ភ្នំពេញ ៖ តំបន់ពាណិជ្ជកម្មក្នុងរាជធានីភ្នំពេញកាលពីដើមឡើយ ភាគច្រើនគេដឹងថាជាតំបន់បឹងកេងកង ហើយវិនិយោគិនមិនថាបរទេស ឬអ្នកក្នុងស្រុក បើចង់វិនិយោគលើអគារពាណិជ្ជកម្ម តែងនឹកឃើញតំបន់បឹងកេងកងមុនគេ ប៉ុន្តែពេលនេះការអភិវឌ្ឍពាណិជ្ជកម្មបានងាកទៅកាន់តំបន់ទួលគោកជំនួសវិញ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញនៃវិស័យអចលនទ្រព្យនៅកម្ពុជា។

លោកស្រី ហ្គ្រេស រចនី អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានមានប្រសាសន៍ថា ទួលគោក គឺជាតំបន់ដែលទាក់ទាញការអភិវឌ្ឍពាណិជ្ជកម្មទី២ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីតំបន់បឹងកេងកង ដោយបច្ចុប្បន្ននេះ គេឃើញមានអគារពាណិជ្ជកម្មខ្ពស់ៗ រួមទាំងអគារខុនដូ អាផាតមិន ផ្សារទំនើប ជាច្រើនដោយអគារខ្លះបានដំណើរការ ហើយអគារខ្លះទៀតកំពុងស្ថិតនៅក្នុងដំណាក់កាលសាងសង់ និងអភិវឌ្ឍន៍ដើម្បីបញ្ចប់គម្រោង។

លោកស្រីបន្តថា ៖
“កត្តាដែលជំរុញឱ្យតំបន់ទួលគោកក្លាយជាតំបន់ពាណិជ្ជកម្មដ៏មានសក្ដានុពលមួយក្នុងរាជធានីភ្នំពេញ ពីព្រោះថាបើប្រៀបធៀបតម្លៃដីនៅបឹងកេងកង និងទួលគោកឃើញថាតំបន់ទួលគោកនៅមានកម្រិតទាបជាង និងមានដីទូលាយច្រើន ដែលអាចឱ្យវិនិយោគិនស្វែងរកទីតាំងសម្រាប់អភិវឌ្ឍន៍ជាអគារខ្ពស់ៗរាប់សិបជាន់បាន។ ដីធ្លីនៅតំបន់ទួលគោក យើងអាចរកបានត្រឹម ២ ០០០ដុល្លារ ទៅ ៣០០០ដុល្លារដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយអាចសង់អគារខ្ពស់ៗសម្រាប់លក់ ដូចជាខុនដូ និងអាចធ្វើជាអគារការិយាល័យជួលជា Office Space ក៏បានផងដែរ”

លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល (GRA) បានឱ្យដឹងផងដែរថា ទួលគោកជាតំបន់មួយចាត់ទុកថាកណ្ដាលរាជធានីភ្នំពេញ ហើយតំបន់នេះជាប់ជាមួយនឹងតំបន់ដែលមានការអភិវឌ្ឍសំខាន់ៗក្នុងរាជធានីភ្នំពេញរួមមាន ខណ្ឌសែនសុខ ពោធិ៍សែនជ័យ ឬស្សីកែវ ដូនពេញ ចំការមនជាដើម ដែលសុទ្ធសឹងតែជាតំបន់មានការអភិវឌ្ឍទៅលើពាណិជ្ជកម្ម លំនៅឋាន និងកំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីវិនិយោគិន ។
លោកឧកញ៉ាបានបន្តថា ៖
“ក្នុងរយៈពេលចុងក្រោយនេះ ទួលគោកហាក់ទទួលបានការវិនិយោគលើអគារពាណិជ្ជកម្ម ផ្សារទំនើប សាលារៀនអន្តរជាតិ មន្ទីរពេទ្យធំៗជាច្រើន ដែលជំរុញឱ្យតំបន់នេះក្លាយជាតំបន់ដែលមានសក្ដានុពលដ៏ទាក់ទាញមួយបន្ទាប់ពីតំបន់បឹងកេងកង”
គួរកត់សម្គាល់ថា អ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើនបានកំណត់តំបន់ចំនួន៥នៅរាជធានីភ្នំពេញ ដែលមានសក្ដានុពលខ្ពស់លើការអភិវឌ្ឍពាណិជ្ជកម្ម ដោយក្នុងនោះក៏មានតំបន់ទួលគោកដែរ ហើយក្រៅពីនេះមានបឹងកេងកង ចំការមន ដូនពេញ និង៧មករា ខណៈតំបន់ទាំងនេះ កំពុងមានភាពមមាញឹកខ្លាំងលើការអភិវឌ្ឍពាណិជ្ជកម្ម ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content