សៀមរាប ៖ នំជាល ជាប្រភេទនំខ្មែរមួយប្រភេទភេទដែលបងប្អូននិយមបរិភោគដោយយកទៅចៀន ហើយមានរសជាតិផ្អែមតិចចេញពីម្សៅអង្កររួមជាមួយនឹងស្ករត្នោតផងដែរ ដែលអាចរក្សាទុកទទួលទានបានយូររហូតដល់រាប់ខែក៏មាន។

នំជាលអង្គរ ជាយីហោសិប្បកម្មផលិតនំជាលលក្ខណៈគ្រួសារមួយស្ថិតក្នុងខេត្តសៀមរាប ដែលបានផលិត និងចែកចាយនំជាលទៅកាន់ទីផ្សារគោលដៅ ក៏ដូចជាបំពេញតម្រូវការរបស់អតិថិជនមកពីគ្រប់បណ្តាខេត្តក្រុង ឱ្យបានទទួលទាននូវនំខ្មែររសជាតិប្រចាំគ្រួសាររបស់ពួកគាត់។
អ្នកនាង ឆុំ ដាលីន ជាម្ចាស់សិប្បកម្មខាងលើបានមានប្រសាសន៍ថា ៖
“ខ្ញុំសម្រេចចិត្តធ្វើនំជាលនេះដោយសារខ្ញុំជាអ្នកចូលចិត្តញ៉ាំនំជាលស្រាប់ តែមិនសូវមានគេមានលក់ទោះបីនៅពេលមានពិធីបុណ្យ ឬនៅតាមខេត្តក៏ដោយ ហើយក៏ចង់រក្សាវត្តមានរបស់នំជាលខ្មែរនេះឱ្យក្មេងៗបានស្គាល់ផងដែរ”

អ្នកនាងបានបញ្ជាក់ដែរថា លក្ខណៈពិសេសរបស់នំជាលនេះគឺរសជាតិផ្អែមឈ្ងុយចេញពីស្ករត្នោត ម្សៅអង្ករ មិនមែនម្សៅទិញស្រាប់ ហើយផលិតឡើងស្របតាមរូបមន្តតាំងពីដូនតា និងវេចខ្ចប់ដោយប្រើស្លឹកចេកថែមទៀតផង។ នំជាលអង្គរ មានបីរសជាតិគឺ រសជាតិដើម រសជាតិតើយដូង និងរសជាតិល្ងរ ដែលមានតម្លៃខុសៗគ្នា។ សម្រាប់រសជាតិដើម និងរសជាតិល្ងរតម្លៃ ២២,០០០ រៀលក្នុងមួយគីឡូក្រាម រីឯរសជាតិតើយដូងតម្លៃ ២៤,០០០ រៀលក្នុងមួយគីឡូក្រាម។

គួរបញ្ចាក់ដែរថា អ្នកនាង ឆុំ ដាលីន បានចាប់ផ្ដើមប្រកបមុខរបរនេះនៅចុងឆ្នាំ២០១៩ ក្នុងដើមទុនតិចតួចប្រមាណ ៥ម៉ឺនរៀលប៉ុណ្ណោះ ដោយសារគេមានវត្ថុធាតុដើមស្រាប់ដូចជាអង្ករ អូសដុត ស្លឹកចេក ហើយគេត្រូវការចំណាយលើគ្រឿងផ្សំផ្សេងទៀតដូចជា ស្ករត្នោត ជាដើម។ ទាក់ទងទៅនឹងរបៀបធ្វើ អ្នកនាងរៀបរាប់ថា ដំបូងគេត្រូវលាងអង្ករឱ្យស្អាត ហើយត្រាំទុក១យប់។ លុះព្រឹកឡើងគេយកអង្ករនោះទៅកិនជាម្សៅ និងសង្កត់ឱ្យស្ងួត។ បន្ទាប់មកគេយកម្សៅដែលបានសង្កត់អស់ទឹកហើយនោះទៅច្របាច់លាយជាមួយស្ករត្នោត និងលាយគ្រឿងទៅតាមរសជាតិដែលចង់បាន រួចយកទៅចំហុយប្រមាណ ១ម៉ោងកន្លះរហូតដល់នំឆ្អិនជាការស្រេច។

ជាមួយគ្នានេះដែរ ក្នុងនាមជាម្ចាស់សិប្បកម្មខាងលើក៏បានសម្ដែងក្ដីបារម្ភចំពោះការលក់ផងដែរថា ដោយមួយថ្ងៃគាត់អាចលក់បានប្រមាណ ១០គីឡូក្រាមប៉ុណ្ណោះ ហើយនៅឱកាសបុណ្យទានក៏មិនសូវដាច់ដែរដោយសារមាននំខ្មែរដទៃទៀតដែរ។ ឯផលលំបាកក្នុងអាជីវកម្មនេះគឺការធ្វើទីផ្សារដោយត្រូវផ្សព្វផ្សាយទើបគេស្គាល់ និងជួយទិញ។ ចុងក្រោយ អ្នកនាង ឆុំ ដាលីន សូមអរគុណដល់បងប្អូនដែលបានគាំទ្រកន្លងមក និងសូមអំពាវនាវឱ្យបងប្អូនជួយគាំទ្រនំខ្មែរ ពិសេសគឺនំជាលនេះឡើងវិញ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/08/2026
ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

លុយយេនធ្លាក់ថ្លៃ បន្ថែមសម្ពាធលើវិបត្តិសន្តិសុខស្បៀងរបស់ជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/08/2026
នៅពីក្រោយវប្បធម៌ម្ហូបអាហារដ៏ល្បីល្បាញរបស់ជប៉ុន ដូចជា Sushi, Udon និង Sake ប្រទេសមហាអំណាចសេដ្ឋកិច្ចអាស៊ីមួយនេះកំពុងប្រឈមនឹងបញ្ហាសន្តិសុខស្បៀងដ៏ស្មុគស្មាញ ខណៈការពឹងផ្អែកលើការនាំចូល ការធ្លាក់ថ្លៃប្រាក់យេន និងផលប៉ះពាល់ពីគោលនយោបាយកសិកម្មចាស់ៗកំពុងបង្កើនភាពងាយរងគ្រោះ





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content