នៅដើមសប្តាហ៍នេះ សារព័ត៌មានលោកខាងលិចល្បីៗ រួមមានកាសែត Bloomberg ផង Business Insider ផង និង Reuters បានធ្វើការបង្ហាញនូវរបាយការណ៍ស្រាវជ្រាវដូចគ្នាមួយក្រោមចំណងជើងសំខាន់ផ្តោតទៅលើព្រឹត្តិការណ៍នៃការបណ្តេញចេញមេដឹកនាំយោធាសំខាន់ៗរបស់កងកម្លាំងកងទ័ពប្រជាជនចិន ហៅកាត់ថា PLA នាពេលកន្លងមកថ្មីនេះ។
ដោយមានការចូលរួមស្រាវជ្រាវពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិក US Intelligence ផងនោះ ពួកគេបានដាក់ការសង្ស័យទៅលើហេតុការណ៍នេះថា មានការពាក់ព័ន្ធទៅនឹងយុទ្ធនាការនៃការបោសសំអាតអំពើពុករលួយរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងវិស័យយោធាសំដៅពង្រឹងសមត្ថភាពឲ្យបានកាន់តែរឹងមាំ និងច្បាស់លាស់ ធ្វើយ៉ាងណាឈានទៅដល់ការរៀបចំផែនការលុកលុយកោះតៃវ៉ាន់នៅពេលខាងមុខ។
ក្នុងនោះ ការស្រាវជ្រាវថែមទាំងបានលើកឡើងនូវមូលហេតុដ៏សំខាន់ស្ទើរមិនគួរឲ្យជឿមួយផងដែរថា រដ្ឋាភិបាលក្រុងប៉េកាំងបានរកឃើញនូវកំហុសឆ្គងដ៏ធ្ងន់ធ្ងរមួយដែលមីស៊ីលជាច្រើននៃកងកម្លាំងទ័ពអាកាសចិនបែរត្រូវបានចាក់បំពេញដោយទឹក និងកាកសំណល់យោធាជំនួសប្រេងសាំងទៅវិញដែលប្រាកដណាស់វានឹងអាចធ្វើឲ្យការប្រើប្រាស់មីស៊ីលក្នុងពេលប្រតិបត្តិការមិនអាចដំំណើរបានឡើយ។

គួរឲ្យដឹងដែរថា គិតត្រឹមឆ្នាំ២០២១កន្លងទៅនោះ ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា ចិនបានរៀបចំតម្លើងទីតាំងបាញ់មីស៊ីលជាច្រើនរយទីតាំងគិតត្រឹមក្នុងតំបន់វាលខ្សាច់ Xinjiang ប៉ុណ្ណោះ ប៉ុន្តែវាមានសមត្ថភាពអាចបាញ់បានទៅដល់គ្រប់គោលដៅក្នុងប្រទេសអាមេរិក និងរុស្សី។
ពាក់ព័ន្ធទៅនឹងករណីប្រើប្រាស់ទឹកជំនួសសាំងនៅក្នុងមីស៊ីលនេះ ប្រភពព័ត៌មានលោកខាងលិចបានភ្ជាប់វាទៅនឹងព្រឹត្តិការណ៍បណ្តេញមន្ត្រីយោធាកំពូលៗជាច្រើននាក់នាពេលកន្លងមក ដូចជាកាលពីខែតុលា នៅពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងបានសម្រេចជំនួសតំណែងរដ្ឋមន្ត្រីការពារជាតិ លោក Li Shangfu ដែលមុននេះ លោកបានបាត់មុខពីសាធារណៈអស់រយៈពេលជិត២ខែរួចមកហើយ។
មានប្រភពជាច្រើនទៀតដែលកាសែតលោកខាងលិចបានអះអាងថា ចិនក៏បានបណ្តេញមន្ត្រីយោធានៅក្រុមកងទ័ពគ្រាប់រ៉ូក្កែត ( Rocket Force) ជាច្រើននាក់ផ្សេងទៀតផងដែរក្រោយរកឃើញករណីដ៏ចម្រូងចម្រាសនេះ។
Rocket Force គឺជាកងកម្លាំងជួរមុខទទួលបន្ទុកកិច្ចការងារឃ្លាំមើល និងប្រតិបត្តិការអាវុធនុយក្លេអ៊ែររបស់ប្រទេសចិន ក៏ជាកូនសោរដ៏សំខាន់បំផុតសម្រាប់រដ្ឋាភិបាលក្រុងប៉េកាំងក្នុងផែនការធ្វើទំនើបកម្មអាវុធ៕




វិថីហិរញ្ញវត្ថុ


































































Account
Security
Favourite Content