ម៉ាកសម្លៀកបំពាក់ក្នុងស្រុក បង្កើតឡើងដោយកូនខ្មែរ ចូលរួមលើកកម្ពស់ផលិតផលក្នុង

សម្លៀកបំពាក់ដែលកំពុងចរាចរណ៍ក្នុងទីផ្សារក្នុងស្រុកនាពេលបច្ចុប្បន្នមានច្រើនប្រភេទ ច្រើនយីហោណាស់ ដែលខ្លះជាផលិតផលនាំចូលពីប្រទេសជិតខាង ឯខ្លះទៀតជាផលិតផលដែលផលិតឡើងនៅក្នុងស្រុក។ នៅក្នុងចំណោមម៉ាកសម្លៀកបំពាក់ទាំងនោះ មានយីហោក្នុងស្រុកមួយបានបង្កើតឡើង និងផ្គត់ផ្គង់សម្លៀកបំពាក់ដែលបង្កើតឡើងដោយកូនខ្មែរ និងមានគោលដៅចង់ឱ្យបរទេសបានស្គាល់ពីសម្លៀកបំពាក់ខ្មែរ។

សំណាងហ្វេស្សិនប្រេន ​(Samnang Fashion Brand) ជាយីហោក្រុមហ៊ុនផលិតសម្លៀកបំពាក់ក្នុងស្រុកមួយដែលកំពុងច្នៃម៉ូដ និងផលិតសម្លៀកបំពាក់នារីដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងជាផ្នែកមួយលើកស្ទួយសេដ្ឋកិច្ចជាតិតាមរយៈការបង្កើតការងារឱ្យក្រុមអ្នកផលិតផងដែរ។

អ្នកស្រី ខុន សំណាង ជាស្ថាបនិករបស់សំណាងហ្វេស្សិនប្រេន បានមានប្រសាសន៍ថា៖

“យើងបង្កើតប្រេននេះឡើងគឺចង់ឱ្យប្រជាជនទូទាំងពិភពលោកបានស្គាល់ផលិតផលសម្លៀកបំពាក់ដែលផលិតនៅកម្ពុជា ជាពិសេសចង់ឱ្យប្រជាជនកម្ពុជាផ្ទាល់ ចូលរួមគាំទ្រផលិតផលក្នុងស្រុកកាន់តែច្រើនថែមទៀត។”

អ្នកស្រីបន្តថា ៖

“សម្រាប់ក្រុមហ៊ុនយើងបានផ្ដល់ឱកាសការងារដល់កម្មករ និងកម្មការនីប្រមាណ ៣០នាក់ ថែមទាំងផ្ដល់នូវការបណ្ដុះបណ្ដាលជំនាញទាំងក្នុងក្រុម និងវគ្គបណ្ដុះបណ្ដាលពីអ្នកជំនាញផ្សេងៗ ដើម្បីឱ្យពួកគាត់បានដុះខាត់សមត្ថភាព ទេពកោសល្យឱ្យកាន់តែពូកែបន្ថែមទៀត។ ចំពោះសម្លៀកបំពាក់នារី ដែលជាផលិតផលរបស់ក្រុមហ៊ុនខាងលើនេះផលិតឡើងសម្រាប់អតិថិជនចាប់ពី ១៨ឆ្នាំឡើងទៅ ពិសេសម្រាប់បងប្អូននារីដែលចូលចិត្តសម្លៀកបំពាក់សាមញ្ញៗ មិនសាំញ៉ាំច្រើន ថ្នេរស្អាត ងាយស្រួលបត់បែន ពិសេសអាចស្លៀកបានយូរលើសពី ៨ម៉ោងដោយមិនមានភាពស្អុះស្អាប់អ្វីនោះឡើយ។”

ចំណែកតម្លៃវិញ សម្លៀកបំពាក់របស់សំណាងហ្វេស្សិនប្រេនមានតម្លៃចាប់ពី ៧-៣០ដុល្លារអាស្រ័យទៅតាមម៉ូដ ហើយក្រុមហ៊ុននេះមានផ្គត់ផ្គង់បោះដុំតាមរយៈដៃគូអាជីវកម្មប្រមាណជិត១០០នាក់ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តធំៗដូចជា សៀមរាប ព្រះសីហនុ កំពង់ចាម និងបាត់ដំបងជាដើម។

គួរបញ្ជាក់ដែរថា អាជីវកម្មនេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០២០ ដោយក្រុមស្ថាបនិកមួយក្រុមធ្វើការរួមគ្នាក្រោមការផ្ដួចផ្ដើមរបស់អ្នកស្រី ខុន សំណាង ដែលគាត់ធ្លាប់លក់សម្លៀកបំពាក់ក្បាលគីប ហើយក៏បានវិវត្តខ្លួនមកបង្កើតប្រេនក្នុងស្រុកដូចបច្ចុប្បន្ន។ ទន្ទឹមគ្នានេះដែរ អ្នកស្រី ខុន សំណាង ក៏បានរៀបរាប់ពីផលលំបាកដែរថា សម្រាប់ការបង្កើតប្រេនខ្លួនឯងនេះគឺមិនងាយស្រួលនោះទេ ជាពិសេសផលិតក្នុងស្រុកដែលបងប្អូនយើងភាគច្រើនពុំទាន់ទុកចិត្ត និងមានការប្រៀបធៀបតម្លៃក៏ដូចជាគុណភាពជាមួយនឹងផលិតផលនាំចូលផងដែរ។ តទៅថ្ងៃអនាគត អ្នកស្រី និងក្រុមការងារក៏មានចក្ខុវិស័យចង់ឱ្យសំណាងហ្វេស្សិនប្រេន ក្លាយជាក្រុមហ៊ុនមួយដែលអាចផ្គត់ផ្គង់សម្លៀកបំពាក់ក្នុងស្រុកទៅកាន់ទីផ្សារកាន់តែធំ ផ្ដល់ការងារដល់ប្រជាជនកាន់តែច្រើន និងឈានដល់ការលក់ហ្វ្រេនឆាយថែមទៀតផង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​