ចិន កំណត់គោលដៅកំណើនសេដ្ឋកិច្ចចន្លោះពី ៤,៥% ទៅ ៥% សម្រាប់ឆ្នាំ២០២៦

បរទេស៖ ចិន បានកំណត់ទិសដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងឆ្នាំ២០២៦នេះចាប់ពី ៤,៥% ទៅ ៥% ដែលជាការទម្លាក់ចំណាត់ថ្នាក់ និងបន្ទាបផែនការលើកដំបូងចាប់តាំងពីឆ្នាំ២០២៣រហូតមក នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNA ។

នៅក្នុងកិច្ចប្រជុំបើកសភាប្រជាជនចិន (NPC) កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ លោកនាយករដ្ឋមន្ត្រី Li Qiang បានបង្ហាញរបាយការណ៍ការងាររបស់រដ្ឋាភិបាលថា គោលដៅកំណើនសេដ្ឋកិច្ចត្រូវបានកំណត់ចន្លោះពី ៤,៥% ទៅ ៥% ជាលើកដំបូងសម្រាប់ឆ្នាំ២០២៦ បន្ទាប់ពីគោលដៅត្រូវបានកំណត់យ៉ាងហោចណាស់ ៥% ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ។ ការកំណត់កំណើនសេដ្ឋកិច្ចពី ៤,៥% ទៅ ៥% គឺជាគោលដៅកំណើនទាបបំផុតចាប់តាំងពីឆ្នាំ១៩៩១។

នាយករដ្ឋមន្ត្រី Li Qiang បានលើកឡើងថា វាកម្រណាស់ដែលចិនជួបប្រទះនូវស្ថានភាពដ៏ធ្ងន់ធ្ងរ និងស្មុគស្មាញបែបនេះក្នុងរយៈពេលជាច្រើនឆ្នាំ រួមមាន បញ្ហាប្រឈមខាងក្រៅត្រូវបានផ្សារភ្ជាប់ជាមួយនឹងផលលំបាកក្នុងស្រុក និងជម្រើសគោលនយោបាយដ៏លំបាក។ ការទម្លាក់អត្រាគោលដៅនៃកំណើនសេដ្ឋកិច្ចនេះបានបង្ហាញពីការប្រុងប្រយ័ត្នបន្ថែមទៀត ដោយសារចិនជួបនឹងសម្ពាធបរិត្តផរណា វិបត្តិអចលនទ្រព្យអូសបន្លាយ និងការកើនឡើងនៃភាពតានតឹងពាណិជ្ជកម្មជាមួយអាម៉េរិក។

យោងតាមទិន្នន័យផ្លូវការដែលបានចេញផ្សាយនៅក្នុងខែមករា កន្លងទៅនេះ បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចចិនកើនឡើង ៥% ឬ ឈានដល់ ១៤០ ទ្រីលានយ័ន (២០,៣ ទ្រីពាន់លានដុល្លារ) ក្នុងឆ្នាំ២០២៥ ដែលជាអត្រាយឺតបំផុតមួយក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយនេះ ខណៈដែលរដ្ឋាភិបាលតស៊ូទប់ទល់នឹងការធ្លាក់ចុះនៃការចំណាយរបស់អ្នកប្រើប្រាស់ រួមទាំងវិបត្តិបំណុលនៅក្នុងវិស័យអចលនទ្រព្យ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលកំពុងពិចារណាលើការកែសម្រួលរចនាសម្ព័ន្ធ កិច្ចការពារហានិភ័យ និងកំណែទម្រង់ក្នុងឆ្នាំដំបូងនៃផែនការរយៈពេល ៥ ឆ្នាំនេះ ដើម្បីជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរនៅឆ្នាំខាងមុខ។ នៅឆ្នាំ២០២៦ ចិនចាប់ផ្តើមផែនការ ៥ឆ្នាំជាលើកទី១៥ ដែលជាប្លង់មេសម្រាប់កំណត់អាទិភាពគោលនយោបាយ និងរៀបចំយុទ្ធសាស្រ្តសេដ្ឋកិច្ចរហូតដល់ឆ្នាំ២០៣០។

មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលក៏មានបំណងបង្កើតការងារថ្មីៗនៅតាមទីក្រុងជាង ១២ លានកន្លែងផងដែរ ដោយរក្សាអត្រាគ្មានការងារធ្វើនៅតាមទីក្រុងនៅប្រហែល ៥,៥%។ ជាមួយគ្នានេះ ដើម្បី​គាំទ្រ​ដល់​គោលដៅ​ទាំង​នោះ ទីក្រុង​ប៉េកាំងគ្រោងនឹងបង្កើនការចំណាយថវិកាសាធារណៈលើសពី ៣០ ទ្រីលានយ័នជាលើកដំបូង ដែលកើនឡើងប្រហែល ១,២៧ ទ្រីលានយ័នធៀបនឹងឆ្នាំមុន។ ទោះជាយ៉ាងណា ការ​ប្រើ​ប្រាស់​ក្នុង​ស្រុក​គឺ​ជា​ចំណុច​កណ្តាល​នៃ​ការ​ជំរុញ​ខ្ទង់ចំណាយ​ ហើយអាទិភាពរបស់ទីក្រុងប៉េកាំងគឺបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការប្រើប្រាស់ និងពង្រីកការវិនិយោគ។ លើសពីនេះ រដ្ឋាភិបាលបានកំណត់ថវិកាចំនួន ២៥០ ពាន់លានយ័នសម្រាប់កម្មវិធីពាណិជ្ជកម្មទំនិញប្រើប្រាស់​ និងបង្កើតមូលនិធិសម្របសម្រួលសារពើពន្ធ និងហិរញ្ញវត្ថុថ្មី ១០០ ពាន់លានយន់ ដើម្បីជំរុញតម្រូវការក្នុងស្រុក។ ​ចិន ក៏​​រក្សា​សន្ទស្សន៍​តម្លៃ​ទំនិញ​ប្រើ​ប្រាស់ (CPI) របស់​ខ្លួន​ក្នុង​កម្រិត​ប្រហែល ២% ដូច​​នឹង​ឆ្នាំ​មុនដែរ។

យ៉ាងណាមិញ អ្នកបង្កើតគោលនយោបាយកំពុងប្រឈមនឹងសម្ពាធបរិត្តផរណាទៅលើសេដ្ឋកិច្ចចិន ។ សន្ទស្សន៍តម្លៃអ្នកផលិតធ្លាក់ចុះ ១,៤% នៅក្នុងខែមករា ដែលជាការធ្លាក់ចុះរយៈពេល ៤០ ខែជាប់ៗគ្នា។ វិស័យអចលនទ្រព្យដែលធ្លាប់មានចំណែកប្រហែល ១ ភាគ ៤ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ចិន នៅតែស្ថិតក្នុងស្ថានភាពអាក្រក់។ ការវិនិយោគអចលនទ្រព្យធ្លាក់ចុះ ១៧,២ ក្នុងឆ្នាំ២០២៥ ខណៈពេលដែលការលក់លំនៅដ្ឋានធ្លាក់ចុះ ៨,៧%។

នាយករដ្ឋមន្ត្រី លោក Li Qiang បានសន្យាដាក់គោលនយោបាយជាក់លាក់ដើម្បីគ្រប់គ្រងចំនួនគម្រោងអចលនទ្រព្យថ្មីៗ កាត់បន្ថយសារពើភ័ណ្ឌលំនៅដ្ឋាន និងកែលម្អ ដើម្បីធានាបាននូវការផ្តល់លំនៅដ្ឋានឲ្យបានទាន់ពេលវេលា និងការពារហានិភ័យពីការសងបំណុល។ លើសពីនេះ ទីក្រុងប៉េកាំងនឹងលើកទឹកចិត្តដល់ភាគហ៊ុនលំនៅដ្ឋានដែលមិនទាន់លក់ចេញ ឲ្យបំប្លែងទៅជាលំនៅដ្ឋានដែលឧបត្ថម្ភធនដោយរដ្ឋាភិបាល។ ដោយឡែក កត្តាពីខាងក្រៅវិញ ភាពតានតឹងពាណិជ្ជកម្មនៅតែជាបញ្ហាប្រឈម ដោយពន្ធអាម៉េរិកលើទំនិញចិនជាមធ្យមប្រហែល ៣៤% បើទោះបីជាត្រូវបានបន្ទាបពីកម្រិតខ្ពស់កាលពីគ្រាមុនក៏ដោយ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *