ភ្នំពេញ ៖ តាមរយៈវត្តមាននៃផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ បច្ចុប្បន្ន បាន និងកំពុងបង្ហាញពីប្រជាប្រិយភាពខ្ពស់ និងទាក់ទាញទាំងអាជីវករ ក៏ដូចជាអតិថិជន ក្នុងនាមជាផ្សាររៀបរយមានកម្រិតស្តង់ដារល្អជាងគេនៅក្នុងតំបន់ជាមួយនឹងការផ្គត់ផ្គង់ទំនិញយ៉ាងសម្បូរបែប ដូចជាផលិតផលចម្រុះ បរិក្ខារ គ្រឿងអគ្គិសនី គ្រឿងអេឡិចត្រូនិក ទូរស័ព្ទទំនើបគ្រប់ប្រភេទ ហាងលក់សម្លៀកបំពាក់ ភេសជ្ជៈ គ្រឿងក្រអូប ជាពិសេសមានផ្សារបន្លែផ្លែឈើ ត្រីសាច់ដែលមានគុណភាពល្អ។

លោក សោម កែវម៉ាលីដា ដែលជាអ្នកអភិវឌ្ឍន៍ និងជានាយកប្រតិបត្តិផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខបានមានប្រសាសន៍ឲ្យដឹងថា វត្តមានផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខបានចូលរួមជាចំណែកយ៉ាងសំខាន់ក្នុងការបង្ហាញពីការអភិវឌ្ឍ និងភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខណ្ឌសែនសុខ ដែលមានមនុស្សរស់នៅ និងធ្វើដំណើរឆ្លងកាត់ប្រមាណជាង៧០ម៉ឺននាក់។

ផ្អែកតាមស្ថានភាពភូមិសាស្ត្រជាក់ស្ដែងនាពេលបច្ចុប្បន្ន ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ហាក់ដូចជាបេះដូងដ៏សំខាន់មួយនៅក្នុងតំបន់ ដោយសារតែផ្សារនេះ បានតភ្ជាប់ជាមួយផ្លូវសំខាន់ៗជាច្រើនដូចជាផ្លូវហាណូយ ផ្លូវឧកញ៉ា ម៉ុង ឫទ្ធី វិថីឈ្នះឈ្នះ និងមានរោងចក្រសហគ្រាស បុរីធំៗនៅព័ទ្ធជុំវិញ ដូចជាបុរីពិភពថ្មីសែនសុខ បុរីជីបម៉ុង បុរីអង្គរភ្នំពេញ បុរី Premium Land បុរីវិមានភ្នំពេញ ក្រុងរណប ហ្គ្រេនភ្នំពេញ រួមទាំងស្ថាប័នរដ្ឋសំខាន់ៗជាច្រើនទៀតដូចជា ក្រសួងរៀបចំដែនដីនគរូបកនីយកម្ម និងសំណង់ ធនាគារជាតិនៃកម្ពុជា រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់តូចធំខ្វាត់ខ្វែងដទៃទៀត ហាក់ដូចជាសសៃឈាមតភ្ជាប់ជាមួយនឹងបេះដូងយ៉ាងរស់រវើក និងប្រកបដោយសក្តានុពលខ្ពស់បំផុត។

លោក សោម កែវម៉ាលីដា បានមានប្រសាសន៍ថា ៖
“បើនិយាយពីការរៀបចំ និងលក្ខណៈពិសេសរបស់ផ្សារវិញផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខជាទីតាំងអំណោយផលបំផុតសម្រាប់អាជីវករ និងឆ្លើយតបជាមួយជាតម្រូវការរបស់ប្រជាជននៅក្នុងតំបន់។ ផ្សារប្រកបដោយសក្តានុពលនេះមានភាពអំណោយផលទាំងទីតាំងភូមិសាស្ត្រ ការរៀបចំស្តង់លក់ និងការបែងចែកទីតាំងលក់ទំនិញ។ ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ក៏មានផងដែរនូវផ្ទះអាជីវកម្ម (Shop House) ហ៊ុមព័ទ្ធជុំវិញ មានហេដ្ឋារចនាសម្ព័ន្ធល្អ ធំទូលាយ មានចំណតពហុវិស័យ បន្ទប់ទឹកអនាម័យ ផ្សារបន្លែ ត្រីសាច់ និងស្តង់ផ្តល់សេវាកម្មជាច្រើនទៀត ដែលសុទ្ធតែត្រូវបានរៀបចំ និងសាងសងឡើងផ្តោតលើគុណភាព កម្រិតស្ដង់ដារ និងផ្តល់នូវផាសុកភាពជូនដល់អាជីវករ និងអតិថិជនទូទៅទាំងអស់”

នៅក្នុងផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ដែលកំពុងបើកដំណើរការនាពេលបច្ចុប្បន្ននេះមានស្តង់លក់សរុបចំនួន៩៨០តូប បែងចែកជា៤ប្រភេទ រួមមានប្រភេទA ស្ថិតនៅជួរខាងមុខជាប់ផ្លូវធំជុំវិញផ្សារ ប្រភេទ B ស្ថិតនៅជាប់ផ្លូវទំហំ៦ម៉ែត្រ ប្រភេទ C ស្ថិតនៅជាប់ផ្លូវ៣ម៉ែត្រ (នៅផ្លូវកែង) ហើយប្រភេទ D ស្ថិតនៅជាប់ផ្លូវ៣ម៉ែត្រ(តំបន់កណ្តាល)។

ជាមួយគ្នានេះ លោកក៏បានប្រាប់ឲ្យដឹងផងដែរថា អ្នកអភិវឌ្ឍន៍បានយកចិត្តទុកដាក់ទៅលើការកំណត់ស្ដង់ដារ និងការផ្តល់នូវផាសុកភាពខ្ពស់ ដោយប្រមាណ៦០ភាគរយនៃគម្រោងបានផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសទូទៅនៅក្នុងផ្សារទាំងមូល មានផ្លូវធំៗខ្វាត់ខ្វែងដែលអាចអនុញ្ញាតឲ្យកង់ ម៉ូតូ និងរឺម៉កកង់បីអាចជិះចូលបាន មានពន្លឺថ្ងៃគ្រប់គ្រាន់ និងលំហូរខ្យល់ចេញចូលគ្រប់គ្រាន់ ជាមួយនឹងសណ្ដាប់ធ្នាប់ល្អ អនាម័យ និងសុវត្ថិភាពខ្ពស់។
អ្នកអភិវឌ្ឍន៍រូបនេះក៏បានបញ្ជាក់ឲ្យដឹងផងដែរថា វត្តមានផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខបានចូលរួមផ្តល់នូវភាពងាយស្រួលដល់អ្នកដែលរស់នៅក្នុងតំបន់ ក៏ដូចជាអ្នករស់នៅជិតខាងមួយចំណែកធំ ជាពិសេសពាក់ព័ន្ធទៅនឹងការផ្គត់ផ្គង់ប្រភេទទំនិញចាំបាច់ប្រចាំថ្ងៃប្រកបទៅដោយគុណភាពខ្ពស់ ដែលខុសកាលពីមុនអ្នកទាំងនោះហាក់មានផលលំបាកក្នុងការស្វែងរកទីតាំងផ្គត់ផ្គង់ទំនិញ កន្លែងលក់សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងគ្រឿងបន្លាស់អេឡិចត្រូនិកជាដើម។ ដោយនៅទីនេះមានផ្សារបោះដុំ និងលក់រាយបន្លែ ផ្លែឈើ ត្រីសាច់ សម្រាប់ជាម្ហូបអាហារប្រចាំថ្ងៃ គ្រឿងអេឡិចត្រូនិក ម្ហូបអាហារ និងផលិតផលជាច្រើនប្រភេទនៅក្នុងទីតាំងតែមួយ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងរៀបចំដែនដី កំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាព
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 27/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាពក្នុងក្របខណ្ឌក្រសួង និងធ្វើឱ្យមរតកនេះចាក់គ្រឹះក្នុងសង្គមកម្ពុជា ដោយបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស្របទៅតាមការវិវត្តនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម។ សូមគូសបញ្ជាក់ថា សមរភូមិទាំង៧ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមមាន៖ ១. ការរៀបចំផ្ទះសំបែងឱ្យរៀបរយ៖

ហៃណាន ជំរុញការបង្កាត់ពូជស្រូវឆ្លាតវៃ ដោយប្រើបច្ចេកវិទ្យាហ្សែន និងស្វ័យប្រវត្តិកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
បច្ចេកវិទ្យាតម្រៀបហ្សែនកម្រិតខ្ពស់ ការវិភាគម៉ូលេគុលក្នុងជាលិកា និងប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងមន្ទីរពិសោធន៍ កំពុងដើរតួនាទីសំខាន់ក្នុងការជំរុញការស្រាវជ្រាវស្រូវ និងការបង្កាត់ពូជឆ្លាតវៃនៅទីក្រុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សានយ៉ា ខេត្តហៃណាន ដោយមានការគាំទ្រពីឧបករណ៍បច្ចេកវិទ្យារបស់ក្រុមហ៊ុន MGI Tech

អាម៉េរិកបារម្ភ ចិនបង្កើត «កងនាវាស្រមោល» បង្កប់តាមនាវាស៊ីវិលខ្នាតធំ សម្រាប់ផែនការលុកលុយកោះតៃវ៉ាន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
របាយការណ៍សម្ងាត់របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអាម៉េរិក និងរូបភាពផ្កាយរណបដែលត្រូវបានបង្ហាញនាពេលថ្មីៗនេះ បានបង្កើនការព្រួយបារម្ភអំពីការពង្រីកកងនាវាស៊ីវិលរបស់ចិន និងលទ្ធភាពដែលនាវាទាំងនេះអាចត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការយោធា ក្នុងករណីមានជម្លោះជុំវិញកោះតៃវ៉ាន់

ហៃណាន ពង្រីកមូលដ្ឋានអប់រំអន្តរជាតិ ខណៈតំបន់លីងសួយ លីអា ទាក់ទាញគ្រូ និងនិស្សិតជាង ១ ម៉ឺននាក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
តំបន់សាកល្បងនវានុវត្តន៍ការអប់រំអន្តរជាតិ លីងសួយ លីអា (Lingshui Li’an International Education Innovation Pilot Zone) នៅខេត្តហៃណាន ប្រទេសចិន បានទាក់ទាញលោកគ្រូ អ្នកគ្រូ និងនិស្សិតសរុបជាង ១ ម៉ឺននាក់ ខណៈតំបន់នេះកំពុងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យល្បីៗចំនួន ៣០ ទាំងក្នុង និងក្រៅប្រទេស ដើម្បីគាំទ្រដល់ការអភិវឌ្ឍកំពង់ផែពាណិជ្ជកម្មសេរីហៃណាន





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content