តម្លៃលុយរូពីរបស់ឥណ្ឌា បានហក់ឡើងភ្លាមៗក្នុងអំឡុងពេលដែលទីផ្សារលុយដុល្លារកំពុងធ្លាក់ថ្លៃនៅដើមសប្តាហ៍នេះ

បរទេស ៖ រូបិយបណ្ណរបស់ប្រទេសឥណ្ឌា គឺលុយរូពី Rupee អត្រាប្ដូរប្រាក់នៅថ្ងៃចន្ទសប្តាហ៍នេះបានចាប់ផ្តើមងើបឡើងភ្លាមៗធៀបទៅនឹងលុយដុល្លារ US Dollar លុយរូបិយបណ្ណរបស់អាមេរិកដែលកំពុងបន្តធ្លាក់ចុះទាបបំផុតក្នុងរយៈពេលជាង២ខែចុងក្រោយនេះ។

ចេញផ្សាយដោយកាសែតរ៉យទ័របានសរសេរថា កត្តាដែលបានធ្វើឲ្យលុយរូពីកើនឡើងក៏ដោយសារតែការធ្លាក់ចុះនៃលុយដុល្លារអាមេរិកផង ការធ្លាក់ចុះនៃអត្រាសងបំណុលជាតិអាមេរិក (Treasury yields) ផង ដែលកំពុងបន្តធ្លាក់ចុះដូចគ្នា ជាពិសេស ក្តីព្រួយបារម្ភជុំវិញកំណើនសេដ្ឋកិច្ចជាតិរបស់អាមេរិកនៅក្នុងអាណត្តិថ្មីរបស់លោកប្រធានាធិបតី Donald Trump។

នៅដើមគ្រាដែលបានកំណត់សម្រាប់ការប្រែប្រួលអត្រាប្តូរប្រាក់រយៈពេលមួយខែ (The 1-month non-deliverable) ​ឬ​ Non-Deliverable Forward (NDF) អត្រាប្តូរប្រាក់របស់លុយរូពីស្ថិតនៅចន្លោះពី ៨៦,៦ ទៅ ៨៦,៦៤ ក្នុងមួយដុល្លារអាមេរិកធៀបទៅនឹងគ្រាចាស់ដែលមានតម្លៃប្រហែលជា ៨៦,៧១ក្នុងមួយដុល្លារអាមេរិក។

តាមរយៈទិន្នន័យដែលបានបង្ហាញកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ សកម្មភាពអាជីវកម្មនានានៅទូទាំងប្រទេសអាមេរិក ស្ទើរទាំងអស់បានជួបបញ្ហាជាប់គាំងដូចគ្នានៅក្នុងខែកុម្ភៈនេះក៏ដោយសារតែភាពភ័យខ្លាចដែលបង្កឡើងដោយគោលនយោបាយ និងផែនការតម្លើងពន្ធរបស់ប្រធានាធិបតីថ្មី លោក Donald Trump ក៏ដូចជាការសម្រេចចិត្តកាត់ផ្តាច់ខ្ទង់ចំណាយធំៗរបស់រដ្ឋាភិបាលអាមេរិកជាច្រើនផង។ ជាលទ្ធផល វាក៏បានបង្ហាញឱ្យឃើញពីអត្រាចាយវាយរបស់ពលរដ្ឋអាមេរិកមានការធ្លាក់ចុះខ្លាំងគួរឲ្យកាត់សម្គាល់ ពោល គឺទាបជាងការរំពឹងទុកខ្លាំងក្នុងរយៈពេល១៥ខែចុងក្រោយ និងបានធ្វើឲ្យអត្រាអតិផរណាហក់ឡើងវិញយ៉ាងខ្លាំង។

គួរឲ្យដឹងដែរថា ក្រៅពីលុយរូពីរបស់ឥណ្ឌាដែលកំពុងមានភាពល្អប្រសើរនៅលើទីផ្សារប្ដូរប្រាក់សកលនោះ គេក៏មើលឃើញដែរថា សូម្បីតែលុយអឺរ៉ូ EUR ក៏ចាប់ផ្តើមងើបឡើងវិញផងដែរធៀបទៅនឹងលុយដុល្លារអាមេរិក គឺងើបឡើងភ្លាមៗក្រោយពេលដែលលទ្ធផលបោះឆ្នោតនៅអាល្លឺម់ង់ត្រូវបានប្រកាសជាផ្លូវការ ហើយចំណែកឯលុយរបស់ប្រទេសក្នុងតំបន់អាស៊ីមួយចំនួនក៏បានហក់ឡើងខ្ពស់ជាងមុនដូចគ្នាផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី

Leave a Reply

Your email address will not be published.Required fields are marked *