណ្ឌ​អាស៊ាន ។

ឯកឧត្តម​បន្តថា ខេត្តព្រះសីហនុ មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័សលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និង​បច្ចេក​វិទ្យា​ជឿនលឿន​ ព្រមទាំង​មាន​ការលើក​កម្ពស់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដើម្បីបង្កើត​បរិយាកា​ស​អំណោ​យផលសម្រាប់ការ​ធ្វើ​អាជីវកម្ម​ និងការ​វិនិយោគ​ ។

លោកឧកញ៉ា អ៊ឹង ឆហៀង អគ្គ​នាយក​នៃ​ក្រុមហ៊ុន Huale Steel ដែល​បោះទីតាំង​វិនិយោគ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ផែស្វយ័ត​ក្រុង​ព្រះសីហនុ បានមានប្រសាសន៍ថា ​តាមរយៈ​ការ​លើកទឹកចិត្ត​របស់រាជរដ្ឋាភិបាល​សម្រាប់​ការ​វិនិយោគ​នៅក្នុង​ខេត្ត​ព្រះសីហនុ ធ្វើ​ឱ្យក្រុមហ៊ុន​មានឱកាស​ក្នុងការ​បណ្ដាក់​ទុនវិនិយោគ និងពង្រីក​ការ​វិនិយោគ​បន្ថែមទៀត​នៅក្នុង​ខេត្តព្រះសីហនុ ។ តាមរយៈការ​វិនិយោគ​របស់​ក្រុមហ៊ុន​នៅក្នុង​ខេត្ត​ព្រះសីហនុ​នាពេលនេះ ​បាន​ផ្ដល់ឱកាស​ការងារដល់​កម្មក​រ និយោជិតជាបណ្តើរៗ​នៅជំហាន​ដំបូង​ ហើយនៅក្នុងជំហានទី២ នឹងបង្កើនឱកាស​ការងារប្រមាណ៤០០០នាក់​នៅពេល​បន្ទាប់​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

Leave a Reply

Your email address will not be published.Required fields are marked *