NBC និង EU-ABC លើកកម្ពស់ទំនាក់ទំនងផ្នែកធុរកិច្ច និងវិនិយោគក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា (NBC) និងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន (EU-ABC) បានបើកកិច្ចពិភាក្សា ដើម្បីស្វែងរកកិច្ចសហការថ្មីៗ លើកកម្ពស់ទំនាក់ទំនងផ្នែកធុរកិច្ច និងវិនិយោគរវាងសហភាពអឺរ៉ុបជាមួយប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។

កិច្ចពិភាក្សាការងារនេះ ត្រូវបានធ្វើឡើងក្នុងជំនួបរវាង លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាព អឺរ៉ុប-អាស៊ាន (EU-ABC) ដឹកនាំដោយលោកស្រី Sharon Toh អនុប្រធានក្រុមប្រឹក្សាភិបាល អមដោយថា្នក់ដឹកនាំជាន់ខ្ពស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុនអឺរ៉ុបធំៗ នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

ធនាគារជាតិ បានបញ្ជាក់ថា កិច្ចពិភាក្សានេះមានគោលបំណងស្វែងរកកិច្ចសហការថ្មីៗថែមទៀត ដើម្បីលើកកម្ពស់ទំនាក់ទំនងផ្នែកធុរកិច្ច និងវិនិយោគរវាងសហភាពអឺរ៉ុបជាមួយប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។

ក្នុងជំនួបនេះ លោកជំទាវបណ្ឌិតទេសាភិបាលបានមានប្រសាសន៍អំពីវឌ្ឍនភាពប្រព័ន្ធធនាគារកម្ពុជា ការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងគាំទ្រដល់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។ បន្ថែមលើនេះ លោកជំទាវក៏បានគូសបញ្ជាក់ពីការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថល និងការសម្រេចការតភ្ជាប់ជាមួយប្រទេសសក្តានុពលនានា ដែលផ្តល់ភាពអំណោយផលដល់ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងបរិយាបន្នហិរញ្ញវត្ថុ។

លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងឱ្យដឹងថា លោកជំទាវពិតជារីករាយណាស់ដែលបានជួបជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាព អឺរ៉ុប-អាស៊ាន ដោយបានជម្រាបជូនគណៈប្រតិភូអំពីការអភិវឌ្ឍប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា។ ទោះបីយ៉ាងក៏ដោយ លោកជំទាវបណ្ឌិត បានបន្តថា បន្ទាប់ពីការអភិវឌ្ឍយ៉ាងឆាប់រហ័សអស់រយៈពេលជាយូរមកយ៉ាងណាក៏ដោយ កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានរំពឹងថានឹងនៅតែវិជ្ជមាន ប៉ុន្តែនឹងប្រឈមមុខនឹងហានិភ័យធ្លាក់ចុះពីភាពមិនប្រាកដប្រជាពីកត្តាខាងក្រៅ និងកត្តាក្នុងស្រុកមួយចំនួន។

លោកជំទាវបណ្ឌិត បានថ្លែងថា ទស្សនវិស័យខាងនេះ ត្រូវឱបក្រសោប ដោយសារភាពមិនប្រាកដប្រជាលើភាពតានតឹងព្រំដែន ពន្ធបដិការ និងការអនុវត្តកាន់តែខ្លាំងឡើងប្រឆាំងនឹងប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត ដែលអាចជាផលលំបាករយៈពេលខ្លី។

លោកជំទាវបណ្ឌិត ជា សិរី បាថ្លែងដូច្នេះថា ៖

«យ៉ាងណាក៏ដោយ ការចេញនូវវិធានការនានា ត្រូវបានរំពឹងថានឹងពង្រឹងអភិបាលកិច្ច កែលម្អកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ និងគាំទ្រដល់ការវិនិយោគប្រកបដោយចីរភាពបន្ថែមទៀតក្នុងរយៈពេលមធ្យម»។

លោកជំទាវក៏បានថ្លែងអំណរគុណដល់បណ្តាក្រុមហ៊ុនអឺរ៉ុបដែលបានវិនិយោគ និងពង្រីកផលិតកម្មនៅកម្ពុជា និងស្នើឱ្យបង្កើនការវិនិយោគឱ្យបានកាន់តែច្រើនថែមទៀត។

ក្នុងឱកាសនេះ លោកស្រី Sharon Toh បានលើកឡើងពីសុទិដ្ឋិនិយមរបស់គណៈប្រតិភូ EU-ABC ចំពោះសក្តានុពលសេដ្ឋកិច្ចកម្ពុជា និងបានលើកសសើរពីការបំពេញតួនាទីបានយ៉ាងល្អរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាស្ថិរភាពប្រព័ន្ធធនាគារ ជាពិសេសការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថល។

ទន្ទឹមនឹងការលើកឡើងពីកត្តាប្រឈមមួយចំនួន គណៈប្រតិភូ EU-ABC ក៏បានគូសបញ្ជាក់ពីការតាំងចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀត ជាពិសេសលើការវិនិយោគដើម្បីពង្រឹងភាពប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម ការអភិវឌ្ឍហិរញ្ញវត្ថុប្រកបដោយចីរភាព និងផ្សារមូលបត្រជាដើម។

គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាព អឺរ៉ុប-អាស៊ាន បានបង្ហាញពីសុទិដ្ឋិនិយមនៅក្នុងដំណើរអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។

របាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា​ ប្រព័ន្ធធនាគារនៅកម្ពុជា បន្តរក្សាបានភាពធន់ និងបានរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ច ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនទ្រព្យសកម្ម របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានកើន ៩,៥% ដល់ ៤០៧,១ ទ្រីលាន រៀល (១០១,៨ ប៊ីលានដុល្លារអាមេរិក) ដោយ ក្នុងនោះទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមានសមាមាត្រ ៩៧% និងបានកើនឡើង ៩,៧% ដល់ ៣៩៤,៨ ទ្រីលានរៀល (៩៨,៧ ប៊ីលានដុល្លារអាមេរិក) ខណៈដែលគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមិន ទទួលប្រាក់បញ្ញើមានសមាមាត្រ ៣% និងបាន កើនឡើង ៣,១% ដល់ ១២,៣ ទ្រីលានរៀល (៣,១ ប៊ីលានដុល្លារអាមេរិក)៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 09/06/2026

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

Leave a Reply

Your email address will not be published.Required fields are marked *