ដីទំនេរ​នៅកណ្ដាលក្រុង ​និងជាយ​ក្រុង ​ត្រូវ​បានបង្កើត​ជា​ផ្សាររាត្រី និង​​ជួយដល់អាជីវកម្ម​ក្រៅ​ប្រព័ន្ធ

ភ្នំពេញ ៖ ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស​នៅក្នុងឆ្នាំ២០២៣​​កន្លងទៅ ដីទំនេរ​ៗជាច្រើន​កន្លែង ទាំ​ងនៅកណ្ដាលក្រុង និងជាយក្រុង ត្រូវបាន​ម្ចាស់ដី​រៀបចំ និងបង្កើតជា​ផ្សារ​រាត្រី​ ដើម្បី​រកចំណូលពីអាជីវកម្ម​ជួល​តូបទៅដល់អាជីករក្នុងពេល​ដែល​ដីទាំងនោះមិនទាន់មានតម្រូវការអភិវឌ្ឍ​ជា​អគារ ​ឬសំណង់​ផ្សេង​ៗ។​

បើតាមការ​សង្កេត​ជាក់ស្ដែង​ ដី​ទំនេរ​ដែលមានទំហំធំៗ​ចាប់ពី​១ហិកតា​ឡើងទៅ​ត្រូវ​បានគេ​រៀបចំបង្កើត​ជា​ផ្សារ​រាត្រី​សម្រាប់ជាទី​កម្សាន្ត​របស់ប្រជាពលរដ្ឋ​រស់​នៅ​រា​ជ​ធានីភ្នំពេញ ជាកន្លែង​លក់អាហារ សម្លៀក​បំពាក់ និង​​សម្ភារៈ​ផ្សេងៗ​នៅពេលរាត្រី ដោយក្នុងនោះនៅ​រយៈ​ពេល​ប៉ុន្មានឆ្នាំកន្លងមកនេះ​ កំណើន​ផ្សារ​រាត្រី​នៅក្នុង​រាជ​ធា​នី​ភ្នំពេញ និងជាយរាជធានីភ្នំពេញ​កកើត​ឡើង​កាន់តែច្រើន​ និងមានសកម្មភាព​មមាញឹក​គួរឱ្យ​កត់សម្គាល់​ផង​ដែរ ។​

អ្នកនាង ​គឹម គិនកេសា អគ្គនាយិកា​ររង​នៃ​ក្រុមហ៊ុន ​CBRE Cambodia បានលើកឡើងថា ក្នុងពេល​ដែល​ស្ថា​ន​ភាព​នៃការអភិវឌ្ឍ​នៅក្នុង​ប្រទេស​មិន​ទាន់​មា​ន​ភាព​ល្អ​ប្រសើរ​ដូច​កាលពីមុនកូវីដ ១៩ អ្នកមានដីទំនេរ​មិន​គួរ​ទុក​ដីចោលនោះទេ ពួកគាត់​អាចកែច្នៃ​ដីទំនេរៗ​ទាំងនោះ​រក​ចំណូល​បានត្រលប់មកវិញ​ខ្លះ​ ។

​អ្នក​នាង​បានជំរុញឱ្យម្ចាស់ដីទាំងនោះ​ កែច្នៃ​ដី​ដូចជាជួល​កក្នុង​រយៈ​ពេលខ្លី​ណា​មួយ ឬ​បើសិនជាដី​អាច​ធ្វើ​​កសិកម្ម​ គួរតែធ្វើកសិកម្ម​ដើម្បីបង្កបង្កើន​ផល រក​ផល​​កម្រៃ​មួយរយៈសិន ប្រសើរជាងទុក​ចោល​មុន​នឹង​មាន​ការ​​អភិវឌ្ឍ​សាងសង់​អ្វីមួយ ។​

លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន​អចលនទ្រព្យ Advance Real​ Estate បានឱ្យដឹងផងដែរថា កាលពីប៉ុន្មានមុននោះ ផ្សារ​រាត្រីនៅរាជធានីភ្នំពេញបានកកើត​មាន​ច្រើន​ ហើយក្រោយមក​នៅពេលដីទីតាំង​ផ្សារ​រាត្រីនោះឡើងថ្លៃ​ គេឃើញថា​ម្ចាស់ទីតាំងក៏បានបញ្ចប់កុងត្រា​ ហើយយក​ដីនោះទៅសាងសង់​ជា​អគារ​ ឬក៏​សំណង់​អ្វីផ្សេង​ដែលអាចរកប្រាក់ចំណេញ​បានខ្ពស់ជាង​ ។ ​ដោយឡែក​សម្រាប់និន្នាការ​នៃផ្សារ​រាត្រី​នៅពេលបច្ចុប្បន្ននេះ ក៏អាច​នឹង​ដូច​ពេលមុនដែរ នៅពេលដែល​ទី​តាំ​ង​​ដី​នោះមិនទាន់មានតម្រូវការ ម្ចាស់ទីតាំង​ក៏បានកែច្នៃដីនោះសម្រាប់ជួល​ឱ្យ​អាជីវករ​លក់​ដូរ​នៅពេល​យប់ធ្វើជាផ្សារ​រាត្រី ។

លោកបន្តថា​ ការ​ធ្វើ​ដូច​នេះ ក៏បានជួយ​អាជីវករ​រកស៊ីក្រៅប្រព័ន្ធ​មួយកម្រិត​ផងដែរ ដោយសារតែអ្នកខ្លះ​អត់​មាន​​លទ្ធភាពជួលផ្ទះ ​ឬជួលទីតាំង​ធំៗ ដូច្នេះពួក​គាត់​អាច​​មកជួល​តួប​នៅផ្សារ​រាត្រី​តម្លៃត្រឹមជុំវិញ១០០ដុល្លារ​អាមេរិក​ក្នុងមួយខែ និងមានសកម្ម​ភាព​មនុស្ស​ម្នា​ដើ​រកម្សាន្ត​ច្រើនផងដែរ ។

លោក ប៉ូ អ៊ាវគង់​បានបញ្ជាក់ផងដែរថា​ ទីតាំង​ផ្សារ​ដែល​មានអាយុកាលយូរ​ជា​ងគេ​នៅភ្នំពេញមានតែ​ផ្សា​រ​រាត្រី​មាត់ទន្លេ ឬហៅផ្សាររាត្រីរាជធានីភ្នំពេញ នៅជាប់​នឹង​ផ្សារ​ចាស់នោះទេ ក្រៅពីនោះ​មានអាយុ​កាលចន្លោះពី​២ ទៅ ៥ឆ្នាំ នឹង​ត្រូវ​រុះរើ​យក​ដីសម្រាប់អភិវឌ្ឍន៍​ ហើយអាជីវករនៅក្នុងផ្សារ​រាត្រីនោះក៏ត្រូវ​រុះរើទៅ​កាន់​ទី​តាំ​ង​​ថ្មី​ជា​បន្តបន្ទាប់ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយជំរុញសេដ្ឋកិច្ចអាស៊ានឱ្យឡើងដល់លំដាប់ទី៤ លើពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

កម្ពុជាបានរៀបចំខ្លួនរួចជាស្រេចក្នុងនាមជាដៃគូយុទ្ធសាស្ត្រក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន។ កម្ពុជា ក៏បានផ្ដល់អត្ថប្រយោជន៍ជាយុទ្ធសាស្ត្រសម្រាប់វិនិយោគិន ដែលមានកំណើន៥,២% ក្នុងឆ្នាំ២០២៥ ជាមួយនឹងការព្យាករណ៍ថា នឹងបន្តសម្រេចបានអត្រាកំណើនរឹងមាំក្នុងរយៈពេលមធ្យម

ទីតាំងផលិតប្រេង និងឧស្ម័នមួយចំនួននៅមជ្ឈិមបូព៌ា ត្រូវរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

ចាប់តាំងពីមានការវាយប្រហារគ្នាដោយអាម៉េរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់មក ហេដ្ឋារចនាសម្ព័ន្ធផលិតថាមពលត្រូវរងការបំផ្លិចបំផ្លាញខ្លាំង និង ចរាចរណ៍នៅច្រកសមុទ្រ Hormuz ត្រូវបានផ្អាក

អ្នកជំនាញមើលឃើញថា ទំនាក់ទំនងទេ្វភាគីកម្ពុជា-អាម៉េរិក លើវិស័យពាណិជ្ជកម្ម កំពុងរីកចម្រើនគួរឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

