ភ្នំពេញ ៖ ជាមួយនឹងភាពប្រឈម និងដំណោះស្រាយបញ្ហានៃវិស័យ SME តាមរយៈការផ្ដល់ជំនួយជាបន្តបន្ទាប់របស់រដ្ឋាភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយវិស័យឯកជន វិស័យមួយនេះបានរំដោះខ្លួនល្អប្រសើរជាងមុនទៅលើបញ្ហាដើមទុន និងមានភាពងាយស្រួលក្នុងការស្វែងរកកម្ចីដែលមានអត្រាការប្រាក់ទាប។

ទាក់ទិននឹងកម្ចីឥណទាននេះ លោកជំទាវ ឌិត នីតា អគ្គនាយិកានៃគ្រឹះស្ថានហិរញ្ញវត្ថុ ខេមា បានមានប្រសាសន៍ថា ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមអាចរកបាននូវកម្ចីពីរប្រភេទ គឺកម្ចីពីធនាគារ SME និងកម្ចីពីសារជីវកម្មធានាឥណទានកម្ពុជា ជាមួយនឹងការប្រាក់ពី ៦% ទៅ ៧.៥% ទៅតាមវិស័យអាទិភាព និងមិនអទិភាព។

លោកជំទាវបានគូសបញ្ជាក់ដែរថា ៖
«ធនាគារ SME គឺជាជំនួយពីសំណាក់រាជរដ្ឋាភិបាលជាមួយទំហំទឹកប្រាក់រហូតទៅដល់ ១០០ លានដុល្លារអាមេរិក ដែលជាចំនួនច្រើនគ្រប់គ្រាន់សម្រាប់ផ្ដល់ជូនម្ចាស់អាជីវកម្ម។ ចំណែកឯមូលនិធិសារជីវកម្មវិញគឺកាន់តែមានភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលនៅតាមបណ្ដាខេត្ត ដោយហេតុមូលនិធិនេះមានការចូលរួមសហការពីសំណាក់ធនាគារ និងគ្រិះស្ថានមីក្រូហិរញ្ញវត្ថុឯកជនជាច្រើនទៀត»
យ៉ាងណាមិញ សម្រាប់ម្ចាស់អាជីវកម្មដែលមានការខ្វះខាតនូវទ្រព្យបញ្ចាំ ម្ចាស់អាជីវកម្មអាចស្នើសុំកម្ចីទី២ គឺកម្ចីជាលក្ខណៈសារជីវកម្មធានារ៉ាប់រងឥណទាន ដែលអនុញ្ញាតធានាដល់ការកម្ចីឥណទានពី ៧0% រហូតទៅដល់ ៨០%។
ចំណែកឯលោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា និងជាប្រធាននាយកប្រតិបត្តិរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី ក៏បានមានប្រសាសន៍ដែរថា ចំពោះ SME បើចង់បានឥណទានដែលមានការប្រាក់ទាបពីធនាគារ អាចដាក់ពាក្យទៅមូនិធិសារជីវកម្ម ព្រមទាំង SME Bank ព្រោះមានមូនិធិគ្រប់គ្រាប់សម្រាប់ជួយជាពិសេសដល់ SMEs។
លោកបណ្ឌិតបានបន្តថា ៖
«តាមរយៈធនាគាអេស៊ីលីដា បានផ្ដល់ឥណទានដោយមានការបត់បែនមែនទែនទៅដល់អតិថិជន ជាក់ស្ដែងតម្លៃនៃការផ្ដល់ឥណទានក្នុងឆ្នាំ២០២០ និង២០២១ គឺទាបជាងឆ្នាំ២០១៩ រហូតទៅដល់ ២%ឯណោះ»
គួរបញ្ជាក់ថា ថ្វីបើរដ្ឋាភិបាលបានគិតគូរដល់ការបញ្ចេញទុនជូនធនាគារសម្រាប់ទុកផ្ដល់កម្ចីក្នុងទំហំធំក្ដី ក៏កម្រិតនៃការខ្ចីមិនបានហក់ឡើងខ្ពស់ដែរ។ មិនបានហក់ឡើងខ្ពស់មិនមែនមកពីធនាគារ ឬគ្រឹះស្ថានមីក្រូមិនបញ្ចេញឥណទាននោះទេ ប៉ុន្តែម្ចាស់អាជីវកម្មខ្លួនឯងមិនហ៊ានទទួលកម្ចីក្រោមហេតុផលនៃភាពមិនច្បាស់លាស់លើអាជីវកម្មរបស់ខ្លួន៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content