អ្នកជំនាញមើលឃើញថាទំនាក់ទំនងទេ្វភាគីកម្ពុជា-សហរដ្ឋអាម៉េរិកលើវិស័យពាណិជ្ជកម្ម ធុរកិច្ចកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់

រាជរដ្ឋាភិបាលនឹង​បន្ថែមការ​ឧបត្ថម្ភ​ធន​លើ​ប្រេង​ឥន្ធនៈក្នុង​ករណីឡើងថ្លៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

រដ្ឋ​នឹង​ឧបត្ថម្ភធន​បន្ថែម​ក្នុងករណីតម្លៃប្រេង​សាំង​ហក់ឡើងពី​៩០ដុល្លារ/បារ៉ែល និង​ម៉ាស៊ូត​ឡើងលើសពី១០០ដុល្លារអាមេរិកក្នុងមួយបារ៉េល​

ចិន កំណត់គោលដៅកំណើនសេដ្ឋកិច្ចចន្លោះពី ៤,៥% ទៅ ៥% សម្រាប់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/03/2026

ចិន បានកំណត់ទិសដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងឆ្នាំ២០២៦នេះចាប់ពី ៤,៥% ទៅ ៥% ដែលជាការទម្លាក់ចំណាត់ថ្នាក់ និងបន្ទាបផែនការលើកដំបូងចាប់តាំងពីឆ្នាំ២០២៣រហូតមក

កម្ពុជាបន្តជំរុញការកៀរគរធនធានសម្រាប់គម្រោងដឹកជញ្ជូនជាង ១៧០ តម្លៃជាង ៣៦ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/03/2026

រាជរដ្ឋាភិបាល បាន និងកំពុងបន្តកៀរគរធនធានសម្រាប់អនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលត្រូវការថវិកាប្រមាណ ៣៦,៦ ពាន់លានដុល្លារ។

ក្រសួងរៀបចំដែនដី សហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ប្រែក្លាយភូមិឋានពលរដ្ឋទៅជាបុរីជនបទ និងកសាងខឿនសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/03/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយភូមិឋានពលរដ្ឋឱ្យទៅជាបុរីជនបទ និងកសាងខឿនសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរ

ប្រធានាធិបតីអាម៉េរិក គំរាមផ្តាច់ពាណិជ្ជកម្មជាមួយអេស្ប៉ាញ បន្ទាប់ពីរារាំងមិនឲ្យប្រើមូលដ្ឋានយោធារបស់ខ្លួនវាយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/03/2026

ប្រធានាធិបតី Trump គំរាមថា "អេស្ប៉ាញគឺអាក្រក់ ហើយយើងនឹងកាត់ផ្តាច់ពាណិជ្ជកម្មទាំងអស់។ យើងមិនចង់ធ្វើអ្វីពាក់ព័ន្ធជាមួយនឹងអេស្ប៉ាញទៀតទេ។ អាចនៅថ្ងៃស្អែក ឬ ថ្ងៃនេះកាន់តែប្រសើរ ខ្ញុំចង់បញ្ឈប់អ្វីគ្រប់យ៉ាងដែលទាក់ទងនឹងអេស្ប៉ាញ និង ផ្តាច់អាជីវកម្មទាំងអស់ដែលមានជាមួយអេស្ប៉ាញ"

IMF ៖ ឥទ្ធិពលសង្គ្រាមនៅមជ្ឈិមបូព៌ាមកលើសេដ្ឋកិច្ចពិភពលោក​ធ្ងន់កម្រិតណា គឺអាស្រ័យលើរយៈពេលរបស់វា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/03/2026

ឥទ្ធិពលនៃសង្គ្រាមនៅមជ្ឈិមបូព៌ាលើសេដ្ឋកិច្ចពិភពលោក និងបង្ករការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធកម្រិតណានោះ គឺអាស្រ័យទៅលើរយៈពេលនៃការអូសបន្លាយរបស់វាថាតើបញ្ចប់នៅពេលណាឱ្យប្រាកដ

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ជួយពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម និងធុរកិច្ចក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/03/2026

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា គឺជាវេទិកាយុទ្ធសាស្ត្រមួយ ជំរុញការចូលរួមរបស់វិស័យឯកជនរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសជំរុញការតភ្ជាប់ពាណិជ្ជកម្ម និងធុរកិច្ចក្នុងតំបន់

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី